លោកស៊ី ជីនពីង កំពុងតែឈានចូលកាន់អំណាចប្រធានាធិបតីចិន ក្នុងអាណត្តិទី៣។ អស់រយៈពេល១០ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់លោកស៊ី ជីនពីង ចិនត្រូវបានគេមើលឃើញថា បានធ្វើទំនើបកម្មកងទ័ព ជាមួយនឹងគ្រឿងសព្វាវុធយ៉ាងទំនើបអស្ចារ្យ ប្រកបដោយសមត្ថភាពប្រយុទ្ធយ៉ាងខ្លាំងក្លា។ លោកស៊ី ជីនពីង មិនមែនត្រឹមតែបានពង្រឹងកងទ័ពចិននោះទេ តែទន្ទឹមគ្នានេះ ការរីកចម្រើនយ៉ាងលឿនរហ័សរបស់កងទ័ពចិននេះ បានធ្វើឲ្យប្រទេសផ្សេងៗទៀតក្នុងតំបន់ ខិតខំប្រឹងប្រែង តាមឲ្យទាន់ចិនផងដែរ។ ការប្រជែងគ្នាក្នុងវិស័យកងទ័ពគ្រឿងសព្វាវុធ រវាងប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ មិនមែនជាចំណុចវិជ្ជមាននោះទេ សម្រាប់ស្ថិរភាព និងសន្តិភាពតំបន់។