សៀវភៅដែលមានចំណងជើងថា “មនុស្សដែលគេយកទៅកែប្រែ” ជាការនិពន្ធដោយលោកសាន់ ម៉ាឡា អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថាន រួមទាំងសហការីរបស់លោកចំនួន ៦នាក់ផ្សេងទៀត។ តាមលោក សាន់ ម៉ាឡា សៀវភៅនេះឆ្លុះបញ្ចាំងពីជីវិតពិតរបស់អ្នកធ្វើការងារបរិស្ថានចំនួន៦រូបដែលធ្លាប់ជាប់ក្នុងពន្ធនា គារដោយមិនត្រូវបានគេយកចិត្តទុកដាក់ និងលើកកម្ពស់។ អ្នកនិពន្ធសៀវភៅរូបនេះដដែលបានបន្ថែមថា លោកសរសេរសៀវភៅនេះឡើងដើម្បីទុកឲ្យក្មេងជំនាន់ក្រោយបានដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់យុវជនក្នុងការការពារបរិស្ថាន៕