ភាគីពាក់ព័ន្ធបានបើកកិច្ចពិភាក្សាថ្នាក់ជាតិនៅថ្ងៃចន្ទនេះអំពី «ឱកាស និងកត្តាប្រឈមតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA»។ មានតែជិត៤០%នៃអ្នកផលិតដែលបានយល់ដឹងពីកិច្ចព្រមព្រៀងនេះ។ នេះបើតាមការស្ទង់មតិដោយអង្គការពាក់ព័ន្ធចំនួន៣។ កង្វះការយល់ដឹងនេះធ្វើឲ្យកសិករខ្មែរជាអ្នកផលិតជួបបញ្ហាដោយសារតែមិនដឹងពីបរិមាណតម្រូវការ និងតម្លៃទីផ្សារ។ នេះជាការកត់សំគាល់របស់ លោក សន ជ័យ។ លោកថា FTA ធ្វើឲ្យរបាំងពន្ធគយថយចុះ តែបង្កើនពន្ធដារ។ កិច្ចព្រៀមព្រៀងនេះត្រូវបានគេរិះគន់ថាកម្ពុជាចាញ់ប្រៀបប្រទេសជាដៃគូ គឺចិន និងកូរ៉េ ខណៈការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសទាំងនោះតិចជាងការនាំចូលមកវិញ។