ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ គឺលោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានកម្ពុជា។ គណកម្មាការព័ត៌មាន និងផ្សព្វផ្សាយស៊ីហ្គេម នៅថ្ងៃទី៥ឧសភា បានប្រកាសពីសេចក្តីជូនដំណឹង អំពីការកំណត់ចំនួនអ្នកសារព័ត៌មាននៅក្នុងពិធីបើកនិងបិទព្រឹត្តិការណ៍ស៊ីហ្គេម ដោយសារតែកន្លែងមានកំណត់។ ការណ៍នេះ បានធ្វើឲ្យសាធារណមតិខ្លះ និងអ្នកសារព័ត៌មានខ្លះលើកឡើងថា ជាការរឹតត្បិតព័ត៌មាន ដែលមិនអាចឲ្យពួកគេផ្សព្វផ្សាយពីព្រឹត្តិការណ៍ស៊ីហ្គេម បានតាមចិត្ត។ ក៏ប៉ុន្តែលោក ផុស សុវណ្ណ បានបដិសេធចំពោះការលើកឡើងដូច្នេះ ដោយបានអះអាងថា គោលបំណងរបស់គណៈកម្មាការព័ត៌មានស៊ីហ្គេម គឺចង់ឲ្យមានការផ្សព្វផ្សាយទូលំទូលាយ តែក្នុងរបៀបរៀបរយ។