កម្មវិធីជំនួបកំពូល G7 នៅក្រុងហ៊ីរ៉ូស៊ីម៉ា បានបិទបញ្ចប់ទៅកាលពីថ្ងៃអាទិត្យ។ តាមការគ្រោងទុកដំបូង លោកចូ បៃដិន ត្រូវបន្តដំណើរទៅចូលរួម ក្នុងវេទិកាសហប្រតិបត្តិប្រទេសដែនកោះតំបន់ប៉ាស៊ីហ្វិក ដែលចាប់ផ្តើមបើកនៅថ្ងៃចន្ទនេះ នៅប្រទេសប៉ាពូនូវែលហ្គីណេ។ ក៏ប៉ុន្តែលោកចូ បៃដិន បានប្រញេបប្រញាប់ ត្រលប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ ដើម្បីអន្តរាគមន៍រកដំណោះស្រាយ ទាក់ទិននឹងបញ្ហាបំណុលសាធារណៈអាមេរិក។ ក្រុមសមាជិកសភាមកពីសាធារណៈរដ្ឋ កំពុងតែខ្វែងគំនិតគ្នា ជាមួយបក្សប្រជាធិបតេយ្យ ទាក់ទិននឹងការកំណត់អត្រាអតិបរមា នៃបំណុលសាធារណៈរបស់អាមេរិក។