ប្រតិកម្មរបស់មេដឹកនាំអឺរ៉ុបធ្លាក់ចុះ ជាបន្តបន្ទាប់ នៅថ្ងៃអង្គារនេះ នៅប៉ុន្មានម៉ោង ក្រោយ បាក់ទំនប់វារីអគ្គិសនី Kakhovka នៅក្នុងតំបន់Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែន។ រុស្ស៊ី និងអ៊ុយក្រែនបានចង្អុរ ចោទប្រកាន់គ្នាទៅវិញ ទៅមក ថា ជាអ្នកវាយប្រហារវារីអគ្គិសនី Kakhovka។ នៅទីក្រុងឡាអេ ជាទីដែលអ៊ុយក្រែន និងរុស្ស៊ីតទល់មុខគ្នា នៅតុលាការយុត្តិធម៌អន្តរជាតិ មន្រ្តីតំណាងអ៊ុយក្រែនចោទប្រកាន់រុស្ស៊ីថា ជារដ្ឋភេរវនិយម វាយប្រហារទំនប់វារីអគ្គិសនី ចំណែកមេដឹកនាំអឺរ៉ុប នាំមុខដោយប្រធានក្រុមប្រឹក្សាអឺរ៉ុប នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ ចេញមុខថ្កោលទោសការវាយប្រហារទៅលើទំនប់វារីអគ្គិសនី។ នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសអង់គ្លេស ចាត់ទុកសកម្មភាពវាយប្រហារទៅលើរចនាសម្ព័ន្ធស៊ីវិលថា ជាឧក្រិដ្ឋកម្មសង្រ្គាម។ តើការបំផ្លាញ Kakhovka ជាស្នាដៃរបស់អ្នកណា?