បន្ទាប់ពីទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញកាលពីពេលកន្លងទៅនេះ លោក សុន ឆ័យ អតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ បានចាប់ផ្តើមសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញតាមរយៈគណបក្សភ្លើងទៀន ដោយមិននៅរង់ចាំការវិលត្រលប់របស់គណបក្សសង្គ្រោះជាតិឡើយ។ លោក សុន ឆ័យ ថាអវត្តមានរបស់គណបក្សប្រឆាំងដូចជាគណបក្សភ្លើងទៀនជាដើមនៅក្នុងការបោះឆ្នោតជាបន្តបន្ទាប់ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ធ្វើឲ្យមានការបាត់បង់តំណាងរបស់ប្រជាពលរដ្ឋទាំងនៅមូលដ្ឋាន និងនៅក្នុងរដ្ឋសភាត្រូវបាត់បង់ ព្រមទាំងបាត់បង់របបប្រជាធិបតេយ្យផងដែរ។