ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

១០​ឆ្នាំ​ក្រោយ​ភេរវកម្ម១៣វិច្ឆិកា២០១៥​ បារាំង​ប្រឈម​​នឹង​ការ​គំរាម​ភេវកម្ម​​​ក្នុង​ទម្រង់ផ្សេង


Listen Later

១៣​វិច្ឆិកា​២០១៥-១៣​វិច្ឆិកា​២០២៥ ថ្ងៃ​នេះ​ជា​គម្រប់​ខួប​១០​ឆ្នាំ​ នៃ​​ភេរវកម្ម​ដ៏​មហា​ធ្ងន់ធ្ងរ មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​បារាំង។ ភេរវកម្ម​​បានផ្តាច់​ជីវិត​មនុស្ស​អស់​១៣២​នាក់ និង​របួស​ជាង​៣៥០នាក់។ នា​ឱកាស​នេះ បារាំង​សូម​​រំឭកវិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ ថ្នាក់​ជាតិ​ ដោយ​សម្ពោធ​ “សួន​នៃ​ការ​ចងចាំ” នៅ​កណ្តាល​ក្រុង​ប៉ារីស។

​​ថ្ងៃ​នេះ ជា​គម្រប់​ខួប​១០​ឆ្នាំ​គត់​ នៃភេរវកម្ម​ថ្ងៃ​ទី​១៣​វិច្ឆិកា​២០១៥ ដែល​ប្រទេស​បារាំង​ទាំងមូល​មិនអាច​បំ​ភ្លេចបាន។ ភេរវកម្ម​​បានផ្តាច់​ជីវិតមនុស្ស​​អស់​១៣២​នាក់ និង​របួស​ជាង​៣៥០នាក់។ ​ប្រធានាធិបតី​បារាំង​លោក អេម៉ានុយអែល ម៉ាក្រុង នឹងធ្វើ​ដំណើរ​ទៅ​ដាក់​កម្រង​ផ្កា​នៅ​កន្លែង​រង​ភេរវកម្ម​ ទាំង​បី មុន​នឹង​ផ្តើម​កម្មវិធី​​​សម្ពោធ​ “សួន​នៃ​ការ​ចងចាំ” នៅ​កណ្តាល​ក្រុង​ប៉ារីស។ “សួន​នៃ​ការ​ចង​ចាំ” មាន​ទីតាំង​នៅ​ក្រោយ​សាលាក្រុង​ប៉ារីស ត្រង់​កន្លែង​ដែល​ប្រជាពលរដ្ឋ​បានមក​ប្រជុំ​​គ្នា ដោយ​ឥត​ព្រាង​ទុក ​ ​ដាក់​ ​ផ្កា​ អុជទៀន និង​សារ​រំលែក​ទុក្ខ​នានា ក្រោយថ្ងៃ​រង​ភេរវកម្ម​រួច​ភ្លាម។

ពិធី​រំឭកខួប​ប្រព្រឹត្តទៅក្រោម​ប្រធានបទ​ រួបរួម​គ្នា​ ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់ ដើម្បី​ជា​កម្លាំង​សាធារណរដ្ឋ​ និង​ដើម្បីការពារ​​វប្បធម៌។ ភេរវជន​មិន​អាច​យក​ឈ្នះ​សេរីភាព​បាន​ទេ។ កម្មវិធីរំឭកខួប​នេះ​មាន​ចាក់​ផ្សាយ​បន្ត​ផ្ទាល់​តែ​ម្តង​តាមកញ្ចក់​ទូរទស្សន៍ និង​អេក្រង់​យក្ស​នៅ​ទីលាន​République​។ តួអេហ្វែល​តំណាង​ប្រទេស​បារាំង​ក៏​បាន​ប្រែពណ៌លម្អ​ ខៀវ​ស​ក្រហម ជាពណ៌​ទង់​ជាតិ​បារាំងដែរ។

បើ​តាមការ​ស្ទង់​មតិ ពលរដ្ឋ​នៅ​ក្រុង​ប៉ារីស​៦០%​ ចង​ចាំ​យ៉ាង​ច្បាស់​ ហេតុការណ៍​ភេរវកម្ម​នោះ​។ ដើម្បី​​ការចងចាំ បារាំង​នឹង​មាន​​សារមន្ទីរ​នៃការ​ចងចាំ​ភេរវកម្ម ​ដែល​នឹង​បើក​សម្ពោធ​នៅ​រវាង​ឆ្នាំ​២០២៩​ ឬ​២០៣០។

យប់​ថ្ងៃទី ១៣​វិច្ឆិកា​២០១៥

នៅ​​យប់​ថ្ងៃទី​១៣​វិច្ឆិកា​២០១៥ ភេរវជន​ដែល​មាន​បី​ក្រុម។ មួយ​ជា​ក្រុម​អត្តឃាតជនបំពាក់​ពេញ​ខ្លួន​​ទៅ​ដោយ​ខ្សែ​ក្រវ៉ាត់​គ្រាប់​បែក បាន​ទៅ​បំផ្ទុះ​នៅ​ពហុកីឡដ្ឋាន​ជាតិ​បារាំង ដែល​កំពុង​មាន​កម្មវិធី​ប្រកួត​កីឡាបាល់​ទាត់ ហើយប្រធានាធិបតីបារាំង​កាលណោះ​គឺ​លោក ហ្វ្រង់ស័រ​ហូឡង់ ​កំពុង​ចូល​រួម​ទស្សនាផង។  

ក្រុមទីពីរ បាន​ទៅ​ធ្វើ​សកម្មភាព​នៅ​សាល​ប្រគុំ​តន្ត្រី​​បាតាក្លង់។ ភេរវជន​មាន​គ្នា​បី​ឬ​បួន​នាក់មាន​ពាក់​ខ្សែ​ក្រវ៉ាត់​គ្រាប់​បែក និង​កាន់​កាំភ្លើង​អាកា​គ្រប់​ដៃ។ ចំណែក​​ក្រុម​ទីបី មាន​គ្នា​ពីរ​ឬ​បី​នាក់ដែរ ក្នុង​នោះ​ម្នាក់​ជា​មេក្លោង​មាន​ឈ្មោះ​ Salah Abdeslam គឺ​ក្រុម​បាញ់​ប្រហារសម្លាប់​មនុស្ស​​ តាម​បណ្តោយ​ផ្លូវ ដោយ​បាញ់​លើ​​ភោជនីយដ្ឋាន និង​ ហាង​កាហ្វេ ជា​បន្ត​បន្ទាប់ មាន​ជា​អាទិ៍​ភោជនីដ្ឋាន​ខ្មែរ Le petit Cambodge, Le Carillon, La bonne Bière, Le comptoir Voltaire, La Belle Equipe។ ភ្នាក់ងារ​បារាំង​បាន​កម្ចាត់​ភេរវជន​ដៃដល់​ទាំងអស់​លើក​លែង​តែ​មេកើយ​ម្នាក់​ដែល​​​រត់​គេច​ខ្លួនបាន ក្នុងពេលកើត​ហេតុ។ អត្តឃាត​ជនទាំង​នោះ​ ​ខ្លះ​ជា​ភេរវជន​ដែល​បន្លំ​ខ្លួន​ចូល​មក​អឺរ៉ុប តាម​រយៈ​លំហូរ​អន្តោប្រវេសន៍។ ក្រុមអង្គការ​រដ្ឋ​អ៊ីស្លាម​បាន​ប្រកាស​ទទួល​ស្គាល់​ថា​ជា​អ្នកនៅ​ពីក្រោយ​ភេរវកម្ម​ទាំង​បី​កន្លែង​នៅក្រុង​ប៉ារីស ក្រោម​ហេតុផល​ថា​បារាំង​បាន​ជេរ​ប្រមាថ​ព្រះ​ក្នុង​សាសនា​អ៊ីស្លាម។

មេ​ដឹកនាំ​ធ្វើ​ភេរវកម្ម​ Salah Abdeslam ដែល​មាន​កំណើត​នៅ​ក្រុង​ព្រុចសែល ប្រទេស​បែលហ្សិក និង​ដែល​ប៉ូលិស​ចាប់​ខ្លួន​បាន នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ ​ត្រូវ​បាន​​តុលាការ​បារាំង​កាត់​ទោស ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ដោយ​មិន​អាច​កែសម្រួល​​បាន ​នៅ​ប្រទេស​បារាំង។ មុន​ថ្ងៃ​​ខួប​១០​ឆ្នាំបន្តិច​ មេធាវី​របស់​សាឡា អាប់ដេស្លាម អះអាង​ថា ភេរវជន​ចង់​ជួប​ជាមួយ​គ្រួសារជន​រងគ្រោះ ដើម្បី​បក​ស្រាយ​និង​ផ្សះផ្សា។ ក្រុមគ្រួសារជន​រងគ្រោះ​ខ្លះ​ត្រៀម​លក្ខណៈ​ចូល​ចរចា​ក្នុង​សំណុំ​បែប​បទ​សុំជួប​នេះ។

១០​ឆ្នាំក្រោយ តើ​បារាំងមាន​ស្ថានភាព​យ៉ាង​ណា​ដែរ​ក្នុង​ការ​ប្រយុទ្ធ​​ប្រឆាំង​នឹង​ភេរវកម្ម​ ?

១០​ឆ្នាំ ក្រោយ​មហាភេរវកម្ម បារាំង​មាន​សមត្ថភាព​ប្រសើរ​ជាង​មុន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ទង្វើ​ភេរវកម្ម។ ប៉ុន្តែ​ការ​គំរាមកំហែង​ភេរវកម្ម​នៅ​តែខ្ពស់​ខ្លាំង​ដដែល គ្រាន់​តែ​ក្នុង​ទម្រង់​ខុស​កាល​ពី ១០​ឆ្នាំ។ គ្មានទេ​ហានិភ័យ​សូន្យ តែ​ភេរវកម្ម​ទ្រង់ទ្រាយ​ធំដូច​ថ្ងៃ​ទី​១៣​វិច្ឆិកា​២០១៥ ទំនង​ជា​មិន​អាច​កើត​មាន​បាន​ទៀត​ទេ។ បើ​តាម​រដ្ឋ​អាជ្ញា​បារាំង​ក៏​ដូច​ជា​រដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ​បច្ចុប្បន្ន ការ​គំរាមកំហែង​ភេរវកម្ម​នៅបារាំង​បាន​វិវឌ្ឍ​ទៅ​តាម​ពេលវេលា និង​មាន​ទម្រង់​ជា​ភេរវកម្ម​ជីហាត បាន​ន័យ​ភេរវជន​បញ្ចេញ​សកម្មភាព​ទោល ដាច់​ដោយ​ឡែក​មួយៗ និង​ជា​ក្រុម​ភេរវជន​ស្វយ័ត​កកើត​ឡើង​​ក្នុងស្រុក។ ជាដង្កូវ​ចេញ​ពី​សាច់ ដែល​​ផ្តាច់​ខ្លួន​ទៅ​ធ្វើ​ជា​ជន​ជីហាតអ៊ីស្លាម​​ជ្រុល​និយម។ ភេរវជន​គ្មាន​ចំណង​ជាមួយ​អង្គការ​ភេរវនិយម​ទេ តែ​បាន​ភ្ជាប់​ខ្លួន​ទៅ​នឹង​មនោគមវិជ្ជា​ភេរវនិយម។ បច្ចុប្បន្ន​នេះ​ អង្គការ​រដ្ឋ​អ៊ីស្លាម និង​អាល់កៃដា នៅ​តែ​ជា​​អង្គការ​ភេរវនិយម​ធំ​ចម្បង​ពីរ​របស់​ពិភពលោក។​

អង្គការ​រដ្ឋ​អ៊ីស្លាម ដែល​ជា​អ្នក​នៅ​ពីក្រោយ​ភេរវកម្ម​ក្រុង​ប៉ារីសថ្ងៃ​ទី​១៣​វិច្ឆិកា​២០១៥​ ថ្វីបើ​​បាន​បរាជ័យ​បាត់​បង់​ដែន​ដី​ក៏​ដោយ​ ក៏​នៅ​តែ​មាន​សមត្ថភាព​ធ្វើ​ប្រតិបត្តិការ និង​សកម្មភាព​ឡើង​វិញ​បានដែរ។ បើ​តាម​សារព័ត៌មាន​ប៊ែលហ្សិក ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម បាន​សម្រប​ការ​ឃោសនា​ផ្សព្វផ្សាយ​មនោគមន៍​ភេរវនិយម តាម​បណ្តាញ​សង្គម​ តាម​សារ​កូដ​សម្ងាត់​ បញ្ញាសិប្បនិម្មិត ... អ៊ីចឹង​ហើយ​បាន​ជា​អង្គការ​នេះ​នៅ​តែ​ជា​តំណាង​នៃ​ការ​គំរាមកំហែង​ភេរវកម្ម​នៅ​អឺរ៉ុប និង​ សហរដ្ឋ​អាមេរិក៕

...more
View all episodesView all episodes
Download on the App Store

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

View all
Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

110 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners