៩៤%នៃប្រជាពលរដ្ឋកម្ពុជាគាំទ្រឲ្យមានការតម្លើងពន្ធលើថ្នាំជក់។នេះបើតាមការស្ទង់មតិដែលត្រូវបានលោកវេជ្ជបណ្ឌិត មុំ គង់ លើកមកអះអាង។ តាមរយៈលទ្ធផលនៃការស្ទង់មតិនេះ ក្រុមអង្គការដែលធ្វើការខាងសុខភាព បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាតម្លើងពន្ធលើថ្នាំជក់ឲ្យបានខ្ពស់ ដើម្បីជួយសេដ្ឋកិច្ចជាតិ និងកាត់បន្ថយអ្នកជក់បារី។ នាយកអង្គការចលនាដើម្បីសុខភាពកម្ពុជា បានលើកឡើងថា ការតម្លើងពន្ធថ្នាំជក់ជាក្តីបំណងរបស់ពលរដ្ឋកម្ពុជា ពីព្រោះវានឹងជួយឲ្យពលរដ្ឋប្រមាណ២លាននាក់ឈប់ជក់បារី និងមនុស្សប្រមាណ១៥០០០នាក់រួចផុតពីសេចក្តីស្លាប់ដោយសារការជក់បារីក្នុងមួយឆ្នាំៗ។