ក្រោយពីមានករណីវាយដំលើលោក ស៊្រុន ស៊្រននៅខេត្តសមុទ្រប្រាកានកាលពីថ្ងៃទី៣១ធ្នូ២០២៣ អាជ្ញាធរថៃបានចាប់ខ្លួនជនល្មើសចំនួន២នាក់ក្នុងចំណោមជនពាក់ព័ន្ធ៣នាក់។ តាមជនរងគ្រោះ ជនល្មើសបានអះអាងថា មូលហេតុដែលឈានដល់ការវាយលោក ស៊្រុន ស៊្រន បែកក្បាលជាទំនាស់រឿងចេញ-ចូលបន្ទប់ទឹក។ តែលោក ស៊្រុន ស៊្រនថា លោក មិនអាចទទួល យក ការសារភាពបែបនេះបាន ទេ។ សកម្មជននៃកិច្ចព្រមព្រៀងក្រុងប៉ារីសរូបនេះបានចាត់ទុក ករណីវាយរូបលោកជារឿងនយោបាយ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI ថ្ងៃចន្ទ ទី៨ មករា លោក ស៊្រុន ស៊្រនអះអាងថា លោកនឹងដកពាក្យបណ្តឹងវិញ ប្រសិនបើជនល្មើសព្រមសារភាពនូវការពិត។