ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ នារាត្រីនេះ គឺលោកថាច់ សេដ្ឋា ប្រធានស្តីទីនិងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន។ គណបក្សភ្លើងទៀននៅថ្ងៃនេះ បានប្រកាសអំពីលទ្ធផលនៃការដាក់បេក្ខជនឈរឈ្មោះក្នុងការបោះឆ្នោតឃុំសង្កាត់ចំនួន១៦៤៩ ខណៈដែលគណបក្សប្រជាជនកម្ពុជាបានដាក់បេក្ខជនគ្រប់ចំនួនឃុំ-សង្កាត់ទាំង១៦៥២នៅទូទាំងប្រទេស។ លោកថាច់ សេដ្ឋា ថាការដាក់បេក្ខជនបានស្ទើរតែគ្រប់ឃុំ-សង្កាត់ បង្ហាញថាពលរដ្ឋចង់បានការបោះឆ្នោតមួយដ៏ត្រឹមត្រូវតាមបែបប្រជាធិបតេយ្យ ហើយតាមរយៈនេះ លោកក៏សង្ឃឹមថា បក្សភ្លើងទៀននឹងទទួលបានលទ្ធផលវិជ្ជមាន។