ចាប់ពីថ្ងៃទី១២មិថុនានេះទៅ ក្រុមប្រទេសសម្ព័ន្ធមិត្តអូតង់ បានបើកការធ្វើសមយុទ្ធយោធាផ្លូវអាកាសរួមគ្នា ដែលមានរយៈពេល១១ថ្ងៃ។ សមយុទ្ធដែលប្រព្រឹត្តិធ្វើទៅនៅតាមបណ្តាប្រទេសអឺរ៉ុបមួយចំនួននេះ ត្រូវអង្គការអូតង់ អះអាងថាគឺជាសមយុទ្ធផ្លូវអាកាស ដែលមានទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានទេ ក្នុងប្រវត្តិសាស្ត្រ។ បើទោះជាគេមិនបញ្ចេញឈ្មោះឲ្យចំៗ តែបរិបទសង្គ្រាមឈ្លានពាន ដែលរុស្ស៊ីបានធ្វើទៅលើអ៊ុយក្រែន គឺជាហេតុផលដ៏ធំ នៅពីក្រោយការរួមកម្លាំងគ្នា ហាត់សមការពារខ្លួននេះ។