ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ គឺលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២។ គិតមកដល់ពេលនេះ នៅសល់តែចំនួន១០ថ្ងៃទៀតប៉ុណ្ណោះ ដែលព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេម លើកទី៣២ នឹងត្រូវធ្វើឡើងក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ។ សម្រាប់ក្រុមរៀបចំកីឡាមួយនេះ លោក វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនជាស្រេច ខណៈដែលក្រុមកីឡាករអន្តរជាតិខ្លះ ក៏បានមកដល់កម្ពុជារួចហើយដែរ។ បើតាមលោក វ៉ាត់ ចំរើន កីឡាកររបស់កម្ពុជា បានរៀបចំខ្លួនរួចរាល់សម្រាប់ការប្រកួតខាងមុខ ដោយមិនមានបញ្ហារបួស។