គណបក្សភ្លើងទៀនបានកោះប្រជុំគណៈកម្មាធិការនាយករបស់ខ្លួនម្សិលមិញ ខណៈសម្ពាធផ្សេងៗធ្លាក់ស្រោចមកកាន់តែខ្លាំង រាប់ទាំងការចាប់ខ្លួនសមាជិកបក្ស៣នាក់បន្ថែម និងការបន្តភាគរឿងផ្លូវភេទចោទអគ្គលេខាធិការគណបក្សនេះ។ លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន ថ្លែងថា គណបក្សនេះបានរិះរកយុទ្ធសាស្ត្រថ្មី ដើម្បីបន្តដំណើរទៅមុខ តែមិនដូរគោលដៅឡើយ។ ដោយឡែក ការបន្តភាគរឿងផ្លូវភេទចោទ លោក លី សុធារ៉ាយុត្តិ លោកថា ជាការប្រកួតនយោបាយគ្មានសីលធម៌។