Sign up to save your podcasts
Or
មេកើយចលនាហាម៉ាស យ៉ាហយ៉ា ស៊ីនវ៉ា (Yahya Sinwar) ស្លាប់នៅថ្ងៃទី ១៧ តុលា ក្នុងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កហ្សា។ ប្រតិកម្មលោកខាងលិចបានធ្លាក់មកជាបន្តបន្ទាប់។ ប្រមុខដឹកនាំខ្លះយល់ថាការកម្ចាត់មេកើយហាម៉ាសបាន ជាឱកាសនាំដល់ការបិទបញ្ចប់សង្គ្រាមនៅហ្កាហ្សា តែលោកនេតាន់យ៉ាហ៊ូ បានព្រមានភ្លាមថាសង្គ្រាមមិនទាន់បញ្ចប់ទេ។ ចំណែកអ៊ីរ៉ង់ចាត់ទុកការស្លាប់របស់យ៉ាហយ៉ា ស៊ីនវ៉ារ ថាជាការពង្រឹងស្មារតីតស៊ូ។ ចលនាហេសបូឡាបានប្រកាសបើកប្រតិបត្តិការវាយប្រហារដំណាក់កាលថ្មីលើអ៊ីស្រាអែល។
មេកើយចលនាហាម៉ាស យ៉ាហយ៉ា ស៊ីនវ៉ា ត្រូវបានយោធាអ៊ីស្រាអែលសម្លាប់នៅថ្ងៃទី ១៧ តុលា ក្នុងប្រតិបត្តិការនៅតំបន់ហ្កហ្សា។ នេះបើតាមការជូនដំណឹងរបស់អ៊ីស្រាអែល។
តើយ៉ាហយ៉ា ស៊ីនវ៉ា ជានរណា ?
ជាសមាជិកក្រុមភេរវកម្មហាម៉ាស ដ៏ប្តូរផ្តាច់ម្នាក់ តាំងតែពីវ័យក្មេង បច្ចុប្បន្នមានអាយុ៦១ឆ្នាំ យ៉ាហយ៉ា ស៊ីនវ៉ា (Yahya Sinwar) បានឡើងបុណ្យស័ក្តិបន្តិចម្តងៗ រហូតក្លាយជាមេចលនាហាម៉ាសប្រចាំតំបន់ហ្កាហ្សា នៅឆ្នាំ២០១៧ និងក្លាយជាមេដឹកនាំនយោបាយចលនាហាម៉ាស នៅថ្ងៃ៧សីហា ក្រោយពីប្រមុខចលនាអ៊ីស្មាយ ហានីយ៉េ បានត្រូវគេសម្លាប់នៅតេអេរ៉ង់ កាលពីថ្ងៃទី៣១កក្កដា។
ងប់ក្នុងគំនិតស្អប់អ៊ីស្រាអែល ចង់កំទេចអ៊ីស្រាអែល យ៉ាហយ៉ា ស៊ីនវ៉ា ត្រូវបានអ៊ីស្រាអែលចាត់ទុកជាមេគំនិតធំ (ជាមួយមេកើយពីរនាក់ផ្សេងទៀតដែលអ៊ីស្រាអែលសម្លាប់បានហើយ) ក្នុងការរៀបចំផែនការវាយឆ្មក់ទ្រង់ទ្រាយធំសម្រុកចូលដីអ៊ីស្រាអែល កាលពីថ្ងៃទី៧តុលា២០២៣ សម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃចំនួនប្រមាណ១២០០នាក់ និងបង្កឲ្យឆេះក្លាយជាសង្គ្រាមនៅហ្កាហ្សា។
ហេតុដូច្នេះហើយបានជា កងទ័ពអ៊ីស្រាអែល កំណត់កម្មវត្ថុតាមសម្លាប់ យ៉ាហយ៉ា ស៊ីនវ៉ា នេះឲ្យបាន។ អ៊ីស្រាអែលតាមកម្ចាត់ យ៉ាហយ៉ា ស៊ីនវ៉ា ដោយប្រើពេលអស់ជាងមួយឆ្នាំ។ គឺយូរខ្លាំងណាស់! ហើយជោគជ័យទើបសម្រេចបាននៅថ្ងៃព្រហស្បតិ៍ទី ១៧តុលា។
តើអ៊ីស្រាអែលកម្ចាត់យ៉ាហយ៉ាស៊ីវ៉ាបាន ដោយវិធីណា?
យោធាអ៊ីស្រាអែលមិនសម្លាប់មេកើយហាម៉ាសនេះបាន ដោយសារជំនួយពីប្រព័ន្ធរ៉ាដា តាមដៅរកទីតាំងលាក់ខ្លួនក្រោមដីទេ ហើយក៏មិនមែនដោយសារប្រតិបត្តិការរបស់កងកម្មង់ដូរពិសេស តាមរយៈសកម្មភាពចារកិច្ចដែរ។ សត្រូវជួរជាតិអ៊ីស្រាអែលដែលតែងធ្វើបម្លាស់ទីក្នុងរូងដី ដោយមានជនស៊ីវិល ឬចំណាប់ខ្មាំងអូសតាមជាមួយ ដើម្បីធ្វើជាខែលការពារ បានស្លាប់ក្នុងបាញ់ប្រយុទ្ធគ្នាពេលទ័ពអ៊ីស្រាអែលដើរល្បាតនៅតំបន់រ៉ាហ្វាភាគខាងត្បូងហ្កាហ្សា។ ទាហានអ៊ីស្រាអែលបាញ់សម្លាប់ដោយមិនទាំងដឹងថាចំណុចស៊ីបនេះជាមនុស្សដែលអ៊ីស្រាអែលតាមស្វែងបំផុតទេ។ នៅយប់មិញ អាជ្ញាធរអ៊ីស្រាអែល បានផ្សព្វផ្សាយរូបភាពវីដេអូថតដោយដ្រូន បង្ហាញពីសកម្មភាពចុងក្រោយរបស់យ៉ាហយ៉ា ស៊ីនវ៉ា ត្រូវរបួស អង្គុយលើកៅអីក្នុងផ្ទះបែកបាក់ និងលើកដំបងគប់ម៉ាស៊ីនដែលតាមថតខ្លួន។បន្ទាប់មកទើបយោធាបំផ្ទុះផ្ទះនោះ ហើយចូលទៅឃើញមានសាកសពបីកំណាត់។ ការវិភាគDNA ធ្មេញនិងក្រយៅ បញ្ជាក់ថាពិតជា យ៉ាហយ៉ា ស៊ីនវ៉ាមែន។
អ៊ីស្រាអែលសម្រេចបំណងសម្លាប់ យ៉ាហយា ស៊ីនវ៉ា សង្គ្រាមនៅតំបន់ហ្កាហ្សាក៏នឹងអាចបញ្ចប់?
ថ្វីបើប្រមុខដឹកនាំក្រុមប្រទេសបស្ចិមលោកមួយចំនួន យល់ថាជាឱកាសបិទបញ្ចប់សង្គ្រាមនៅហ្កាហ្សាមែន ហើយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក នេតាន់យ៉ាហ៊ូ បានអបអរមែន តែលោកអះអាងភ្លាមដែរថា សង្គ្រាមនៅតែបន្ត ! ស្ថានភាពសង្គ្រាមនៅហ្កាហ្សាកំពុងប្តូរផ្លាស់។ អ៊ីស្រាអែលបានសម្រេចបំណងសងសឹក កម្ចាត់មេរៀបចំផែនការវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧តុលាបាន តែអ៊ីស្រាអែលត្រូវសម្រេចកម្មវត្ថុធំមួយទៀត គឺនាំចំណាប់ខ្មាំងត្រលប់មកវិញ។ លោកនាយករដ្ឋមន្ត្រីបានប្រកាសថាការកម្ចាត់មេកើយហាម៉ាស យ៉ាហយ៉ាស៊ីនវ៉ា បាន ប្រើកម្លាំង និងគ្រប់មធ្យោបាយដែលមាន ពោលគឺបន្តវាយប្រហារលើហ្កាហ្សារហូតទាល់តែអាចនាំជនរួមជាតិជាប់ជាចំណាប់ថ្នូរទាំង១០១នាក់ អាចវិលមកផ្ទះវិញដោយសុខសាន្តទាំងអស់គ្នា។
ចំណែកខាងហាម៉ាស មិនទាន់មានប្រតិកម្មអ្វីទាំងអស់រហូតមកទល់ម៉ោងនេះ។ តែយ៉ាងណាក៏ដោយ ក៏ការស្លាប់មេកើយប្រកបដោយនិម្មិត្តរូបបំផុតនេះ បានបំបាក់ធ្មុងចលនាហាម៉ាសឱ្យស្រពាប់ចុះទន់ខ្សោយដោយមិនអាចប្រកែកបានទេ។ សហរដ្ឋអាមេរិក បានបង្ហាញចេតនាចង់ចាប់ផ្តើមបើកឱ្យមានកិច្ចចរចាផ្អាកបាញ់និងដោះលែងចំណាប់ថ្នូរ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក គឺយ៉ាហយ៉ា ស៊ីនវ៉ានេះហើយដែលជាឧបសគ្គដ៏ចម្បងរារាំងការបិទបញ្ចប់សង្គ្រាមនៅហ្កាហ្សា ព្រោះអតីតមេចលនាហាម៉ាសនេះ បានច្រានចោលរាល់គ្រប់សំណើចរចា។ ប្រមុខការទូតអាមេរិក បានទូរស័ព្ទទៅមេដឹកនាំអារ៉ាប៊ីសាអូឌីត កាតា អេហ្ស៊ីប និងកំពុងទាក់ទងទៅភាគីពាក់ព័ន្ធ គឺចលនាចលនាប៉ាឡេស្ទីន និងចលនាហាម៉ាសទៀត ដើម្បីបើកកិច្ចចរចានៅក្រុងគែរ។ ប៉ុន្តែ ក្នុងនាមជាអន្តរការីដ៏ចម្បងម្នាក់ អេហ្ស៊ីបបានព្រមានអំពីគ្រោះផ្ទុះកំហឹងរាលដាលជម្លោះកាន់តែធំ ដោយការស្លាប់របស់យ៉ាហយ៉ា ស៊ីនវ៉ា។
សង្គ្រាមអាចរាលដាលកាន់តែធំ?
នេះជាក្តីព្រួយបារម្ភជាទូទៅមួយទៀត នៅពេលបានទទួលដំណឹងថាមេកើយហាម៉ាសស្លាប់ភ្លាម។ អ្នកស្រាវជ្រាវ និងអ្នកជំនាញមួយចំនួនយល់ថាការស្លាប់របស់យ៉ាហយ៉ាអាចអូសអន្ទងឱ្យមានចរន្តតស៊ូថ្មី ជាតបស្នងនឹងអ្វីដែលគេយល់ថាមេកើយបានពលីជីវិតដើម្បីចលនា។ នាយកវិទ្យាស្ថានភូមិសាស្ត្រនយោបាយអឺរ៉ុប លោក Sébatien Boussois បានបញ្ជាក់ថា “កម្ចាត់រូបមេកើយម្នាក់បានមិនមែនជាការបញ្ចប់បញ្ហានិងធ្វើឱ្យចលនារលាយបាត់រូបរាងទេ។ ហាម៉ាសនឹងមានមេដឹកនាំថ្មី។ ហើយអ្នកបន្តវេននឹងងប់ក្នុងមនោគមវិជ្ជាកាន់តែខ្លាំង និងកាន់តែគួរព្រួយបារម្ភ។
ជាក់ស្តែង អ៊ីរ៉ង់ ដែលជាអ្នកគាំទ្រចលនាហាម៉ាសដោយគ្មានប្រែប្រួល មិនទាន់បញ្ចេញប្រតិកម្មផ្លូវការទាក់ទងនឹងការស្លាប់របស់យ៉ាហយ៉ាស៊ីនវ៉ាមែន តែតំណាងអ៊ីរ៉ង់នៅអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍ថា ការពលីជីវិតរបស់យ៉ាហយ៉ាស៊ីនវ៉ា ជាគំរូសម្រាប់យុវជនប៉ាឡេស្ទីនបន្តការតស៊ូ។ ស្មារតីតស៊ូនឹងកាន់តែរឹង! នេះបើតាមតំណាងអ៊ីរ៉ង់ដដែល។
ចំណែកចលនាហេសបូឡានៅលីបង់ ជាសម្ព័ន្ធមិត្តបានប្រកាសឆ្លងអន្តរកាលឆ្ពោះទៅរកដំណាក់កាលថ្មីក្នុងការប្រយុទ្ធប្រឆាំងនឹងអ៊ីស្រាអែល។ ហេសបូឡាពេលនេះស្ថិតក្នុងជំហរចាញ់ប្រៀបទេ តែមានកម្លាំងទ័ពច្រើនដល់ទៅ៥ម៉ឺននាក់ ដែលអ៊ីស្រាអែលគ្មានលទ្ធភាពកម្ចាត់អស់ ក្រៅពីរុញឱ្យពួកនេះបានក្លាយជាភេរវជនមកអុកឡុកអ៊ីស្រាអែល នាពេលអនាគត។ នេះបើតាមទស្សនៈរបស់អតីតនាយទាហានបារាំង។
មេហាម៉ាសស្លាប់ អាចជះឥទ្ធិពលលើសង្គ្រាមនៅលីបង់យ៉ាងណា?
បើនិយាយអំពីផ្នែកប្រយុទ្ធឬប្រតិបត្តិការប្រើកម្លាំងយោធា គ្មានទេ ព្រោះហាម៉ាស មិនបានជួយអីដល់ហេសបូឡាក្នុងផ្នែកយោធាឡើយ តែផលវិបាកអាចមានច្រើនលើផ្នែកនយោបាយ ព្រោះវាអាស្រ័យទៅលើបុគ្គលដែលត្រូវមកស្នងតំណែងបន្តពីយ៉ាហយ៉ា ស៊ីនវ៉ា។ អ្នកត្រូវមកស្នងអាចមានច្រើននាក់។
បើអ្នកស្នងស្ថិតនៅក្នុងចំណោមមេកើយហាម៉ាសនៅលីបង់ ដូចយ៉ាង អ៊ូសាម៉ា ហាមដាន នោះអាជ្ញាធរលីបង់ពិតជាពិបាក និងស្មុគស្មាញកាន់តែខ្លាំង។
តែបើក្រោយការស្លាប់មេកើយអស់ ហាម៉ាសបែរជាព្រមធ្វើសម្បទាន និងព្រមទទួលយកលក្ខខណ្ឌរបស់អ៊ីស្រាអែល ដើម្បីឈប់បាញ់និងដោះលែងចំណាប់ថ្នូរ នោះហេសបូឡា នឹងត្រូវស្ថិតក្នុងស្ថានភាពទើសទ័លខ្លាំង និងបាត់បង់ប្រជាប្រិយភាពក្នុងរង្វង់ប្រជាពលរដ្ឋលីបង់ ជាពិសេស ព្រោះសកម្មភាពទាំងឡាយដែលនាំឱ្យលីបង់រងការវាយប្រហាររបស់អ៊ីស្រាអែលស្ទើរខ្ទេចខ្ទាំ គឺដើម្បីបុព្វហេតុគាំទ្រហ្កាហ្សានេះឯង៕
5
11 ratings

1,814 Listeners
13 Listeners
13 Listeners
32 Listeners
106 Listeners
1 Listeners
1 Listeners
0 Listeners
0 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
1 Listeners
0 Listeners
4 Listeners
5 Listeners
0 Listeners
28 Listeners
0 Listeners
526 Listeners