ពីរសប្តាហ៍មកហើយនៅអ៊ីស្រាអែល ដែលប្រជាពលរដ្ឋងើបឈរធ្វើបាតុកម្មតាមដងផ្លូវ និងបិទផ្លូវខ្លះផង។ យប់ថ្ងៃសៅរ៍ បាតុករបានកើនឡើងដល់ចំនួនជាង ១០ ម៉ឺននាក់។ នេះពីព្រោះតែពួកគេមិនសប្បាយចិត្តចំពោះគម្រោងការកែទម្រង់ប្រព័ន្ធយុត្តិធម៌អ៊ីស្រាអែល ដែលផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលចម្រុះមាននិន្នាការស្តាំនិយមជ្រុល។ ប្រធានាធិបតីអ៊ីស្រាអែលអំពាវនាវឲ្យទម្លាក់ចោលគម្រោងពិភាក្សានេះ ក៏ប៉ុន្តែ ប្រធានរដ្ឋសភា បានបើកភ្លើងខៀវឲ្យផ្តើមពិភាក្សាច្បាប់ចាប់ពីថ្ងៃអាទិត្យ ទី១២មីនា។