កាលពីសប្ដាហ៍មុន លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា និងជាអតីតមន្ដ្រីជាន់ខ្ពស់ម្នាក់នៃអតីតបក្សប្រឆាំង បានជួបជាមួយគណបក្សចំនួន២ផ្សេងទៀត ដើម្បីពិភាក្សាពីលទ្ធភាពនៃការរួបរួមគ្នា។ ជាការរួបរួមដែលមានគោលដៅឈានទៅប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច នៅក្នុងការបោះឆ្នោតនាពេលខាងមុខ។ តើការរួបរួមគ្នានេះ ត្រូវប្រឈមនឹងឧបសគ្គអ្វីខ្លះ? និងថាតើមានឱកាសនៅលាយឡំក្នុងនោះឬទេ?