រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០៨ខែតុលា បានសម្រេចតែងតាំងសមាសភាពគណៈកម្មាធិការគ្រប់គ្រង់ និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជា។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលបានមើលឃើញពីសក្ដានុពលនៃតំបន់អេកូទេសចរណ៍ ដែលអាចផ្ដល់ផលចំណេញដល់សេដ្ឋកិច្ចជាតិ នៅក្នុងបរិបទកូវីដ១៩។ ក្រៅពីផលចំណេញផ្នែកសេដ្ឋកិច្ចជាតិ សហគមន៍ទេសចរណ៍និងតំបន់អេកូទេសចរណ៍ ក៏ជាប្រភពចំណូលដ៏សំខាន់របស់ពលរដ្ឋនៅក្នុងតំបន់ និងពិសេសជាងនេះ វាអាចរួមចំណែកថែរក្សាធនធានធម្មជាតិនៅកម្ពុជាបានប្រកបដោយប្រសិទ្ធភាព។