ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស៊ីរី៖ ក្រុមឧទ្ទាម​សំរុកចូលដល់រដ្ឋធានីដាម៉ាស ខណៈលោកបាស្ហា អាល់អាសាដ រត់គេចខ្លួនបាត់


Listen Later

នៅស៊ីរី ក្រុមឧទ្ទាមដែលបាន​វាយសំរុក​យ៉ាងខ្លាំងនិងដ៏លឿនរហ័សប្រមាណ​១០ថ្ងៃមកនេះ ពេលនេះ​បានចូលទៅដល់រដ្ឋធានីដាម៉ាសហើយ នៅថ្ងៃទី​៨ធ្នូ។ ក្រុមឧទ្ទាម ​បានប្រកាសថា របបដឹកនាំរបស់លោកបាស្ហា អាល់អាសាដ បានដួលរលំ។ គួរបញ្ជាក់ថា​ នេះគឺជាការ​ដួលរលំនៃរបបផ្តាច់ការត្រកូស អាសាដ ដែលបាន​ដឹកនាំ​ប្រទេសស៊ីរី តាំងតែពីឆ្នាំ​១៩៧១ តពីជំនាន់ឪពុក រហូតដល់កូន។

“របបផ្តាច់ការបាស្ហាដួលរលំហើយ!”

យោងតាមព័ត៌មានចុងក្រោយ​ដែលយើងទទួលបាន​ នៅព្រឹកថ្ងៃអាទិត្យទី​៨ធ្នូ គឺក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលស៊ីរី បានសំរុកចូលដល់ក្នុងរដ្ឋធានីដាម៉ាសហើយ គឺចូលសឹងតែដោយគ្មានការប្រយុទ្ធតែម្តង ព្រោះថាកងទ័ពស៊ីរីបាននាំគ្នា​ដកថយ ខ្លះរត់គេច ខ្លះទៀតបានទម្លាក់អាវុធមិនប្រយុទ្ធ​។ ប្រជាជនស៊ីរីជាច្រើនរយនាក់ បាននាំគ្នាមកជួបជុំនៅតាមផ្លូវ តាមទីសាធារណៈ ស្រែកហ៊ោរកញ្ជ្រៀវអបអរសាទរ អមដោយ​សំឡេងកំាំភ្លើងបាញ់រះទៅលើ បន្លឺពីជោគជ័យនេះផង។

រូបសំណាករបស់ លោក Hafez al Assad អតីតមេដឹកនាំស៊ីរី នឹងដែលជាឪពុល​លោកបាស្ហា អាល់អាសាដ ត្រូវបានប្រជាជនស៊ីរី វាយផ្តួលរំលំ នៅទីលានអូម៉ាយ៉ាដ កណ្តាកក្រុងដាម៉ាស។ ក្រុមឧទ្ទាម បានថែមទាំងចូលទៅ​វាយ​កម្ទេច ស្ថានទូតអ៊ីរ៉ង់ ប្រចាំនៅទីក្រុងដាម៉ាសថែមទៀតផង ព្រោះថាគឺអ៊ីរ៉ង់ដែលជាអ្នកជួយការពារ​របបផ្តាច់ការ​​បាស្ហា អាល់អាសាដ ជាច្រើនឆ្នាំមកនេះ​។​

ក្រុមឧទ្ទាម បានប្រកាសផ្សាយ​តាមបណ្តាញទូរទស្សន៍ជាតិស៊ីរី ថាពេលនេះ របបដឹកនាំផ្តាច់ការ បាស្ហា អាល់អាសាដ បានដួលរលំជាស្ថាពរហើយ ហើយ​ទីក្រុងដាម៉ាស ត្រូវបានរំដោះ​បាន​ទាំងស្រុង​។ ក្រុមឧទ្ទាមបានអះអាងទៀតថា មុននឹងចូល​ដល់កណ្តាលក្រុងដាម៉ាស គេបាន​ចូលទៅ​បើកទ្វារគុក​ជាច្រើនកន្លែង​ ដើម្បីដោះលែងអ្នកទោសនយោបាយ ជាច្រើនពាន់នាក់ ដែលពួកគេសុទ្ធតែត្រូវបាន​របបផ្តាច់ការបាស្ហា អាល់អាសាដ ចាប់ដាក់គុកយ៉ាងអយុត្តិធម៌បំផុត អ្នកខ្លះជាប់ឃុំ៣០-៤០ឆ្នាំហើយ​។

​លោក​បាស្ហា អាល់អាសាដ រត់គេចខ្លួន​

បើផ្អែកតាម​លោក Rami Abdel Rahmane អគ្គនាយកអង្គការឃ្លាំមើលស៊ីរី ដែលមានបណ្តាញយ៉ាងច្រើនប្រចាំនៅស៊ីរីផ្ទាល់ គឺ​ លោក​បាស្ហា អាល់អាសាដ បានរត់គេចខ្លួនហើយ ដោយបាន​ប្រញេបប្រញាប់ឡើងយន្តហោះ ចេញពីអាកាសយានដ្ឋានទីក្រុងដាម៉ាស មុនពេល​ក្រុម​ឧទ្ទាមចូលទៅដល់​បន្តិច។ ប្រភពដដែលនេះ អះអាងថា គ្រាន់តែយន្តហោះចេញផុត​ភ្លាម ​ក្រុម​សន្តិសុខអង្គរក្ស និងក្រុមទាហានដែលការពាររបបបាស្ហា អាល់អាសាដ ក៏បាននាំគ្នា​បែកជើងគ្នារត់គេចអស់រលីងដែរ។

ដូចគ្នាដែរ មន្ត្រីទាហានជាន់ខ្ពស់ស៊ីរី២នាក់ បានប្រាប់​ទីភ្នាក់ងារព័ត៌មានReuters ថាលោក​បាស្ហា អាល់អាសាដ ពិតជាបាន​ចាកចេញពីទីក្រុងដាម៉ាស តាមយន្តហោះពិតមែន នៅព្រឹកថ្ងៃអាទិត្យនេះ​។ តែប្រភពនេះ លើកឡើងថា គ្មាននរណាដឹងថា លោកបាស្ហា អាល់អាសាដ រត់ទៅជ្រកនៅទីកន្លែងណា ប្រទេសណាទេ។

ដួលរលំ ដោយសារលែងមាន​​រុស្ស៊ី​និងអ៊ីរ៉ង់ជួយ​

ថ្ងៃ៨ធ្នូ​២០២៤​ ជាថ្ងៃប្រវត្តិសាស្ត្រហើយ សម្រាប់ប្រជាជនស៊ីរី ព្រោះថារបបផ្តាច់ការស៊ីរី ដឹកនាំតពូជត្រកូលអាសាដ​ ពីជំនាន់​ឪពុករហូតដល់កូន តាំងតែពីឆ្នាំ​១៩៧១មក ពោលគឺជាង​៥០ឆ្នាំហើយ ស្រាប់តែមកដួលរលំយ៉ាងងាយ​នៅពេលនេះ។ ប្រជាជនស៊ីរីខំធ្វើបាតុកម្មប្រឆាំងកាលពីឆ្នាំ​២០១១ ហើយឈានក្លាយ​ផ្ទុះជាសង្គ្រាមស៊ីវីល​មហាវិនាសកម្ម​ តែរបបនេះនៅតែឈរមាំដដែល។ តែស្រាប់តែពេលនេះ ត្រឹមតែ១០ថ្ងៃសោះ ក្រុមឧទ្ទាម​បាន​បើកប្រតិបត្តិការ​វាយ​សំរុក ដណ្តើមបានទីក្រុងធំៗជាបន្តបន្ទាប់ រហូតចូលដល់រដ្ឋធានីដាម៉ាស​ ហើយ​ទៅបំផុតលោក​បាស្ហា រត់​ប្រាសអាយុបាត់។​

បើនិយាយឲ្យងាយស្តាប់ទៅ ធាតុពិត គឺ​របបដឹកនាំរបស់​បាស្ហា អាល់អាសាដ ក្រោយ​ចប់សង្គ្រាមស៊ីវីល នៅសល់តែស្បែក​ដណ្តប់ឆ្អឹងប៉ុណ្ណោះ។ កន្លងមក​​ របបនេះបានបង្ក្រាប​ចលនាប្រឆាំងបះបោរបាន គឺដោយសារតែមានរុស្ស៊ី និងអ៊ីរ៉ង់ជាអ្នកជួយ​។ អ៊ីរ៉ង់​បញ្ជូន​កម្លាំងកូនចៅខ្លួន ដោយ​មានទាំងក្រុមហេសបូឡាលីបង់ផង ចូលទៅ​ជួយទប់ការពារ​បាស្ហា អាល់អាសាដ។ រុស្ស៊ីវិញ បានប្រើយន្តហោះចម្បាំង បាញ់ទម្លាក់គ្រប់ទៅលើផ្ទះប្រជាជនស៊ីរី ទៅលើទីតាំងរបស់ក្រុមឧទ្ទាម ធ្វើ​ឲ្យ​ចលនាបះបោរ ត្រូវបាក់ស្រុតងើបលែងរួច។

ដូច្នេះគ្មានអ្វីឆ្ងល់ទេ របបផ្តាច់ការបាស្ហា ដួលរលំនៅពេលនេះ គឺដោយសារតែ​លែងមានអ៊ីរ៉ង់ និងរុស្ស៊ីជួយទេ។ រុស្ស៊ី​កំពុងរវល់សំរុកប្រយុទ្ធនៅអ៊ុយក្រែន ចំណែកអ៊ីរ៉ង់វិញ ដូចយើងដឹងហើយ ត្រូវបាក់ធ្មុងសឹងទាំងស្រុង ដោយសារតែអ៊ីស្រាអែល។ ក្រុមហេសបូឡា កូនចៅអ៊ីរ៉ង់ដែលធ្លាប់តែចាំជួយកងទ័ពស៊ីរី ពេលនេះ​កំពុងតែបាក់កម្លាំងខ្លាំងណាស់ ស្លាប់សមាជិក​អស់រាប់ពាន់នាក់ មិនអាចមកជួយ​លោក​បាស្ហាបានទេ។ លោក​បាស្ហា និងទាហានខ្លួន​ នៅឯកោទាំងស្រុង​តែម្តង ប្រឈមនឹង​កម្លាំងស្ទុះឡើងរបស់​ក្រុមឧទ្ទាម​។ យ៉ាងណាមិញ ប៉ុន្មានថ្ងៃចុងក្រោយ​នេះ កងទ័ពស៊ីរីច្រើនពាន់នាក់ណាស់ ដែលបានបាក់ទ័ព​នាំគ្នា​រត់ប្រាសអាយុទៅអ៊ីរ៉ាក់​ ហើយខ្លះទៀត សុខចិត្ត​ទម្លាក់អាវុធ​លើកទង់ជ័យសតែម្តង​។

ក្រុម​ឧទ្ទាមមានច្រើនក្រុម​ ដឹកនាំដោយ​ក្រុម​​ Hayat Tahrir al Cham

ក្រុមឧទ្ទាមដែលបានបើកការវាយប្រហារសំរុក​ប្រមាណ​១០ថ្ងៃមកនេះ គឺមានច្រើនក្រុមធាតុពិតទៅនោះ ដោយគេបានសហការគ្នា ខ្លះវាយដេញពីជើង ខ្លះឡើងពីខាងត្បូងមក។ តែក្រុមដែលដឹកនាំធំចេញមុខខ្លាំងជាងគេ គឺក្រុម Hayat Tahrir al Cham ដែលបានវាយចុះពីខាងជើងមកខាងត្បូង ដណ្តើមបានទីក្រុង​អាឡិប និងអ៊ីដឡិប រហូតចូលមកដល់កៀកនឹងទីក្រុងដាម៉ាស។ ដោយ​ឡែក ក្រុមដែលបានចូលទៅ​ដល់​ទីក្រុងដាម៉ាសមុនគេ គឺក្រុមមួយទៀត ដែលបានវាយសំរុកឡើងពីខាងត្បូងមក​។

បញ្ហានេះវាបង្កឲ្យ​មានភាពស្មុគស្មាញ ពិបាកយល់បន្តិច មិនដឹងក្រុមណាជាក្រុមណា ព្រោះថាវាអាចមាន​លាយ​ឡំដោយក្រុមជីហាតអ៊ីស្លាមជ្រុលនិយម។ ជាក់ស្តែង ក្រុមឧទ្ទាម Hayat Tahrir al Cham ដែលសកម្មជាងគេក្នុងប្រតិបត្តិការនេះ ការពិតគឺជាអតី​តក្រុមឈ្មោះ សមរភូមិAl Nousra ដែលជាមែកធាងមួយរបស់​ក្រុមអាល់កៃដា ប្រចាំនៅស៊ីរី។ ក៏ប៉ុន្តែ ក្រោយមក មេរបស់ក្រុមនេះឈ្មោះ Abou Mahammed al Golani បានប្រកាសផ្តាច់ចំណង​ទាក់ទង​ជាមួយ​ពួកអាល់កៃដា កាលពីឆ្នាំ​២០១៦​។ ក្រៅពីក្រុមឧទ្ទាមដ៏ធំនេះ គឺនៅមានក្រុមឧទ្ទាមច្រើនក្រុមទៀត ដែលគេស្គាល់ថា បានទទួល​ការជួយទំនុកបម្រុងពីតួកគី ហើយនិងមានក្រុមកួក ដែលធ្លាប់ជាសម្ព័ន្ធមិត្តរបស់​កងទ័ពអាមេរិកដែរ។

 

អនាគតប្រទេស​​ស៊ីរី ទៅជាយ៉ាងណា?

ពេលនេះ​ អ្នកខ្លះត្រេកអរដែលរបបបាស្ហា អាល់អាសាដ ដួលរលំ តែទន្ទឹមនឹងនេះ អ្នកខ្លះចោទសួរ ថាថ្ងៃមុខទៅជាយ៉ាង​ណាទៀត ? ប្រសិនបើគ្មានការ​រៀបចំផ្លាស់ប្តូរអំណាច​ឲ្យ​បានត្រឹមត្រូវ​ទេ​​ ស៊ីរីប្រាកដជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវីល ធ្វើ​ឲ្យតំបន់ដើមបូព៌ា កាន់តែអស្ថិរភាពថែមទៀត។ អ្នកខ្លះទៀត បង្ហាញការបារម្ភថា ក្រុមឧទ្ទាម Hayat Tahrir al Cham អាចនឹង​ប្រកាសបង្កើតរបបដឹកនាំអ៊ីស្លាមផ្តាច់ការនៅស៊ីរីក៏ថាបាន​។

តែយ៉ាងណាក៏ដោយ ផ្អែកតាម​ការវិភាញរបស់​លោក Joshua Landis ប្រធាន​មជ្ឈមណ្ឌលសិក្សា​តំបន់ដើមបូព៌ានៅ​សកលវិទ្យាល័យ Oklahoma បាន​លើកឡើងថា  Abou Mahammed al Golani មេធំរបស់ Hayat Tahrir al Cham មិនចង់ឃើញ​ស៊ីរីធ្លាក់ខ្លួនដូចអ៊ីរ៉ាក់ កាលពីឆ្នាំ​២០០៣ទេ។ អ្នកជំនាញរូបនេះ លើកឡើងថា ក្រុមនេះ ប្រាកដជាបោះដៃហុចទៅកាន់សហគមអន្តរជាតិ ជាពិសេសទៅកាន់អឺរ៉ុបនិងអាមេរិក ដើម្បីកសាងស៊ីរីឡើងវិញក្រោយរបបបាស្ហា។

ជាក់ស្តែង នៅព្រឹកថ្ងៃអាទិត្យនេះ មេក្រុម Hayat Tahrir al Cham បានថ្លែងសារប្រកាសថាខ្លួនចង់​ ឲ្យ​មានការធ្វើអន្តរកម្មអំណាច​ប្រកបដោយ​ការទទួលខុសត្រូវ គ្មានការបង្ហូរឈាម។ Abou Mahammed al Golani មេក្រុម Hayat Tahrir al Cham បានប្រកាស​ប្រាប់ទៅកងកម្លាំងខ្លួនទាំងអស់ ថាមិនត្រូវ​ចូល​ទៅកាន់កាប់ ទីតាំងស្ថាប័ន​រដ្ឋ​ស៊ីរី​ ឡើយហើយថែម​បានអះអាងទៀតថា សម្រាប់ពេលនេះ ត្រូវទុកកិច្ចការងារដឹកនាំប្រទេស ឲ្យ​លោកនាយករដ្ឋមន្ត្រីស៊ីរី Mohammed Jalali បន្តចាត់ចែង​តាមធម្មតា ទំរាំមានការចរចា រៀបចំអំណាចនយោបាយឡើងវិញ។

ការប្រកាសទាំងនេះ វាជាសញ្ញាល្អ ដែលបញ្ជាក់អំពីចេតនា ចង់រៀបចំប្រទេសឲ្យ​បានត្រឹមត្រូវ ចៀសវាងសង្គ្រាមស៊ីវីល។ វាគឺ​ជា​អ្វី​ដែលសហគមអន្តរជាតិចង់បានទាំងអស់គ្នា ព្រោះថា​ប្រជាជនស៊ីរីបានរងទុក្ខវេទារាប់សិបឆ្នាំមកហើយ ដោយសារតែរបបផ្តាច់ការផង និង​សង្រ្គាមស៊ីវីល​ផង៕

...more
View all episodesView all episodes
Download on the App Store

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

105 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

ពហុព័ត៌មាន-RFA Khmer by RFA

ពហុព័ត៌មាន-RFA Khmer

5 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

5 Listeners

抖音热歌排行榜精选千首合辑|最好听热门歌单 by 煌煌星上兔

抖音热歌排行榜精选千首合辑|最好听热门歌单

37 Listeners

T.w留声机 by 电子止痛药

T.w留声机

0 Listeners