លោកស៊ី ជីនពីង ប្រធានាធិបតីផុតអាណត្តិ ត្រូវសភាប្រជាជនចិនបោះឆ្នោត នៅថ្ងៃសុក្រទី ១០មីនានេះ ឲ្យបន្តដឹកនាំប្រទេសមួយអាណត្តិបន្ថែមទៀត។ លោកពូទីន ប្រធានាធិបតីរុស្ស៊ី ដែលជាប្រទេសដៃគូសេដ្ឋកិច្ច និងការទូតជាមួយចិន បានផ្ញើសារជាបន្ទាន់ អបអរការជាប់ឆ្នោត សម្រាប់អាណត្តិថ្មី អាណត្តិទី៣របស់លោកស៊ី ជីនពីង ក្នុងនាមជាប្រធានាធិបតីចិន។ ការបោះឆ្នោត របស់សភាប្រជាជនចិន អនុញ្ញាតឲ្យលោកស៊ីជីនពីងដឹកនាំមួយអាណត្តិបន្ថែមទៀត សបញ្ជាក់ពីការឡើងបុណ្យសក្តិរបស់លោកស៊ី ជីនពីង តាំងពីនៅជាអ្ននយោបាយដែលគេមិនធ្លាប់ស្គាល់ រហូតដល់ក្លាយជាមេដឹកនាំដ៏មានអំណាចកំពូលរបស់មហាយក្សចិន។ សភាប្រជាជនចិនបោះឆ្នោតជ្រើសរើសលោកស៊ី ជីនពីងឲ្យដឹកនាំប្រទេស សម្រាប់អាណត្តិទី៣។