ប្រធានាធិបតីកូរ៉េខាងត្បូង លោកយូន ស៊ុកយោលផ្តើមទស្សនកិច្ចផ្លូវរដ្ឋ នៅសហរដ្ឋអាមេរិក នៅសប្តាហ៍នេះ។ នៅរដ្ឋធានីវ៉ាស៊ីនតោន ជាទីដែលជាទង់ជាតិកូរ៉េខាងត្បូងបក់រវិច នៅតាមច្រកផ្លូវ និងនៅសេតវិមាន លោកប្រធានាធិបតីអាមេរិកចូ បៃដិន កាលពីថ្ងៃអង្គារម្សិលមិញ បានទទួល អមដំណើរប្រធានាធិបតីកូរ៉េខាងត្បូងគោរពវិញ្ញាណក្ខន្ធទាហានអាមេរិក និងកូរ៉េខាងត្បូង ដែលបានពលីជីវិត នៅក្នុងសម័យសង្រ្គាមកូរ៉េ ពីឆ្នាំ ១៩៥០ ដល់ឆ្នាំ ១៩៥៣។ ប្រធានាធិបតីកូរ៉េខាងត្បូងបានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិក តាំងពីថ្ងៃចន្ទ។ នៅថ្ងៃអង្គារ អមដំណើរដោយអនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស លោកប្រធានាធិបតីយូន ស៊ុកយោលបានធ្វើទស្សនកិច្ចនៅទីភ្នាក់ងារអវកាស ណាសានៅជាយក្រុងវ៉ាស៊ីនតោន មុននឹងជួបប្រជុំជាមួយពាណិជ្ជករអាមេរិក។ នៅថ្ងៃពុធនេះ លោកយូន ស៊ុកយោលត្រូវបើកជំនួបកំពូលទ្វេភាគីជាមួយ លោកចូ បៃដិន នៅសេតវិមាន។