ចាប់ពីថ្ងៃទី២០តុលាខាងមុខដល់ថ្ងៃទី២០ធ្នូ គឺជារយៈពេល៩០ថ្ងៃនៃយុទ្ធនាការចុះឈ្មោះអ្នកដែលទើបគ្រប់អាយុបោះឆ្នោត និងអ្នកទើបមានសិទ្ធិបោះឆ្នោតឡើងវិញ។ ក្នុងអំឡុងពេលនេះ គ.ជ.ប រំពឹងថានឹងមានពលរដ្ឋប្រមាណ៥សែននាក់នឹងមកចុះឈ្មោះថ្មី ខណៈដែលក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ គឺមានអ្នកមានសិទ្ធិបោះឆ្នោតជាង៩លាន២សែននាក់។ ដូច្នេះសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣ គឺនឹងមានពលរដ្ឋមានសិទ្ធិបោះឆ្នោតកើនដល់ជិត១០លាននាក់។