សត្វផ្សោតទឹកសាបនៅទន្លេមេគង្គក្នុងខេត្តក្រចេះកំពុងមុខខ្លាំងនៃការផុតពូជ នៅគ្រាដែលផ្សោត៣ក្បាលបានស្លាប់ជាបន្តគ្នាតែក្នុងរយៈពេលមួយសប្តាហ៍ ដែលធ្វើឲ្យចំនួនផ្សោតស្លាប់កើនដល់២៩ក្បាលស្លាប់ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ។ ការស្លាប់សត្វកម្រនេះត្រូវបានអ្នកជំនាញរកឃើញថា មកពីការនេសាទខុសច្បាប់ ក្នុងគោលដៅចាប់ត្រី។ លោក សេង ទៀក នាយកអង្គការWWF លើកឡើងថា មានតែការបង្កើនការអនុវត្តន៍ច្បាប់ និងល្បាត២៤ម៉ោងទេ ទើបអាចកាត់បន្ថយការស្លាប់របស់សត្វផ្សោតបន្តទៀត។