Sign up to save your podcasts
Or
នៅទីបំផុត ក្រោមសម្ពាធរបស់ក្រុម និងដើម្បីប្រយោជន៍ជាតិព្រមទាំងបក្សលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាស នៅរសៀលថ្ងៃអាទិត្យទី២១កក្កដា ដកខ្លួនចេញពីការប្រកួត។ ការបោះបង់បេក្ខភាពប្រធានាធិបតីរបស់លោកចូបៃដិន បាននិងកំពុងធ្វើឱ្យការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិក មានភាពកាន់តែមិនជាក់លាក់ ព្រោះ នៅបីខែមុនសម័យបោះឆ្នោត គណបក្សប្រជាធិបតេយ្យបែរជាគ្មានបេក្ខជនប្រធានាធិបតីសម្រាប់ប្រកួតប្រជែងជាមួយលោកដូណាល់ត្រាំនៃបក្សសាធារណរដ្ឋ។ ចំណែកគណបក្សសាធារណរដ្ឋក៏ត្រូវប្តូរផ្លាស់យុទ្ធសាស្ត្រឃោសនាដែរ។
តាំងពីបរាជ័យនៅក្នុងការតស៊ូមតិតាមកញ្ចក់ទូរទស្សន៍ជាមួយលោកត្រាំមក សំឡេងទាមទារឱ្យលោកចូបៃដិន ប្តូរចិត្តឈប់ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាណត្តិទីពីរ បានចាប់លាន់ឮឡើងយ៉ាងរងំ។ ហើយបើទោះបីជាលោកចាស់ ភ្លេចភ្លាំង និយាយខុសច្រើន ដើរដួល ... ក៏លោកនៅតែបន្តអះអាងថាលោកជាបេក្ខជនតែម្នាក់ដែលអាចយកឈ្នះលើលោកត្រាំ។ តែនាប៉ុន្មានថ្ងៃចុងក្រោយនេះ សុខភាពលោកបៃដិនចុះខ្សោយកាន់តែខ្លាំង ឥស្សរជនគ្រាក់ៗរបស់បក្ស ដូចយ៉ាងលោកស្រីប្រធានសភា ណាន់ស៊ី ប៉េឡូស៊ី ឬអតីតប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា ក៏លែងគាំទ្របេក្ខភាពលោកបៃដិន។ ម្ចាស់ឧបត្ថម្ភកម្មវិធីឃោសនាធំៗ មានជាអាទិ៍ម្ចាស់ក្រុមហ៊ុនDisney លែងផ្តល់ប្រាក់វិភាគទាន។ លទ្ធផលនៃការស្ទង់មតិក៏បង្ហាញថាលោកធ្លាក់ប្រជាប្រិយភាពខ្លាំង ទើបលោកព្រមពិចារណាជាថ្មីនិងសម្រេចចិត្តភ្លាមតែម្តងថា ដកខ្លួនចេញពីការប្រកួត។
ដំណើរការជ្រើសរើសបេក្ខជនប្រធានាធិបតីជំនួសនឹងប្រព្រឹត្តទៅយ៉ាងដូចម្តេច?
ប្រមុខគណបក្សប្រជាធិបតេយ្យ បានសន្យាថាដំណើរការជ្រើសរើសបេក្ខជនមកជំនួសលោក ចូ បៃដិននឹងប្រព្រឹត្តទៅប្រកបដោយតម្លាភាពនិងតាមវិន័យ ឱ្យសមជាបក្សប្រជាធិបតេយ្យមានសាមគ្គីជាធ្លុងមួយ និងបេក្ខជនម្នាក់ដែលមានសមត្ថភាពយកឈ្នះលោកដូណាល់ត្រាំ។
ទោះបីជាមានការព្រមព្រៀងលើរូបបេក្ខជនណាម្នាក់រួចហើយក៏ដោយ ក៏ដំណើរការតែងតាំងបេក្ខជនប្រធានាធិបតីថ្មីមកជំនួសលោកចូបៃដិន ត្រូវឆ្លងកាត់បែបបទបច្ចេកទេសខ្លាំងបន្តិចដោយចៀសមិនរួចទេ។ ព្រោះ ប្រធានាធិបតីដែលត្រូវបានជ្រើសរើសឱ្យឈរឈ្មោះជាថ្មី បានឆ្លងកាត់ការបោះឆ្នោតតាមរដ្ឋជាបន្ទាប់តាំងពីខែមករាដល់ខែមិថុនា២០២៤ និងត្រូវប្រកាសតែងតែងជាផ្លូវការនៅថ្ងៃទី១៩សីហាខាងមុខ។ ឥលូវលោកបានដកខ្លួនចេញ ប្រតិភូបក្សទាំង៣៩០០រូប ត្រូវសម្រេចចិត្តជាថ្មី និងមានសេរីភាពពេញលេញក្នុងការជ្រើសរើសបេក្ខជនដែលខ្លួនពេញចិត្ត។ ដូច្នេះចរន្តនីមួយៗរបស់បក្សអាចស្នើ និងជំរុញបេក្ខជនរបស់ខ្លួនឱ្យបានក្លាយបេក្ខជនរបស់បក្ស ដែលគេពិបាកនឹងស្មានដឹងជាមុនណាស់។
វិធានច្បាប់ផ្ទៃក្នុងរបស់បក្សប្រជាធិបតេយ្យ បានចែងថា ក្នុងករណីបេក្ខជនជ្រើសរើរួច ស្លាប់ លាលែង ឬបាត់បង់សមត្ថភាព ប្រធានគណបក្សនឹងពិគ្រោះជាមួយមេដឹកនាំបក្សប្រចាំសភា និងប្រចាំសមាគមអភិបាល មុននឹងជ្រើសតាំងបេក្ខជនម្នាក់ ដែលនឹងត្រូវតែងតាំងជាផ្លូវការនៅខែសីហា។ សម្រាប់ពេលនេះ មានការគាំទ្រច្រើនកំពុងស្រោចទៅលើរូបលោកស្រី ខាម៉ាឡា ហារីស។ តែលោកស្រីអនុប្រធានាធិបតី ខាម៉ាឡា ហារីស ដែលលោកចូបៃដិន ជ្រើសរើសជាបេក្ខជនអនុប្រធានាធិបតី សម្រាប់អាណត្តិថ្មី មិនប្រាកដថានឹងក្លាយជាបេក្ខជនប្រធានាធិបតីទេ។
តើនរណាអាចនឹងមកជំនួសបេក្ខភាពលោកចូបៃដិន?
គ្មានក្បួនច្បាប់ណា កំណត់ថា បេក្ខជនអនុប្រធានាធិបតី ត្រូវក្លាយជាបេក្ខជនប្រធានាធិបតីជាស្វ័យប្រវត្តិនោះទេ។ ដូច្នេះ លោកស្រីខាម៉ាឡា ហារីស មិនប្រាកដជាប់ឈ្មោះជាបេក្ខជនប្រធានាធិបតី ជំនួសលោកបៃដិនឡើយ។ ប៉ុន្តែលោកស្រីបានដាក់បេក្ខភាពឱ្យគណបក្សជ្រើសរើសហើយ។ ហើយលោកស្រីអាចមានប្រៀបជាងគេ លេចឈ្មោះលឿនជាងគេ ព្រោះលោកស្រីធ្លាប់ជាអនុប្រធានាធិបតី និងបានចេញឃោសនាច្រើន មួយរយៈនេះ។ លោកស្រី ខាម៉ាឡា ហារីស ជាស្ត្រីទីមួយ ជាស្ត្រីអាមេរិកស្បែកខ្មៅកាត់អាហ្វ្រិក និងជាស្ត្រីដើមកំណើតអាស៊ីដំបូងគេបង្អស់ ដែលបានក្លាយជាអនុប្រធានាធិបតីអាមេរិក។ លោកស្រី ហារីស ក៏ជាស្ត្រីអាមេរិក និងជាស្ត្រីអាមេរិកស្បែកខ្មៅទីមួយដែលបានទទួលតួនាទីជារដ្ឋអាជ្ញានៅរដ្ឋកាលីហ្វ័រញ៉ា និងជាសមាជិកព្រឹទ្ធសភាអាមេរិកស្បែកខ្មៅស្រីទីពីរប៉ុណ្ណោះក្នុងប្រវត្តិអាមេរិក។ លោកស្រី ហារីស មានឪពុកដើមកំណើតហ្សាម៉ាអ៊ីក ម្តាយជាជនជាតិឥណ្ឌា។
ក្នុងវ័យ៥៩ឆ្នាំ លោកខាម៉ាឡា ហារីស នឹងក្លាយជាបេក្ខនារីប្រធានាធិបតីអាមេរិកទីមួយ មានពណ៌សម្បុរស្បែកនិងដើមកំណើតអាហ្វ្រិកកាត់អាស៊ីឬ? ពេលនេះគ្រប់ចក្ខុកំពុងផ្តោតលើរូបលោកស្រីយ៉ាងខ្លាំង។
ពេលនេះ លោក ចូ បៃដិន ដែលបន្តបំពេញនាទីជាប្រធានាធិបតីរហូតដល់ចប់អាណត្តិនៅខែមករា២០២៥ និងជាឥស្សរជនដ៏ប្រកបដោយឥទ្ធិពលម្នាក់ក្នុងជួរបក្សប្រជាធិបតេយ្យបានប្រកាសផ្តល់ការគាំទ្រទាំងស្រុងទៅលើរូបលោកស្រី ខាម៉ាឡា ហារីស។ ប្រធានគណបក្ស អតីតប្រធានាធិបតីអាមេរិក ប្លីលគ្លីនតុន និងលោកស្រី ហ៊ីលឡារី គ្លីនតុន សមាគមគណៈកម្មការបក្សប្រជាធិបតេយ្យ សុទ្ធតែបានប្រកាសគាំទ្រភ្លាមបេក្ខភាពលោកស្រី ហារីស។ ប៉ុន្មានម៉ោងក្រោយ លោក Gavin Newsom អភិបាលរដ្ឋកាលីហ្វ័រនីញ៉ា ដែលគេយល់ថាអាចជាគូប្រជែងម្នាក់ក្នុងការជ្រើសរើសបេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យនេះ ក៏បានប្រកាសគាំទ្រលោកស្រី ខាម៉ាឡា ហារីសដែរ។
នៅឡើយតែលោកស្រីណាន់ស៊ី ប៉េឡូស៊ី អតីតប្រធានសភា និងអតីតប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ាទេ ដែលស្ងាត់មិនចេញស្តី។ លោក បារ៉ាក់ អូបាម៉ា ថាប្រតិភូបក្សជាអ្នកសម្រេចនៅពេលបោះឆ្នោតតែងតាំងបេក្ខជនជាផ្លូវការថ្ងៃទី ១៩សីហា។
ក្រៅអំពីលោកស្រីហារីស អាចមានឥស្សរជនពីរបីរូបទៀត ចង់ឈរឈ្មោះបេក្ខជនប្រធានធិបតីដែរនោះគឺ អភិបាលរដ្ឋមីស៊ីហ្កែនGretchen Whitmer ឬ អភិបាលរដ្ឋពែនស៊ីវ៉ាន់នី Josh Shapiro។
តើយុទ្ធនាការឃោសនានឹងមានទម្រង់យ៉ាងណា?
ការជ្រើសតាំងបេក្ខជនប្រធានាធិបតីជំនួសនេះ ជារលកសន្ទុះថ្មីនៃការឃោសនាហើយ។ តែពេលវេលាបីខែវាជារយៈពេលខ្លីបន្តិច សម្រាប់បេក្ខជនក្នុងការឃោសនានាំប្រជាពលរដ្ឋជាង២៥០លាននាក់ ឱ្យស្គាល់និងជាពិសេសបញ្ចុះបញ្ចូលឱ្យព្រមបោះឆ្នោតគាំទ្រនេះ។
ប្រសិនបើលោកស្រី ខាម៉ាឡា ហារីស ក្លាយជាបេក្ខជនប្រធានាធិបតីជាផ្លូវការ វាអាចគ្រាន់បើបន្តិចព្រោះអាមេរិកស្គាល់លោកស្រីជិតបួនឆ្នាំមកហើយ ក្នុងនាមជាអនុប្រធានាធិបតី និងបានចេញឃោសនាច្រើនដែរ ក្នុងនាមជាបេក្ខជនអនុប្រធានាធិបតីសម្រាប់អាណត្តិថ្មី។
ការដកខ្លួនរបស់បេក្ខជនបៃដិន មិនត្រឹមតែធ្វើឱ្យមានការប្តូរផ្លាស់ក្នុងរង្វង់គណបក្សប្រជាធិបតេយ្យទេ គណបក្សសាធារណរដ្ឋ ក៏ដូចជាបេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋលោកដូណាល់ត្រាំផ្ទាល់ ក៏ច្រងាប់ច្រងិលដែរ ដោយត្រូវរៀបយុទ្ធសាស្ត្រឃោសនាថ្មី។ ព្រោះគូប្រជែងថ្មី មិនដឹងជានរណា។ កន្លងមក លោកដូណាល់ត្រាំ ផ្តោតការវាយប្រហារនយោបាយខ្លាំងទៅលើតែសុខភាពលោកបៃដិន បង្អាប់លោកបៃដិននិយាយមិនទៅមុខ គិតមិនរហ័ស។ល។ និង។ល។ ចុះបើបែរជាលោកស្រីហារីសវ័យ៥៩ឆ្នាំ កំពុងពេញកម្លាំង និងជាស្ត្រី មានបុព្វហេតុការពារសិទ្ធិរំលូតកូនរបស់ស្ត្រី តើលោកត្រាំទៅបង្វែរការឃោសនាទៅទិសណា? លោកត្រាំនឹងក្លាយជាបេក្ខជនចាស់ជរាបំផុតវិញ។ បើតាមអ្នកវិភាគ លោកស្រីហារីសជាប់ជាបេក្ខនារីប្រធានាធិបតីបក្សប្រជាធិបតេយ្យ ជាសេណារីយ៉ោដ៏អាក្រក់បំផុតសម្រាប់លោកត្រាំ៕
5
11 ratings

1,825 Listeners
13 Listeners
13 Listeners
32 Listeners
106 Listeners
1 Listeners
1 Listeners
0 Listeners
0 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
1 Listeners
0 Listeners
4 Listeners
5 Listeners
0 Listeners
28 Listeners
0 Listeners
527 Listeners