ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោក សៅ សុខា ដែលជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ លោក សៅ សុខា គឺជាមន្ត្រីជាន់ខ្ពស់កីឡាទី១ ដែលបានចេញមុខទទួលខុសត្រូវចំពោះភាពបរាជ័យក្នុងវិស័យកីឡាបាល់ទាត់កម្ពុជាក្រោមការដឹកនាំរបស់លោក នៅពាក់កណ្តាលទីនៃព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាកំពុងរៀបចំ។ លោក សៅ សុខា ជឿជាក់ថា ការចេញមុខបញ្ជាក់ពីការត្រៀមចុះចេញពីតំណែងប្រធានសហព័ន្ធកីឡាបាល់ទាត់នេះ នឹងមិនប៉ះពាល់ដល់ស្មារតីរបស់កីឡាករនិងគាំទ្រនោះឡើយ ប៉ុន្តែវាជាការបង្ហាញការទទួលខុសត្រូវខ្ពស់របស់លោក និងជាការផ្តល់ឱកាសឱ្យអ្នកមានសមត្ថភាពមកឡើងជំនួសវិញ។ ប្រសិនបើមានឱកាសបន្តការងាររបស់ខ្លួនតាមរយៈការឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់កីឡាបាល់ទាត់បុរស U22 ប្រធានសហព័ន្ធកីឡាបាល់ទាត់រូបនេះ បានសន្យាបំពេញបន្ថែមលើបញ្ហាបច្ចេកទេស និងជាពិសេស ការកែលម្អរបបអាហាររបស់កីឡាករជួយដល់កាយសម្បទានិងសុខភាពឆ្អឹងរបស់ពួកគេកាន់តែរឹងម៉ាំ ដើម្បីពង្រឹងវិស័យកីឡាបាល់ទាត់កម្ពុជា។