បញ្ហាទឹកជំនន់នៅត្រូវរដូវភ្លៀងធ្លាក់ឆ្នាំនេះ ត្រូវបានរដ្ឋាភិបាលបង្ហាញក្តីបារម្ភ ដោយបញ្ជាឲ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ ក្នុងការបញ្ចៀសគ្រោះថ្នាក់ជូនប្រជាពលរដ្ឋ។ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបញ្ជាក់ថា គ្រោះទឹកជំនន់នៅឆ្នាំ២០២២នេះ មានសភាពធ្ងន់ជាងកាលពីឆ្នាំ២០២១ ដ្បិតភ្លៀងធា្លក់ជាហូរហែចាប់ពីខែឧសភាមកដល់ខែកញ្ញានេះ បានធ្វើឲ្យខេត្តចំនួន ១៩ត្រូវជន់លិច។ តាមលោក សុទ្ធ គឹមកុលមុនី ៩ខែមកនេះ គ្រោះទឹកជំនន់បានសម្លាប់ប្រជាពលរដ្ឋអស់ ៩នាក់ និងខូចខាតស្រូវដំណាំពលរដ្ឋជាង៤ម៉ឺនហិកតា។