Sign up to save your podcasts
Or
នៅប្រទេសបារាំង លោកប្រធានាធិបតី លោកអេម៉ានុយអែល ម៉ាក្រុងបានធ្វើមជ្ឈដ្ឋានអ្នកនយោបាយភ្ញាក់ផ្អើលគ្រប់គ្នា នៅពេលលោកសម្រេចចិត្តរំលាយសភាបារាំង និងរៀបចំការបោះឆ្នោតមុនកាលកំណត់។ ការសម្រេចចិត្តរបស់លោកម៉ាក្រុងធ្វើឡើង នៅមួយម៉ោងក្រោយការប្រកាសលទ្ធផលបោះឆ្នោតសភាអឺរ៉ុបដែលបង្ហាញថា គណបក្សរបស់លោកម៉ាក្រុងបរាជ័យ ចាញ់ដាច់គណបក្សស្តាំនិយមជ្រុល ដែលបានទទួលសំឡេងឆ្នោត ដល់ទៅ ៣១% នៅក្នុងការបោះឆ្នោតសភាអឺរ៉ុប កាលពីថ្ងៃអាទិត្យទី៩មិថុនា។
គណបក្សស្តាំនិយមជ្រុលកំពុងមានសន្ទុះគាំទ្រច្រើន សឹងនៅគ្រប់ប្រទេសនៅអឺរ៉ុប មិនមែនមានតែនៅបារាំងនោះទេ ប៉ុន្តែ ហេតុអ្វីបានជាប្រធានាធិបតីបារាំង លោកម៉ាក្រុងចាំបាច់ប្រកាសរំលាយសភា និងរៀបចំការបោះឆ្នោតមុនកាលកំណត់?
កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុងបានធ្វើគ្រប់គ្នាភ្ញាក់ផ្អើលមែនទែន។ ភ្ញាក់ផ្អើលនៅត្រង់ថា នៅតែមួយម៉ោងក្រោយ លទ្ធផលនៃការបោះឆ្នោតសភាអឺរ៉ុបបង្ហាញថា គណបក្សកណ្តាលនិយមរបស់លោកបរាជ័យ ចាញ់ដាច់គណបក្សស្តាំនិយមជ្រុល ដែលទទួលបានសំឡេងគាំទ្រ ជាង៣១% លោកប្រធានាធិបតីបារាំង បានចេញមុខប្រកាសនៅកញ្ចក់ទូរទស្សន៍ជាតិ រំលាយសភាចោលតែម្តង និងប្រកាសរៀបចំការបោះឆ្នោតមុនកាលកំណត់ នៅចុងខែមិថុនានេះ (ដោយការបោះឆ្នោតជុំទី១ ធ្វើឡើងនៅថ្ងៃទី ៣០ មិថុនា និងជុំទី២ នៅថ្ងៃទី៧កក្កដា)។
បើតាមការពន្យល់របស់លោកម៉ាក្រុង នៅចំពោះមុខសន្ទុះកើនឡើងរបស់ក្រុមបក្សស្តាំនិយមជ្រុល ជាពិសេសនៅក្នុងការបោះឆ្នោតសភាអឺរ៉ុប លោកបានសម្រចចិត្តរំលាយសភាបារាំងដើម្បីផ្តល់ឱកាសឲ្យប្រជាជនបារាំងអាចសម្រេចចិត្តសាជាថ្មី ជ្រើសរើសអ្នកតំណាងរបស់ខ្លួននៅក្នុងសភា។ នៅលើបណ្តាញសង្គមX លោកម៉ាក្រុងបានសរសេរបន្ថែមថា លោកមានជំនឿទុកចិត្តថា ប្រជាជនបារាំងមានសមត្ថភាពជ្រើសរើសដ៏ត្រឹមត្រូវដើម្បីខ្លួនឯង និងដើម្បីអនាគតជំនាន់ក្រោយ។
បើតាមអ្នកវិភាគមួយចំនួន ដោយសម្រេចចិត្តរំលាយសភាបារាំង និងរៀបចំការបោះឆ្នោតនៅមុនកាលកំណត់នៅពេលនេះ លោកម៉ាក្រុងចង់ទម្លាក់ការទទួលខុសត្រូវទាំងស្រុងទៅលើប្រជាជនបារាំង ដើម្បីឲ្យពួកគេជ្រើសរើសថា តើបន្តគាំទ្រនយោបាយរបស់គណបក្សកាន់អំណាច ឬជ្រើសរើសក្រុមស្តាំនិយមជ្រុលឲ្យចូលដឹកនាំរដ្ឋាភិបាល។
លោកម៉ាក្រុងដឹងថា មានប្រជាជនបារាំងច្រើនដែលមិនចង់ឃើញគណបក្សស្តាំនិយមជ្រុលដែលស្អប់អឺរ៉ុប និងស្អប់រើសអើង ប្រឆាំងជនអន្តោប្រវេសន៍ ចូលកាន់អំណាចនៅបារាំង។ ដូច្នេះ ដោយរំលាយសភា និងរៀបចំការបោះឆ្នោតមុនកាលកំណត់ លោកម៉ាក្រុងសង្ឃឹមថា គណបក្សRenaissanceរបស់លោកនឹងអាចទទួលសំឡេងឆ្នោតច្រើនមកវិញ ដើម្បីចូលគ្រប់គ្រងសំឡេងភាគច្រើន នៅសភាបារាំង។ គួរបញ្ជាក់ថា ដោយសារតែបរាជ័យនៅក្នុងការបោះឆ្នោតសភា កាលពីឆ្នាំ ២០២២ គណបក្សកាន់អំណាចរបស់លោកម៉ាក្រុងចុះខ្សោយ គ្មានសំឡេងភាគច្រើននៅសភា។ អាចថា ជាជាងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ គ្មានអំណាចនៅសភា លោកម៉ាក្រុងចង់ឆ្លៀតឱកាសរំលាយសភាលើកនេះ ដើម្បីផ្តល់សន្ទុះដល់គណបក្សរបស់លោកដើម្បីចូលគ្រប់គ្រងសំឡេងភាគច្រើននៅសភា។
បើតាមអ្នកជំនាញ ការរំលាយសភានេះអាចជាយុទ្ធសាស្រ្តមួយរបស់លោកម៉ាក្រុង ដើម្បីទាក់ទាញប្រជាជនបារាំងឲ្យបោះឆ្នោត ផ្តល់ទំនុកចិត្តសាជាថ្មីដល់គណបក្សកាន់អំណាចរបស់លោក។ ទោះនេះ ជាលើកទី១នៅក្នុងរយៈពេល២៧ឆ្នាំ ដែលប្រធានាធិបតីបារាំង ប្រកាសរំលាយសភា ប៉ុន្តែ និន្នាការរំលាយសភា រៀបចំការបោះឆ្នោតមុនកាលកំណត់ដើម្បីផ្តល់សន្ទុះគាំទ្រដល់គណបក្សកាន់អំណាចនៅសភាបារាំង មិនមែនជារឿងថ្មីនោះទេ។ នៅអតីតកាល មានប្រធានាធិបតីបារាំងពីររូបធ្លាប់សម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលបែបនេះ ដូចលោកម៉ាក្រុង។ បញ្ហានៅត្រង់ថា នៅសម័យកាលលោក ហ្រ្វង់ស័រ មីទែររ៉ង់ ការរំលាយសភា និងការបោះឆ្នោតមុនកាលកំណត់បានជួយឲ្យលោកប្រធានាធិបតីមីទែរ៉ង់ប្រមូល គ្រប់គ្រងសំឡេងភាគច្រើននៅសភាឡើងវិញ។ ប៉ុន្តែ នៅជំនាន់លោកហ្សាក់ ស៊្ហីរ៉ាក់ ការរំលាយសភា ដើម្បីរៀបចំការបោះឆ្នោតមុនកាលកំណត់នៅឆ្នាំ ១៩៩៧ បាននាំមកនូវបរាជ័យដ៏ធ្ងន់ធ្ងរដល់គណបក្សរបស់លោកប្រធានាធិបតី និងវិបត្តិនយោបាយជាប់គាំងគ្មានច្រកចេញនៅបារាំង ព្រោះថា ការបោះឆ្នោតនៅពេលនោះ បានបើកផ្លូវឲ្យបក្សប្រឆាំង គឺគណបក្សឆ្វេងនិយមជ្រុលទទួលបានសំឡេងភាគច្រើននៅសភា ដែលជាហេតុធ្វើឲ្យលោកប្រធានាធិបតីស្ហ៊ីរ៉ាក់ ត្រូវបង្ខំចិត្តចាប់ដៃធ្វើការជាមួយបក្សប្រឆាំងដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។
លោកម៉ាក្រុងកំពុងតែលេងល្បែងដ៏គ្រោះថ្នាក់ យកអនាគតរបស់ប្រទេសជាតិទៅប្រថុយលេង ព្រោះថា មើលមិនត្រូវទេ បក្សស្តាំនិយមជ្រុលអាចទទួលជ័យជំនះនៅក្នុងការបោះឆ្នោតសភាបារាំង និងចូលគ្រប់គ្រងសំឡេងភាគច្រើននៅសភា ដើម្បីដឹកនាំរដ្ឋាភិបាលថ្មី
ការភ្នាល់ដ៏ឆ្កួតលីលា ការប្រថុយប្រថាន ឬជាការផ្គើនដ៏គ្រោះថ្នាក់។ នេះជាការវាយតម្លៃរបស់គណបក្សនយោបាយ និងអ្នកជំនាញ នៅបន្ទាប់ពីលឺលោកប្រធានាធិបតីម៉ាក្រុងប្រកាសរំលាយសភា កាលពីយប់ថ្ងៃអាទិត្យទី ៩មិថុនា។
ប្រធានវិទ្យាសា្ថនស្ទង់មតិ លោកស្រី Céline Bracqយល់ថា ការសម្រេចចិត្តរបស់លោកម៉ាក្រុងដែលរំលាយសភា នៅពេលនេះប្រៀបបាននឹងកាំរន្ទះ និងការដាក់ភ្នាល់ដ៏ប្រថុយប្រថាន និងគ្រោះថ្នាក់បំផុត ព្រោះវាធ្វើឡើងនៅក្នុងកាលៈទេសៈដែលប្រជាជនបារាំងកំពុងដាក់ពិន័យប្រធានាធិបតីបារាំង តាមរយៈការបោះឆ្នោតជ្រើសរើសបក្សស្តាំនិយមជ្រុល នៅក្នុងការបោះឆ្នោតសភាអឺរ៉ុប។ មួយវិញ លោកម៉ាក្រុងអាចប្រឈមនឹងការចាញ់ច្រើនជាងឈ្នះ ព្រោះថា ការស្ទង់មតិកាលពីរដូវរងាកន្លងមកបង្ហាញរួចហើយថា គណបក្សស្តាំនិយមជ្រុល គឺគណបក្សរួបរួមជាតិរបស់លោកស្រីម៉ារីន ឡឺប៉ែន ដែលបានទទួលអាសនៈ កើនឡើងរួចហើយ នៅក្នុងការបោះឆ្នោតសភា កាលពី២ឆ្នាំមុន នឹងទទួលបានសំឡេងភាគច្រើនផ្តាច់មុខ នៅសភាបារាំងតែម្តង ក្នុងករណីមានការរំលាយសភា និងការបោះឆ្នោតមុនកាលកំណត់។
ដោយរំលាយសភា និងរៀបចំការបោះឆ្នោត លោកម៉ាក្រុងអាចចង់ផ្ចាញ់ផ្ចាលបក្សស្តាំនិយមជ្រុល ដែលលោកគិតថា នឹងគ្មានសមត្ថភាពប្រមែប្រមូលបេក្ខជនមានសមត្ថភាពមកឈរឈ្មោះនៅក្នុងការបោះឆ្នោតសភាក្នុងរយៈពេលដ៏ខ្លី។ ប៉ុន្តែ នៅបក្សស្តាំនិយមជ្រុល គេអះអាងថា ពួកគេត្រៀមខ្លួនរួចហើយដើម្បីចូលដឹកនាំរដ្ឋាភិបាលបារាំង។ ត្រូវដឹងថា ការប្រកាសរបស់ប្រធានាធិបតីដើម្បីរំលាយសភា ជាបំណងប្រាថ្នាធំបំផុតរបស់បក្សស្តាំនិយមជ្រុល។
ជាក់ស្តែង នៅថ្ងៃអាទិត្យ អ្នកគាំទ្របក្សស្តាំនិយមជ្រុលបានស្រែក ត្រេកអរមែនទែន នៅពេលលឺលោកម៉ាក្រុងប្រកាសរំលាយសភាដើម្បីរៀបចំការបោះឆ្នោតមុនកាលកំណត់ ទៅតាមការទាមទារចង់បានរបស់ប្រធានគណបក្សស្តាំនិយមជ្រុល គឺលោក លោកហ្សកដាន បារដេលឡា Jordan Bardella។ មានវ័យត្រឹម២៨ឆ្នាំ លោកហ្សកដាន បារដេលឡា ដែលជាមនុស្សដៃស្តាំរបស់លោកស្រី ម៉ារីន ឡឺប៉ែន ស្ថាបនិករបស់គណបក្សរួបរួមជាតិ ត្រូវគេរំពឹងនឹងក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់បារាំង ក្នុងករណី គណបក្សស្តាំនិយមជ្រុលទទួលជ័យជំនះ នៅក្នុងការបោះឆ្នោតសភានៅចុងខែមិថុនានេះ។ គោលដៅបន្ទាប់របស់គណបក្សស្តាំនិយមជ្រុលគឺ បោះទិសតម្រង់ចង់បានកៅអីប្រធានាធិបតីបារាំង នៅក្នុងការបោះឆ្នោតឆ្នាំ ២០២៧។
ការបោះឆ្នោតសភាមុនកាលកំណត់ អាចផ្តល់សេណារីយ៉ូបី
ទី១ គណបក្សកាន់អំណាចរបស់លោកម៉ាក្រុងអាចទទួលបានសំឡេងភាគច្រើននៅសភាឡើងវិញ តាមរយៈការជំរុញ ចាប់ដៃជាមួយគណបក្សដែលមាននិន្នាការកណ្តាលនិយម ឆ្វេង និងស្តាំនិយម។ ទី២ គឺគ្មានគណបក្សណាមួយដែលទទួលសំឡេងឆ្នោតច្រើនផ្តាច់មុខនៅសភា ដែលជាហេតុធ្វើឲ្យគណបក្សកាន់អំណាចនៅតែជួបការលំបាកក្នុងការអនុម័តច្បាប់ ដោយសារតែគ្មានសំឡេងភាគច្រើន ដូចសព្វថ្ងៃនេះ។ សេណារីយ៉ូទី៣គឺគណបក្សស្តាំនិយមជ្រុល របស់លោកស្រី ម៉ារីនឡឺប៉ែន អាចប្រមូលបានសំឡេងភាគច្រើននៅរដ្ឋសភា ដែលធ្វើឲ្យលោកប្រធានាធិបតីបារាំងត្រូវតែបង្ខំចិត្តចាប់ដៃ បង្កើតរដ្ឋាភិបាលចម្រុះ។ បើសិនជាដូច្នេះ មែននោះ បារាំងនឹងធ្លាក់ខ្លួនជាលើកទី២ ទៅក្នុងការជាប់គាំងនយោបាយ ដូចឆ្នាំ ១៩៩៧ ព្រោះថា ប្រធានាធិបតី និងនាយករដ្ឋមន្រ្តីមកពីបក្សពីរប្រឆាំងគ្នា។ បើសិនបារាំងមាននាយករដ្ឋមន្រ្តីដឹកនាំរដ្ឋាភិបាល មកពីបក្សប្រឆាំង ដែលចាំតែជំទាស់ មិនព្រមអនុវត្តស្តាប់តាមបញ្ជារបស់លោកប្រធានាធិបតីម៉ាក្រុង នោះ គោលនយោបាយជាច្រើនរបស់បារាំងនឹងត្រូវជាប់គាំង ដូចជាការរៀបចំការប្រកួតកីឡាអូឡាំពិក ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី ២៦មិថុនា ឬមហិច្ឆតារបស់លោកម៉ាក្រុងដែលចង់ឲ្យសភាអឺរ៉ុបបោះឆ្នោតលើថវិកាការពារអឺរ៉ុបតម្លៃ១០០ពាន់លានអឺរ៉ូជាដើម។
ក្នុងករណីមាននាយករដ្ឋមន្រ្តីមកពីគណបក្សប្រឆាំង ដែលមិនព្រមស្តាប់អនុវត្តតាមគោលនយោបាយរបស់លោក ប៉ុន្តែ លោកប្រធានាធិបតី ម៉ាក្រុងនឹងមិនអាចរំលាយសភាភ្លាមៗទៀតនោះទេ ពោលគឺត្រូវរង់ចាំ១ឆ្នាំសិន ដើម្បីអាចរៀបចំការបោះឆ្នោតសភា បង្កើតរដ្ឋាភិបាលសាជាថ្មី៕
5
11 ratings

1,814 Listeners
13 Listeners
13 Listeners
32 Listeners
106 Listeners
1 Listeners
1 Listeners
0 Listeners
0 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
1 Listeners
0 Listeners
4 Listeners
5 Listeners
0 Listeners
28 Listeners
0 Listeners
527 Listeners