នៅថ្ងៃចន្ទ ទី៥ កញ្ញា ប្រធានាធិបតីអាល្លឺម៉ង់ និងប្រធានាធិបតីអ៊ីស្រាអែលបានប្រារព្ធរួមគ្នានូវខួបគម្រប់ ៥០ឆ្នាំនៃព្រឹត្តិការណ៍ចំណាប់ខ្មាំងនៅក្នុងឱកាសកីឡាអូឡាំពិករៀបចំក្នុងទីក្រុងមុយនិក ប្រទេសអាល្លឺម៉ង់ខាងលិចកាលពីថ្ងៃទី៥ កញ្ញា ឆ្នាំ ១៩៧២។ ព្រឹត្តិការណ៍ចំណាប់ខ្មាំងកាលណោះបានបណ្តាលឲ្យមានមនុស្សស្លាប់សរុបចំនួន ១៧នាក់ ក្នុងនោះមានជនជាតិអ៊ីស្រាអែលចំនួន ១១នាក់។ ៥០ឆ្នាំក្រោយមក ព្រឹត្តិការណ៍មួយនេះហាក់កំពុងបន្តទុកស្នាមរបួសពិបាករលុបរវាងអាល្លឺម៉ង់ និងអ៊ីស្រាអែល នោះបើទោះបីជាកិច្ចព្រមព្រៀងសងជំងឺទើបបានរកឃើញរវាងអាល្លឺម៉ង់ និងក្រុមគ្រួសារជនរងគ្រោះកាលពីសប្តាហ៍កន្លងទៅក៏ដោយ។ តើដំណើររឿងរ៉ាវមួយនេះបានកើតឡើងយ៉ាងដូចម្តេចខ្លះ?