នៅមិនដល់មួយឆ្នាំទៀតទេ ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ នឹងឈានចូលមកដល់។ នេះគឺជាមូលហេតុដែលអ្នកនយោបាយមួយចំនួនចាប់ផ្ដើមគិតគូរបង្កើតគណបក្ស និងខ្លះទៀតចងសម្ព័ន្ធភាពរួមគ្នា ដើម្បីផ្ដុំកម្លាំងឈានទៅកាន់ការបោះឆ្នោតនាពេលខាងមុខ។ ដោយមិននិយាយពីល្បិចកលនិងល្បែងនយោបាយនានា គោលដៅមួយនៃការបង្កើតគណបក្សរបស់អ្នកនយោបាយ គឺការទទួលបានអំណាចតាមរយៈសន្លឹកឆ្នោតរបស់ពលរដ្ឋ។ តើអំណាចមានគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះ?