ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFI នៅរាត្រីនេះ គឺលោក អាង ឧត្តម សហមេធាវីការពារក្តី លោក កឹម សុខា ។ មេធាវីរបស់ លោក កឹម សុខា ដែលគ្រោងស្នើឲ្យតុលាការកោះហៅតំណាងរដ្ឋបរទេសមកចូលសវនាការ ដើម្បីស្វែងរកការពិត ចំពោះអ្វីដែលតុលាការបានចោទប្រកាន់លើអ្នកនយោបាយបក្សជំទាស់រូបនេះ។ បើតាម លោក អាង ឧត្តម ប្រសិនបើតុលាការមិនព្រមកោះហៅតំណាងរដ្ឋបរទេសដែលភាគីរដ្ឋប្បវេណីបានប្តឹងនោះឲ្យចូលរួមសវនាការទេ មានន័យថា លោក កឹម សុខា មិនបានប្រព្រឹត្តិបទល្មើសដូចការប្រកាន់ថា ឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជានោះឡើយ។