ភ្ញៀវប្រចាំរបស់យើងនៅរាត្រីនេះ គឺលោក បណ្ឌិត ឆេង គឹមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី។ លោកចូលខ្លួនមកពន្យល់ពីសារប្រយោជន៍រវាងកម្ពុជា និងគុយបា ខណៈដែលប្រមុខរដ្ឋាភិបាលកម្ពុជាទៅទស្សនកិច្ចប្រទេសដែនកោះមួយនេះ។ ប៉ុន្តែគុយបាកំពុងតែបន្តរងគ្រោះដោយសារតែកូវីដ១៩នៅឡើយ។ ម្យ៉ាងសេដ្ឋកិច្ចរបស់ប្រទេសដែលមានប្រជាជនជាង១១លាននាក់នេះកំពុងជួប វិបត្តិ ធ្ងន់ដោយសារតែទណ្ឌកម្មពីសហរដ្ឋអាមេរិក។ សម្រាប់លោក ឆេង គឹមឡុង ទំនាក់ទំនងកម្ពុជា និងគុយបា នឹងមិនមានបច្ច័យអាក្រក់ណាមួយកើតឡើងទេ បើទោះជាគុយបាជាសត្រូវនឹងអាមេរិកក៏ដោយ។