ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ គឺលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល។ កម្ពុជាចាប់ផ្តើមកត់ត្រា អ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍ឡើងវិញ ក្នុងរយៈពេលជាងមួយសប្តាហ៍មកនេះ។ លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា ករណីវិជ្ជមានកូវីដ១៩ពេលនេះ គឺជាប្រភេទវីរុសកូវីដ១៩ អូមីក្រុង បំប្លែងខ្លួនថ្មី «B4 និង B5»។ បើតាមអ្នកនាំពាក្យសុខាភិបាល វីរុសកូវីដ១៩អូមីក្រុង បំប្លែងថ្មី មានលទ្ធភាពលឿនទៅវាយលុកប្រព័ន្ធស៊ាំរបស់បុគ្គល។ តទៅនេះសូមស្តាប់បទសម្ភាសរវាងជួប នរក្សា និងលោកស្រី ឱ វណ្ណឌីន៖