ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកដូណាល់​ ត្រាំជាប់ឆ្នោត​ជា​ប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក


Listen Later

​លោក ដូណាល់ ត្រាំ នឹងត្រឡប់​ទៅកាន់​អំណាច​សេតវិមាន​អាមេរិក​ ជាថ្មី។ ដ្បិតថា​ បេក្ខជន​​​ប្រធានាធិបតី មកពីគណ​បក្ស​សាធារណរដ្ឋ រូប​នេះ​ ​មា​នសំឡេង​ឆ្នោត​នាំមុខ ច្រើន​ជាង​ បេក្ខនារី​បក្ស​ប្រជាធិបតេយ្យ លោកស្រី ខាម៉ាឡា ហារីស។ លោក ត្រាំ​ ទទួល​បាន​សន្លឹក​ឆ្នោត​​ច្រើន​ជាង ទាំង​សំឡេង​បោះឆ្នោត​ទូទៅ និងទាំង​ប្រតិភូ​តំណាង។ មកទល់​ម៉ោង​​​ផ្សាយ​នេះ ​​លោក ត្រាំ ទទួល​បាន​អង្គប្រតិភូ រហូត​ដល់ ២៧៧  ហើយ​ចំណែកឯ ​លោកស្រី ហារីស បានត្រឹមតែ​ ជាង​ ២២៤ អង្គ​បោះឆ្នោត​ តែប៉ុណ្ណោះ។  ក៏ប៉ុន្តែ លទ្ធផល​ផ្លូវការ​ នៅ​មិនទាន់​បញ្ជាក់​នៅឡើយ​ទេ​។​ ​

​​បណ្តាញព័ត៌មានកាន់ជើងលោក ត្រាំ ​ប្រកាសជ័យ​ជម្នះ

លទ្ធផល​បោះឆ្នោតជ្រើសប្រធានាធិបតី​​អាមេរិក ជំនាន់ទី​៤៧ ​មិនទាន់សម្រេច​​ចេញ​ផ្លូវ​ការ​​និងត្រូវ​ទទួល​ស្គាល់ ជា​​​ផ្លូវ​ការនោះ​​ទេ។​ មុនដំបូង​គេ​បំផុត​ ​​​ប្រព័ន្ធផ្សព្វផ្សាយ​ Fox News ១គត់​ ដែលទំនោរ​គាំទ្រ​លោក ដូណាល់ ត្រាំ និង​លោក ត្រាំ ខ្លួន​ឯង​តែប៉ុណ្ណោះ ដែល​ហ៊ាន​ប្រកាស​អួត​អំពី​ជ័យ​ជម្នះ​របស់​បេក្ខ​ជន​បក្ស​សាធារណរដ្ឋ​ នៅពេលនេះ។ ទោះបីជា​លទ្ធផល​បោះឆ្នោត​មិនទាន់​ផ្លូវការ​ក៏ពិតមែន ប៉ុន្តែ ទាំង​អ្នកនយោបាយ​អាមេរិក​ និង​ ថ្នាក់​ដឹក​នាំ​បរទេស​​ គ្រប់គ្នាមើល៍​ទៅ ឃើញថា ​លទ្ធផល​​ច្បាស់ជា​គ្មានអ្វីប្រែប្រួល​ក្រឡាប់ចក្រត្រឡប់​ផ្សេងពី​នេះ​​ឡើយ​។​​ ដ្បិត​ថា សំឡេង​គ្រាំ​​ចំពោះ​បេក្ខជន​ ដូណាល់​ ត្រាំ ឋិត​នៅ​ឈាន​នាំមុខ​ លោកស្រី ខាម៉ាឡា ហារីស ហើយ​និង​មាន​ប្រៀប​ជាងឆ្ងាយខ្លាំងណាស់​។ ជាក់ស្តែង មកទល់​ម៉ោង​​​ផ្សាយ​នេះ ​​លោក ត្រាំ ទទួល​បាន​អង្គប្រតិភូ រហូត​ដល់ ២៧៧  ហើយ​ចំណែកឯ ​លោកស្រី ហារីស បានត្រឹមតែ​ ជាង​ ២២៤ អង្គ​បោះឆ្នោត​ តែប៉ុណ្ណោះ។ ​ចំពោះ​ ​សំឡេង​ឆ្នោត​ជាទូទៅ ក៏​លោក ត្រាំ បាន​នាំមុខ​ដែរ។ ​ពោល​​គឺ​​លោកបាន​សំឡេងនាំមុខ ​ទាំង​ខាង​សំឡេង​ឆ្នោត​របស់ប្រជាជនទូទៅ និង​នាំមុខ​ទាំង ​ប្រតិភូតំណាង ​អង្គបោះឆ្នោត​។​

ផ្ទុយទៅវិញ​ លទ្ធផល​ផ្លូវ​ការ មិនទាន់​បាន​បញ្ជាក់​ជាផ្លូវ​នោះឡើយ​ទេ​  ហើយគូប្រជែង​​​ លោកស្រី ហារីស ក៏មិនទាន់​ប្រកាស​ទទួល​ស្គាល់​ចុះ​ចាញ់​នោះដែរ។​​​​​ ដោយឡែក ទីភ្នាក់ងារ​សារព័ត៌មាន​ AP ដែល​សហគមអន្តរជាតិ​​ទុកចិត្ត​ខ្លាំង​ ​បាន​ប្រកាស​ទទួល​ស្គាល់​ជ័យ​ជម្នះ​របស់​លោក ត្រាំ ​។​

ការបោះឆ្នោតនៅអាមេរិក​គ្រា​នេះ ពុំមែនជាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ដោយផ្ទាល់ នោះឡើយ​។​ ពលរដ្ឋអាមេរិកទៅបោះឆ្នោត ដើម្បីជ្រើសរើសប្រតិភូតំណាង ដែល​គេ​ហៅថា  អង្គបោះឆ្នោត។ អង្គបោះឆ្នោត នេះ ជាបុគ្គល ៥៣៨រូប ដែលជាអ្នកមានភារៈជ្រើសរើសប្រធានាធិ​បតី​ និងអនុប្រធានាធិបតី​។ ហើយ​ប្រសិនបើ បេក្ខជនប្រធានាធិបតីរូបណាម្នាក់ ទទួលសំឡេង បានត្រឹម ២៧០ សំឡេង ពីអង្គបោះឆ្នោតទាំង ៥៣៨ រូប ពេលនោះ បានសេចក្តីថា ឈ្នះឆ្នោតហើយ។ ​គ្រានេះ​ លោក ត្រាំ ទទួល​បានអង្គបោះឆ្នោត ​ចំនួន​ច្រើ​នជាង​​ ២៧០ ទៅហើយ​។​ អាស្រ័យ​ហេតុនេះ​ ទើប​ប្រព័ន្ធផ្សព្វផ្សាយ​ Fox News និង​លោក ត្រាំ ខ្លួនឯង​ ប្រកាស​ជ័យ​ជម្នះ​យកតែម្តង​។​

ថ្នាក់ដឹកនាំបរទេសចេញសារប្រតិកម្មអបអរជ័យជម្នះលោក ត្រាំ

លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី​បារាំង ចេញមុខ មុន​​គេ​ អបអរ​សាទរ​លោក ដូណាល់ ត្រាំ។ លោក ម៉ាក្រុង​ ថា​ត្រៀមខ្លួន​រួច​ស្រេច​ដើម្បីធ្វើការជាមួយ​លោក ត្រាំ ក្នុង​រយៈពេល​៤ឆ្នាំទៅមុខ ដោយឈរ​លើ​គោល​ការណ៍​​គោរពគ្នា​ ជាមួយ​នឹង​ជំនឿ​នយោបាយ និងមហិច្ចតា​ ដើម្បី​ជំរុញ​សន្តិភាព​ និង​ភាព​រុងរឿង​។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេនចាមិន នេតាន់យ៉ាហ៊ូ បានស្វាគមន៍​ការវិល​ត្រឡប់​មកកាន់អំណាច​ជាថ្មី​របស់​ លោកត្រាំ ដោយចាត់ទុកថា​ជាជ័យជម្នះ​ធំសម្បើម​ណាស់​ក្នុង​ប្រវត្តិសាស្ត្រ​។ ការ​ត្រឡប់ទៅកាន់​សេតវិមាន​ជាថ្មី របស់លោកត្រាំ នឹងបើកទំព័រ​អាមេរិកថ្មី ហើយនិង​ផ្តល់​សន្ទុះ​ដល់​ការប្តេជ្ញាចិត្ត​កាន់តែខ្លាំង​ចំពោះ​ទំនាក់ទំនង​ជាតិ​ទាំង​២​។​

ចំពោះ​នាយករដ្ឋមន្ត្រី​អង់គ្លេស, ​ក្រៅពី​ចាត់ទុកថា​ជ័យជម្នះ​របស់លោកត្រាំ គឺជាប្រវត្តិសាស្ត្រ​,  ​ថ្នាក់ដឹកនាំ​អង់​គ្លេស​ ឡោក​ គៀស ស្តារមឺ បញ្ជាក់ថា​ អាមេរិក​និង​អង់គ្លេស​ជា​សម្ព័ន្ធមិត្ត​ចាក់ទឹក​មិនលេច និង​ចាប់​ដៃ​ប្រកៀក​ស្មាគ្នា​ដើម្បី​ការពារ​តម្លៃ​សេរីភាព ប្រជាធិបតេយ្យ និងជំនួញ​។ ប្រទេស​ទាំង​២​ធ្វើការ​រួម​គ្នា ដើម្បី​​ទំនាក់ទំនង​ទ្វេភាគី​អាមេរិក​-អង់គ្លេស ឈានទៅកាន់​វិបុលភាព និងរីកចម្រើន​វិស័យ​គ្រប់វិស័យ ចាប់​ពី​សន្តិសុខ រហូតដល់​​ បច្ចេកវិទ្យា នវានុវត្តន៍។

ប្រទេស​ឥណ្ឌាវិញ, នាយករដ្ឋមន្ត្រី​ ណារិនដ្រា ម៉ូឌី បាន​សាទរកោត​​សរសើរ​ដោយ​ស្មោះអស់ពីក្រអៅបេះដូង និង​ថា​លោក ត្រាំ​ ជាមិត្ត​សម្លាញ់​របស់គាត់ ឈ្នះឆ្នោត​ជាប្រវត្តិសាស្ត្រ​។ លោក ម៉ូឌី ​ថែម​ទាំង​ថ្លែងក្តីសប្បាយ​រីក​រាយ​ថា​នឹង​សហការធ្វើ​រួម​គ្នា​ ដើម្បីពង្រឹង​ចំណងមេត្រីភាពជា​យុទ្ធសាស្ត្រ​រវាង​អាមេរិក​និងឥណ្ឌា, កែលម្អ​លក្ខ​ខណ្ឌជីវិត​ពលរដ្ឋ​ឲ្យ​ប្រសើរ និង​ពួតដៃគ្នា​ផ្សព្វផ្សាយ​សន្តិភាព​ ស្ថិរភាព និងចម្រើន​​ក្តីសុខ​ក្នុង​ពិភពលោក​​។

មហាយក្សចិន​ សម្តែងការ​គោរព​ចំពោះ​ជម្រើស​របស់​ពលរដ្ឋ​អាមេរិក។​ ​អ្នក​នាំពាក្យ​ក្រសួងការបរទេសចិន​ លោកស្រី ម៉ៅ នីង​​ មាន​​ប្រសាសន៍ដោយក្តី​សង្ឃឹម​ថា ចិន​និងអាមេរិក​អាច​រួមរស់​ជាមួយ​គ្នា​ក្នុង​សន្តិភាព ហើយ​​សង្ឃឹម​នឹង​អាច​បន្ត​ធ្វើការ​ជាមួយ​គ្នា​ឈានទៅ​ចាត់ចែងទំនាក់ទំនង​ទ្វេភាគី​ឈរលើ​គោលការណ៍​គោរព​តម្លៃគ្នាទៅវិញទៅ​ និង​សហការ​ចែក​ផលប្រយោជន៍​រួម។​

ប្រធាន​គណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន សម្តែង​ការអបអរ​ដ៏ក្តៅចំពោះ​ជ័យ​ជម្នះ​របស់លោកត្រាំ ហើយ​និង​រំពឹង​បន្ត​កិច្ចសហការរវាង​សហភាព​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​​។ អគ្គលេខាធិការ​សម្ព័ន្ធ​យោធា​អូតង់ Mark Rutt ក៏​សាទរ​ និង​សន្យា​រក្សា​ទំនាក់ទំនង​សម្ព័ន្ធមិត្ត​រួមគ្នា ឲ្យកាន់តែរឹងមាំ។​ ប្រទេស​អ៊ុយក្រែន ជា​សម្ព័ន្ធ​អាមេរិកដែលកំពុង​ផុត​ក្នុងសង្គ្រាម​ឈ្លាន​ពានរុស្ស៊ី តាមរយៈ​លោក វ៉ូឡូឌីមៀរ ហ្សេ​ឡេនស្គី បាន​ថ្លែង​ក្តីសង្ឃឹមថា លោក ត្រាំ អាច​នឹង​ជួយ​អ៊ុយក្រែន ឲ្យ​ទទួល​បាន​សន្តិភាព​១ដ៏​ពិត​ប្រាកដ​។ ប្រតិកម្មមេដឹកនាំ​បរទេស ចេះតែ​បន្ត​ធ្លាក់​មក​ឥតដាច់​ មានអ៊ីតាលី អាល្លឺម៉ង់ ហុងគ្រី តួកគី​ រុស្ស៊ី។ល។

បុគ្គលលោក ដូណាល់ ត្រាំ មានភាពចម្រូងចម្រាស់ខ្លាំងណាស់​!

លោក ត្រាំ ​មាន​រឿង​អាស្រូវ​ផ្លូវភេទ និង​ទំនាស់​ផ្លូវ​​ច្បាប់ច្រើនណាស់, ត្រូវ​រង​ពិន័យ​ព្រោះតែ​សំណុំរឿង​ជំនួញ​រកស៊ី​គេចពន្ធរដ្ឋ​ ព្រមទាំង​ជាប់បណ្តឹង​ព្រហ្មទណ្ឌ​យ៉ាង​រយីងរយោង​។ ក៏ប៉ុន្តែ គេ​ឆ្ងល់​ថា​ តើហេតុអ្វី​បាន​ជា លោក​អាចនឹង​​វិល​ត្រឡប់​មកកាន់​សេតវិមាន​ ជាថ្មី​ ទៀត​​? នេះក៏ព្រោះតែ ទំនងជា​ ពលរដ្ឋ​អាមេរិក​ គិតគូរ​​តែផលប្រយោជន៍​អាមេរិក​ ជា​អាទិភាព ដូច​អ្វី​ដែល​ លោក​ ដូណាល់ ត្រាំ តែងតែ​ថ្លែងហើយ​ថ្លែងទៀត​ នោះ​ហើយ​ក៏មិនដឹង។ លោក​ ដូណាល់ ត្រាំ ជាញឹកញយ បាន​សន្យា​ការ​ពារ​ផល​ប្រយោជន៍​សួនតួ​របស់​សហរដ្ឋអាមេរិក និងធ្វើ​ឲ្យ​អាមេរិក​អស្ចារ្យ​។ America first, Make America great again. ក្នុងគោល​នយោបាយ​នេះ លោក ត្រាំ សន្យា​រឹត​បន្តឹង​ពន្ធ​លើទំនិញ​បរទេស​ ដោយ​ដាក់កម្រិត​ពន្ធគយ​ឲ្យធ្ងន់ ចាប់ពី ១០ ទៅ​ ៦០% ចំពោះ​ទំនិញ​បរទេស ពិសេស​ទំនិញ​របស់​ចិន ដែល​ជា​គូ​ប្រជែង​​។ ក្នុងនាម​ជា​មហាសេដ្ឋី​ លោក​ប្រកាស ​បន្ធូរ​បន្ថយពន្ធក្នុងស្រុក ដោយ​កាត់​បន្ថយ​ពន្ធ​ចំពោះ​អ្នក​មាន។ លោក​​សន្យាលើក​កម្ពស់​សេដ្ឋកិច្ចក្នុងស្រុក​ ប្រមូល​ក្រុមហ៊ុន​ឧស្សាហកម្ម​ឲ្យ​វិនិយោគទុក​និង​ធ្វើរោង​ចក្រ​នៅលើទឹកដីអាមេរិក​​​​ ហើយ​បង្កើត​ការងារ​ក្នុងប្រទេស​។ បង្កើន​ការ​ខ្ចីប្រាក់ និង​ផ្តល់​កម្ចី​ឥណទានឲ្យ​កាន់តែ​ទូលំទូលាយ​​។  ពិសេស លុប​បំបាត់​អតិផរណា​ទំនិញ។ បញ្ហា​ទំនិញ​ឡើងថ្លៃ ជា​ចំណោទ​ធំ​នៅពេល​សព្វថ្ងៃ។ ដូច្នេះ ការសន្យារបស់​លោក ត្រាំ យ៉ាងដូច្នេះ ទាក់ចិត្ត​ម្ចាស់​ឆ្នោត​ខ្លាំងណាស់។

ការ​សន្យា​មួយ​ទៀត ដែល​ទាក់ចិត្ត​ខ្លាំង ចំពោះ​ពលរដ្ឋអាមេរិក ដែល​ក្រុម​ជាតិនិយម​ គឺ​សំណុំរឿង​ជន​អន្តោប្រវេសន៍។ លោក ដូណាល់ ត្រាំ បាន​សន្យា​សង់ជញ្ជាំង​បិទព្រំដែន​ជាមួយ​ម៉ិកស៊ិក ដែល​មិនទាន់​ធ្វើ​រួច​កាលពីអាណត្តិ​មុន គឺ​លោក​នឹង​សាងសង់​បង្ហើយ​ឲ្យ​ស្រេច​តែម្តង។ រដ្ឋបាល​ក្រោម​ការដឹកនាំរបស់​លោក នឹង​បង្កើត​បច្ចេកវិទ្យា​ទំនើបៗ​ដើម្បី​តាម​ដាន​សកម្មភាព​នៅ​ព្រំដែន​ ហើយ​ព្រមទាំង​បណ្តេញ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ រាប់លាន​នាក់ ​ឲ្យ​ត្រឡប់​ទៅស្រុក​កំណើត​វិញ​៕

...more
View all episodesView all episodes
Download on the App Store

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

107 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

4 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners