បរិយាកាសនយោបាយនៅកម្ពុជា មិនដែលមានភាពសុខដុមរមនាទេ បើទោះបីជាអតីតគណបក្សប្រឆាំងត្រូវបានរំលាយចោលជាង៣ឆ្នាំមកហើយក៏ដោយ។ ល្បែងនយោបាយរវាងគណបក្សកាន់អំណាចនិងអតីតគណបក្សប្រឆាំងនៅតែបន្តអូសបន្លាយ ជាហេតុបណ្ដាលឲ្យអ្នកគាំទ្រអតីតបក្សប្រឆាំងជាច្រើនសិបនាក់ត្រូវរងគ្រោះ។ ការណ៍នេះមិនត្រឹមតែធ្វើឲ្យឆាកនយោបាយនៅកម្ពុជាខ្វះភាពសុខដុមរមនាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឲ្យពលរដ្ឋធុញទ្រាន់ និងលែងមានកម្លាំងចិត្តចូលរួមនយោបាយផងដែរ។