រុស្ស៊ីដែលទើបអនុម័តយុទ្ធសាស្ត្រសកលប្រឆាំងនឹងបស្ចិមលោក ត្រូវក្លាយជាប្រធានផ្លាស់វេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី១មេសានេះ និងសម្រាប់រយៈពេលមួយខែពេញ។ ជាប្រធានដែលសមាជិកអចិន្ត្រៃយ៍ទាំងអស់របស់ក្រុមបឹក្សាមិនរាប់រក ព្រោះតែរុស្ស៊ីនេះបានធ្វើសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន។ សម្រាប់អ៊ុយក្រែន និងប្រទេសជាមិត្តមួយចំនួន រុស្ស៊ីមិនគួរមានកិត្តិយសធ្វើជាប្រមុខផ្លាស់វេននៃស្ថាប័នកំពូលរបស់អង្គការសហប្រជាជាតិទេ។ ក្នុងនាមជាប្រធានតើរុស្ស៊ីអាចមានអំណាចនិងឥទ្ធិពលអ្វីខ្លះ ?