ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ គឺលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន។ លោក សុន ឆ័យ និងមេធាវី បានដាក់បណ្តឹងទៅតុលាការកំពូល ដើម្បីប្តឹងសារទុក្ខទៅនឹងសេចក្តីសម្រេចរបស់តុលាការសាលាដំបូង និងសាលាឧទ្ធរណ៍។ លោក សុន ឆ័យ បញ្ជាក់ថា ការប្តឹងទៅតុលាការកំពូល ក៏ព្រោះតែលោកមិនអាចទទួលយកការសម្រេចរបស់តុលាការជាន់ទាប និងតុលាការថ្នាក់កណ្តាលបាន។ យ៉ាងណាមិញ ប្រសិនបើតុលាការកំពូលសម្រេចឲ្យលោកចាញ់ក្តីដដែលនោះ លោកថា លោកទុកឲ្យគណបក្សប្រជាជនកម្ពុជាសម្រេចតាមហ្នឹងទៅចុះ ព្រោះលោកគ្មានអំណាចសម្រេចអ្វីនោះទេ។