នៅកម្ពុជា សន្ទុះយុវជនដែលចូលរួមនៅក្នុងសកម្មភាពសង្គមនិងនយោបាយ មានចំនួនកើនឡើងគួរឲ្យកត់សម្គាល់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការចូលរួមរបស់យុវជននេះ មិនត្រឹមតែផ្ដល់ឲ្យយុវជននូវបទពិសោធការងារជាក់ស្ដែងទេ តែវាថែមទាំងអាចរួមចំណែកអភិវឌ្ឍប្រទេសជាតិទៀតផង។ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកជំនាញបានរំឭកឲ្យយុវជនប្រុងប្រយ័ត្ននៅពេលចូលប្រឡូកក្នុងការងារសង្គម ជាពិសេសក្នុងការធ្វើនយោបាយ ធ្វើយ៉ាងណាកុំបណ្ដោយឲ្យខ្លួនឯងក្លាយទៅជាឧបករណ៍បម្រើនយោបាយឲ្យសោះ។