ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFI នៅរាត្រីនេះ គឺលោក ឈឹម ផលវរុណ អ្នកនាំពាក្យម្នាក់នៃគណបក្សប្រជាជនកម្ពុជា និងលោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ អ្នកទាំងពីរគឺជាសាក្សីដែលបានចូលក្នុងសវនាការសំណុំរឿង លោក កឹម សុខា នៅព្រឹកមិញនេះ។ ប៉ុន្តែតុលាការមិនទាន់បានសួរដេញដោលសាក្សីទាំងពីររូបនេះនៅឡើយ ដោយសារតែអស់ពេលក្រោយពីសាកសួរលោក គង់ គាំ។ តាមគម្រោងសាក្សីទាំងនេះនឹងត្រូវចូលទៅកាន់តុលាការម្តងទៀតនៅថ្ងៃពុធសប្តាហ៍ក្រោយ។