ទឹកជំនន់ដែលលិចស្រុកគងពិសីខេត្តកំពង់ស្ពឺ ហើយប៉ះពាល់កំណាត់ផ្លូវជាតិលេខ៣នោះ គឺទឹកបានស្រកទៅវិញហើយ។ ការស្រកនេះដោយសារតែអាជ្ញាធរបានសម្រេចបើកផ្លូវបង្ហូរទឹកទម្លាក់ទៅខេត្តតាកែវ។ នេះបើតាម លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។ លោកអះអាងថា ប្រសិនជាគ្មានភ្លៀងបន្ថែមទេ នោះជំនន់ទឹកភ្លៀងនៅតំបន់នោះ នឹងមិនធ្ងន់ធ្ងរឡើយ។ ជំនន់នេះគឺមានពលរដ្ឋតែ៧គ្រួសារប៉ុណ្ណោះត្រូវបានជម្លៀសចេញ ខណៈរោងចក្រចំនួន១០ត្រូវប៉ះពាល់។