សហភាពអាហ្រ្វិក បើកកិច្ចប្រជុំកំពូល លើកទី៣៦ ក្នុងទីក្រុង អាឌីស អាបេបា ប្រទេសអេត្យូពី។ សហភាពអាហ្វ្រិក ផ្តួចផ្តើមបង្កើតពីដំបូងឡើយនៅឆ្នាំ១៩៦៣ ហើយក្នុងឆ្នាំ២០១៧ បានសម្រេចចងសម្ព័ន្ធគ្នានិងធ្វើកំណែទម្រង់ស្ថាប័ន ជាផ្លូវការ ដោយឲ្យឈ្មោះថា «សហភាពអាហ្វ្រិក»។ ចាប់ពីឆ្នាំ២០១៧មក សហភាពអាហ្វ្រិក បានប្រមូលផ្តុំគ្នា ចំនួន ៥៥ ប្រទេសសមាជិក។ បើគិតពីទំហំប្រជាជន មាន ១,៣ ពាន់លាននាក់។ នេះជាទីផ្សារលំដាប់ លេខ ១ លើពិភពលោក។ សូម្បីសហរដ្ឋអាមេរិក ចិន រុស្ស៊ី និងសហភាពអឺរ៉ុប គឺគ្រប់គ្នាចែចង់តំបន់អាហ្វ្រិក និងសម្រុកទៅរកស៊ីវិនិយោគនៅទីនោះ។