ស៊ូដង់ ធ្លាក់ក្នុងសង្គ្រាមស៊ីវិល១សប្តាហ៍មកហើយ។ ការប្រជែងអំណាចគ្នារវាងឧត្តមសេនីយ៍យោធា ២ រូប បានបណ្តាលឲ្យមនុស្សជាង ៤០០ នាក់ស្លាប់ និងរបួសជាង ៣ ៥០០នាក់។ ស្ថាប័នអន្តរជាតិជាច្រើន បានអំពាវនាវឲ្យទម្លាក់អាវុធនិងបង្កើតបទឈប់បាញ់ យ៉ាងហោចណាស់ ៣ថ្ងៃ សម្រាប់ពេលបញ្ចប់រដូវកាលតមអាហាររបស់សាសនាអ៊ីស្លាម។ ក៏ប៉ុន្តែ សាក្សីនៅកន្លែងសង្គ្រាម បញ្ជាក់ថា បទឈប់បាញ់នោះ ត្រូវពួកទាហានគោរពតិចតួចតែប៉ុណ្ណោះ។ ប្រទេសធំៗ កំពុងតែត្រៀមខ្លួន និង ពិចារណាជម្លៀសប្រជាជនរបស់គេចេញពីស៊ូដង់ ហើយខណៈពេលនេះ អ្នកជំនាញកិច្ចការតំបន់អាហ្វ្រិក ក៏កំពុងតែព្រួយបារម្ភពីការលូកដៃរបស់បរទេស ដែលនោះ នឹងរឹងរឹតធ្វើឲ្យស៊ូដង់ ធ្លាក់ជ្រៅក្នុងវិបត្តិសង្គ្រាមកាន់តែធ្ងន់ធ្ងរ។