Sign up to save your podcasts
Or
លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសម៉ារ៉ុក ចាប់ពីថ្ងៃចន្ទទី ដល់ថ្ងៃពុធទី៣០តុលា អមដោយរដ្ឋមន្ត្រី៩រូប និងប្រតិភូសំខាន់ៗជាច្រើននាក់។ ព្រះមហាក្សត្រម៉ារ៉ុក មូហាម៉េដទី៦ បានយាងមកទទួលស្វាគមន៍ប្រធានាធិបតីបារាំង ដោយផ្ទាល់ព្រះអង្គដល់អាកាសយានដ្ឋានតែម្តង។ នេះជានិម្មិតរូបបញ្ជាក់អំពីឆន្ទៈរបស់ប្រទេសទាំងពីរក្នុងការផ្សះផ្សាគ្នាឡើងវិញបន្ទាប់ពីល្អក់កករនឹងគ្នាអស់រយៈពេលបីឆ្នាំ។
ម៉ារ៉ុកបានប្រែមុខមាត់មាត់ថ្មី មានទង់ជាតិបារាំងបក់រវិចតាមដងផ្លូវរដ្ឋធានី។ ព្រះមហាក្សត្រម៉ារ៉ុក ម៉ូហាម៉េដទី៦ និងរាជវង្សានុវង្សបានយាងមកទទួលស្វាគមន៍ ប្រធានាធិបតីបារាំងនិងភរិយាដល់ជើងយន្តហោះតែម្តង។ ម៉ារ៉ុកបានបាញ់កាំភ្លើងធំ២១គ្រាប់ កិច្ចស្វាគមន៍ផង។ បន្ទាប់មកទើបព្រះមហាក្សត្រ និងលោកម៉ាក្រុង គោរពភ្លេងជាតិ និងធ្វើដំណើររួមគ្នាតាំងពីព្រលានយន្តហោះចូលរដ្ឋធានីតាមរាជរថបើកដំបូល ស្វាគមន៍ប្រជាពលរដ្ឋតាមដងផ្លូវ។
ទស្សនកិច្ចផ្លូវរដ្ឋបីថ្ងៃរបស់លោកប្រធានាធិបតី ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលមានអមដំណើរដោយប្រតិភូគ្រាក់ៗនិងសំខាន់ៗ របស់រដ្ឋាភិបាលមានអាទិ៍រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច វប្បធម៌ ព្រមទាំងតំណាងសហគ្រាស ក្រុមហ៊ុន អ្នកជំនួញ អ្នកសិល្បៈ កីឡា ... ជាច្រើនរូប ដើម្បីឱ្យសក្តិសមនឹងមហិច្ឆតាផ្សះផ្សាទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យបានល្អប្រសើរឡើងវិញ។
កិច្ចសន្យា១០ពាន់លានអឺរ៉ូ
រហូតដល់ថ្ងៃពុធ លោកម៉ាក្រុង ត្រូវធ្វើជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសេដ្ឋកិច្ច ថ្លែងសុន្ទរកថានៅចំពោះសភាម៉ារ៉ុក ទទួលទានភោជនីអាហារផ្លូវរដ្ឋ និងកម្មវិធីជាច្រើនផ្សេងទៀត។ ជាសរុប ក្នុងដំណើរទស្សនកិច្ចនេះ បារាំងនិងម៉ារ៉ុកអាចនឹងចុះកិច្ចសន្យាវិនិយោគទំហំដល់ទៅ១០ពាន់លានអឺរ៉ូ រាប់តាំងពីវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ថាមពលបៃតង ឬមជ្ឈមណ្ឌលជួសជុលយន្តហោះ ។ល។ និង។ល។ និយាយជារួម ទស្សនកិច្ចនេះប្រៀបដូចជាម៉ាស៊ីនពន្លឿនរាល់គ្រប់កិច្ចចរចានានាផង និងវែកបំភ្លឺឱ្យឃើញថាអ្វីជាឧបសគ្គ។
ប្រធានាធិបតីបារាំង និងព្រះមហាក្សត្រម៉ារ៉ុក នឹងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមប្រកាស ថាបារាំងនិងម៉ារ៉ុក ជាដៃគូពង្រឹងពិសេស បិទបញ្ចប់ដំណាក់កាលល្អក់កករគ្នាអស់ជាងបីឆ្នាំ។
បារាំងនិងម៉ារ៉ុកមើលមុខគ្នាមិនចំអស់បីឆ្នាំ
ក្រៅអំពីមានប្រវត្តិជាប្រទេសម្ចាស់អាណានិគម និងប្រទេសក្រោមអាណានិគម ម្តងល្អម្តងអាក្រក់នឹងគ្នា ហើយប្រទេសទាំងពីរបានខិតខំស្តារ ឱ្យជានាគ្នាឡើងវិញក៏ដោយ ក៏បារាំងនិងម៉ារ៉ុកបន្តល្អក់កករនឹងគ្នាក្នុងសំណុំរឿងជាច្រើនទៀត នារយៈពេលបីឆ្នាំចុងក្រោយមកនេះ មានអាទិ៍រឿងអាស្រូវPegasusសង្ស័យថាម៉ារ៉ុកឈ្លបការណ៍ប្រទេសបារាំង។ ក្រោយមកបារាំងបានសម្រេចកាត់បន្ថយការផ្តល់ទិដ្ឋការដល់ម៉ារ៉ុក ក្នុងអំឡុងឆ្នាំ២០២១-២០២២ ដើម្បីដាក់គំនាបឱ្យម៉ារ៉ុកទទួលយកពលរដ្ឋខុសច្បាប់ម៉ារ៉ុកដែលបារាំងបណ្តេញចេញឱ្យត្រលប់ទៅស្រុកកំណើតវិញ។ ជាចុងក្រោយ ការផ្តល់អាទិភាពដល់ប្រទេសអាល់ហ្សេរី ក្រោយពេលប្រធានាធិបតីបារាំងជាប់ឆ្នោតអាណត្តិទីពីរឆ្នាំ២០២២ បានធ្វើឱ្យម៉ារ៉ុកអាក់អន់ចិត្តកាន់តែខ្លាំង ព្រោះម៉ារ៉ុកនិងអាល់ហ្សេរីជាមហាអំណាចក្នុងតំបន់ដែលប្រកួតប្រជែងឥទ្ធិពលគ្នាខ្លាំងណាស់ និងមានជម្លោះតាំងតឹងនឹងគ្នា តាំងពីជិត៥០ឆ្នាំមកហើយ ជុំវិញដែនដីវាលសាហារ៉ាខាងលិច។
សាហារ៉ាខាងលិចរឹតចំណងបារាំងម៉ារ៉ុក
តំបន់សាហារ៉ាខាងលិច ត្រូវបានម៉ារ៉ុកចាត់ទុកជាដែនដីដ៏ពិសិទ្ធ។ តំបន់នេះធ្លាប់ស្ថិតនៅក្រោមអាណានិគមអេស្ប៉ាញ រហូតដល់ឆ្នាំ១៩៧៥ និងស្ថិតនៅក្រោមការគ្រប់គ្រងរដ្ឋបាលមួយភាគធំដោយម៉ារ៉ុក តែមានជម្លោះទាមទារផ្តាច់ទឹកដីតាំងពីកន្លះសតវត្សរ៍ ដោយក្រុមឯករាជ្យនិយម Front Polisario គាំទ្រដោយអាល់ហ្សេរី។ អង្គការសហប្រជាជាតិចាត់ទុកតំបន់នេះជាដែនដីគ្មានស្វ័យភាព ដែលម៉ារ៉ុកមិនអាចប្រកាសថាជាបូរណភាពដែនដីរបស់ខ្លួនបានទេ។ មានផ្ទៃដី ២៦៦ពាន់គីឡូម៉ែត្រការ៉េ ពោលគឺធំជាងប្រទេសអង់គ្លេសផង សាហារ៉ាខាងលិច មានរបងខាងជើងជាប់ម៉ារ៉ុក ឦសានជាប់អាល់ហ្សេរី ខាងកើតនិងខាងត្បូងជាប់ប្រទេសម៉ូរីរានី។
សហរដ្ឋអាមេរិក អាល្លឺម៉ង់ អេស្ប៉ាញ ... បានប្រកាសទទួលរួចហើយ ថាដែនដីមួយចំណិតធំនេះជាដែនអធិបតេយ្យភាពរបស់ម៉ារ៉ុក ដែលក៏ទទូចទាមទារម្តងហើយម្តងទៀតឱ្យបារាំងប្រកាសជំហរដូចអាមេរិកដែរ។ ការទាមទារនេះបានរុញច្រានប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុងលើកពេលទស្សនកិច្ច ដែលគ្រោងធ្វើកាលពីដើមឆ្នាំ២០២០។ ទើបតែនៅខែកក្កដាឆ្នាំ២០២៤ ក្រោយពីបានរំលាយសភាបោះឆ្នោតមុនអាណត្តិ លោកប្រធានាធិបតីស្រាប់តែអារកាត់សេចក្តី ប្រកាសកម្តៅមិត្តភាពជាមួយម៉ារ៉ុកឡើងវិញ ដោយធានាជួយម៉ារ៉ុកក្នុងជម្លោះដែនដីសាហារ៉ាខាងលិច។ តាំងពីពេលនោះមក ទំនាក់ទំនងទ្វេភាគីក៏បានប្រសើរ។
សាហារ៉ាខាងលិចក៏បានក្លាយជាប្រធានបទមួយដែលនឹងលើកមកជជែក ក្នុងទស្សនកិច្ចរបស់លោកម៉ាក្រុងនៅរ៉ាបា ពេលនេះ។ នៅចំពោះមុខសភា លោកម៉ាក្រុង បានរំលឹកអំពីទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ និងអំពីបញ្ហាតំបន់សាហារ៉ាខាងលិច។ បារាំងត្រៀមធ្វើវិនិយោគនិងអភិវឌ្ឍតំបន់នេះ ស្របតាមច្បាប់អន្តរជាតិ តែគ្មានគម្រោងពិភាក្សារឿងដាក់ទូតភ្លាមនៅក្រុងដាក្លារបស់សាហារ៉ាខាងលិចទេ។ សាហារ៉ាខាងលិច ជាតំបន់មានសក្តានុពលខ្លាំងផ្នែកថាមពលកកើតឡើងវិញ ដោយសម្បូរថាមពលផ្នែក វាយោ និងពន្លឺព្រះអាទិត្យ។ ក្រុមហ៊ុនបារាំងសកម្មខ្លាំងរួចហើយនៅក្នុងតំបន់នេះ៕
5
11 ratings

1,825 Listeners
13 Listeners
13 Listeners
32 Listeners
106 Listeners
1 Listeners
1 Listeners
0 Listeners
0 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
1 Listeners
0 Listeners
4 Listeners
5 Listeners
0 Listeners
28 Listeners
0 Listeners
527 Listeners