នៅថ្ងៃស្អែកនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបន្តសវនាការលើសំណុំរឿងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ក្រោមការចោទពីបទ«ញុះញង់»។ មានមេដឹកនាំសហជីព៩រូបត្រូវបានចោទប្រកាន់រួមទាំងកញ្ញា ឈឹម ស៊ីថរ។ សម្រាប់លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា យល់ថាការចាប់មេដឹកនាំសហជីពដាក់ពន្ធនាគារ និងការចោទប្រកាន់ទៅលលើអ្នកដែលបន្តតវ៉ា គឺមិនអាចដោះដូរនឹងសេរីភាពរបស់សហជីពដែលពួកគេកំពុងតែទាមទារបាននោះឡើយ។