រដ្ឋាភិបាលកម្ពុជាមួយរយៈចុងក្រោយនេះ បានសម្រេចបន្ធូរបន្ថយ និងជាពិសេសដកបំរាមពាក់ម៉ាស់ជាទូទៅ លើកលែងតែនៅក្នុងបន្ទប់បិទជិត។ ទោះយ៉ាងណា នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សានិស្សិតនៅតែមានការប្រុងប្រយ័ត្នដដែល ដោយមិនទាន់ហ៊ានព្រលែងម៉ាស់នៅពេលពួកគេអង្គុយរៀនក្នុងថ្នាក់ដោយផ្ទាល់។ នេះបើតាមលោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។ លោកបណ្ឌិត ហេង វ៉ាន់ដា បញ្ជាក់ថាការរៀននឹងការបង្រៀនអំណឹះតទៅនឹងត្រូវអនុវត្តតាមបែបចម្រុះ ពោលគឺការសិក្សាដោយផ្ទាល់ និងតាមអនឡាញ ដោយមិនអាចផាត់ចោលមួយណាបានទេ។