ប៉ូលិសFBI បានចាប់ខ្លួនយុវជនម្នាក់ ដែលជាប់សង្ស័យក្នុងរឿងបែកលេចធ្លាយឯកសារសម្ងាត់របស់មន្ទីរបញ្ចកោន ទៅលើបណ្តាញសង្គម។ នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីយុត្តិធម៌ អាមេរិក លោក Merrick Garland បានប្រកាសថា គេបានចាប់ខ្លួន យុវជនJack Teixeira ជែក តេស្ហៀរ៉ា អាយុ២១ឆ្នាំ ក្នុងរឿងជាប់សង្ស័យបញ្ចេញឯកសារសម្ងាត់ជាតិ ដោយគ្មានការអនុញ្ញាត។ តើយុវជនអាមេរិកវ័យ២១ឆ្នាំអាចចូលយកឯកសារសម្ងាត់អាមេរិក មកបង្ហោះផ្សាយ ចែកចាយនៅលើបណ្តាញសង្គមបានយ៉ាងដូចម្តេច?