គណបក្សនយោបាយចំនួន៦បានដាក់ភ្នាក់ងារសង្កេតការណ៍សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត២០២២។ គណបក្សទាំងនោះមាន៖គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន ហ្វ៊ុនស៊ិនប៉ិច ខ្មែររួបរួមជាតិ យុវជនកម្ពុជា និងគណបក្សកម្លាំងប្រជាធិបតេយ្យ។ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគូសបញ្ជាក់ថា មានគណបក្សតែ៦ដាក់អ្នកសង្កេតការណ៍មិនមានន័យថាគណបក្សដទៃទៀតមិនចូលរួមការបោះឆ្នោតនោះទេ។ បើតាម លោក សោម សូរីដា ការបោះឆ្នោតជាតិនៅខែកក្កដា អាចនឹងមានគណបក្សលើសពី១៧ ដែលបានចូលរួមការបោះឆ្នោតឃុំ សង្កាត់កន្លងមក។