នាទីសុខភាពនិងអនាម័យ

ភាព​ចាស់​របស់​មនុស្ស៖ អាយុ​គ្រាន់​តែ​ជា​តួលេខ?


Listen Later

ចូល​ដល់​អាយុ​ប៉ុន្មាន​ទើប​ចាត់​ទុក​ថា​ចាស់? ភាព​ចាស់របស់​មនុស្ស​ម្នាក់ៗ​ អាច​​អាស្រ័យ​ទៅ​លើ​​មាត់​អ្នក​ថា ដូច​ពាក្យ​លេង​សើច​ដែល​ថា អាយុ​គ្រាន់តែ​ជា​តួលេខ។ ប៉ុន្តែបើ​​តាម​​​វិទ្យាសាស្ត្រ ភាព​ចាស់​របស់​មនុស្ស​​ មាន​អាយុ​ច្បាស់​លាស់ និង​ឆាប់​ជាង​ការ​គិត​របស់​យើង​ឆ្ងាយ​ណាស់។

កាលនៅតូច​​ចង់ឆាប់​ធំ​។ តែដល់​ពេល​ចាស់​ចង់​​នៅ​ក្មេង ចង់​ឱ្យ​គេ​ថា​នៅ​ក្មេង។ បើ​ដូច្នេះ​សួរ​ថា​តើ​​​មនុស្ស​ ចាស់ ​នៅ​អាយុ​ប៉ុន្មាន​? នេះជា​សំណួរ​ដែល​គ្មាន​ចម្លើយ​ស្រប​គ្នា​ទេ។

សួរ​មនុស្ស​១០​នាក់ ចម្លើយ​ច្បាស់​ជា​ខុស​គ្នា​ទាំង​១០។ សម្រាប់​ក្មេងអាយុ​ជាង​១០ឆ្នាំ មនុស្ស​ចាស់​ គឺក្រុម​អ្នក​មានអាយុ​ជាង​សាម តែដល់​ពេល​ខ្លួន​ឯង​ចូល​វ័យ​សាម​ឬ​សែសិបឆ្នាំ អ្នក​មាន​អាយុ​ជាង​ហា ជាង​ហុក ទើប​ជាមនុស្ស​ចាស់។ ពាក្យ​ថា “ចាស់”​ នឹង​រំកិល​ប្តូរផ្លាស់ ជា​រៀង​រហូត។ មនុស្ស​ចាស់ គឺ​ជា​អ្នក​ដែល​មានអាយុ​ច្រើន​ជាង​យើង​ពី​១០​ទៅ​១៥​ឆ្នាំ។

ប៉ុន្តែ​ភាព​ចាស់​មិន​មែន​ជា​ការ​គណនា​អាយុ​ ដូច​ធ្វើ​លេខ​បូក​លេខ​ដក​ទេ។

មនុស្សម្នាក់ៗ​សុទ្ធ​តែ​មាន​ទស្សនៈ​ខុសៗ​គ្នា​ ចំពោះ​អាយុ​ និង​ភាព​ចាស់​។ អាយុសន្នត់ថាចាស់ប្រែប្រួលទៅតាមប្រទេស និង​វប្បធម៌។ ​បើ​តាមការ​ស្ទង់មតិរបស់​វិទ្យាស្ថាន​ស្ទង់មតិ​នយោបាយ​និង​មតិសង្គម Ispos ​ឆ្នាំ២០១៩ ចូល​ដល់​អាយុ​៦៩​ឆ្នាំ​ត្រូវ​បាន​គេចាត់ទុកថា​ជាមនុស្ស​ចាស់​ហើយ នៅ​សង្គម​បារាំង។ ប៉ុន្តែ​មនុស្សម្នាក់​​រាប់​ថា​ “ចាស់” នៅ​អាយុ​៧០​ឆ្នាំ សម្រាប់​ក្រុមប្រទេសនៅអាមេរិកឡាទីន - ៦៦ឆ្នាំ​នៅក្នុងប្រទេស​​​ជប៉ុន និង​ត្រឹមតែ​៥៦​ឆ្នាំ​នៅ​​ម៉ាឡេស៊ី។ ក្នុងសង្គម​ការងារ​ បុគ្គលិកមាន​​​អាយុ​​ចាប់​ពី​៤៥​ឆ្នាំឡើង​ទៅ​ ត្រូវ​បាន​ចាត់​ទុក​ថា​មនុស្ស​វ័យ​ចំណាស់​ហើយ។ ផ្ទុយ​ទៅ​វិញ ក្នុង​ពិភពវេជ្ជសាស្ត្រ វ័យ​ចំណាស់​ត្រូវ​រុញ​ដល់​អាយុ​៧០ឆ្នាំ មានន័យ​ថា​គ្រូពេទ្យ​ “ចាស់” នៅ​អាយុ​​៧០​ឆ្នាំ​។​

ទាំង​អស់​នេះ​ជា​ឧទាហរណ៍​ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា គ្មានទេ​​ចម្លើយ​ច្បាស់​លាស់​មួយ​យ៉ាង​ពិត​ប្រាក​ដ​ ​ទៅ​នឹង​សំណួរ​ “ចាស់​នៅ​អាយុ​ប៉ុន្មាន​” នោះ។ មាន​កត្តាច្រើន​ណាស់​ដែល​ចូលរួម​ចំណែកកំណត់ភាពចាស់​របស់មនុស្ស។ ភេទ​ ពូជសាសន៍​ជាតិ​កំណើត វប្បធម៌ និង​សុខភាព​ មាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​ភាព​ចាស់​ឬ​ក្មេងរបស់​មនុស្សម្នាក់ៗ។ អាយុ​និងភាព​ចាស់ ​ក៏​អាស្រ័យ​ផងដែរ​ទៅ​លើ​ការ​យល់​ឃើញ​របស់មនុស្សខ្លួន​ឯង និង​មនុស្សដទៃ។ គេអាច​បែង​ចែក​ជា​អាយុ​ជា​បី​ប្រភេទ

  • អាយុពិត (អាយុ​គិត​តាម​ថ្ងៃ​កើត អាយុដែល​មាន​ចុះ​ក្នុង​លិខិត​កំណើតជា​ផ្លូវការ)
  • អាយុក្នុង​សង្គម (ដែល​អ្នកក្រៅ​ឱ្យ)
  • និង​អាយុក្នុង​អារម្មណ៍ (ដែលម្ចាស់ខ្លួន​ផ្ទាល់​ទទួលអារម្មណ៍​ពិត​ផុស​ចេញ​ពី​បេះ​ដូង​ ពី​ក្នុង​ខ្លួន​មក)។ អាយុ​នេះ​អា​ច​លម្អៀង​ខុស​គ្នា ដល់​ទៅ​១០ឆ្នាំ​ពី​អាយុ​ពិត។

ប៉ុន្តែ​ក្រៅ​អំពី​ទស្សនៈ​និង​អារម្មណ៍​យល់​ឃើញ​ពី​ភាពចាស់ វិទ្យាសាស្ត្រ​ក៏​មានសេចក្តី​ពន្យល់​ទាក់ទង​នឹង​ភាព​ចាស់​​របស់​សរីរាង្គកាយ​មនុស្សដែរ។

វេជ្ជបណ្ឌិត នៅមហាវិទ្យាល័យ​វេជ្ជសាស្ត្រ​និង​មន្ទីរពេទ្យ​​​ក្រុង​លីល ​មជ្ឈមណ្ឌល​តែមួយ​គត់​នៅប្រទេស​បារាំង​ដែល​សិក្សា​អំពី​បញ្ហា​​នេះ លោក Éric Boulanger ជំនាញ​ផ្នែកមនុស្ស​ចាស់ បាន​អះអាង​ថា សញ្ញា​នៃ​ភាព​ចាស់​របស់មនុស្ស​បាន​លេច​ឡើង​យ៉ាង​ឆាប់​ ជាង​ការគិត​​របស់​យើង​ឆ្ងាយណាស់។ “បើ​យោង​តាម​​ផ្នែកជីវសាស្ត្រ​ ​មូលេគុល​ចាប់​លោតភ្លើង​និង​ផ្តល់សញ្ញា​ Warning ថា​អ្នកចាប់​ផ្តើម​​ចាស់​ នៅ​អាយុ​៣៤​ឆ្នាំ”។​ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត Boulangère ដោយ​​​ពន្យល់បន្ថែម​ទៀតថា ចូល​ដល់​អាយុ​៣៤​ឆ្នាំ មូលេគុល​ចាប់​ផ្តើមបាត់បង់​តួនាទីខ្លះៗ ម៉ាសមាឌ​សាច់​ដុំចាប់​ស្រក​ចុះ​ ម៉ាសឆ្អឹងក៏​ផ្តើម​ថយ។ ដំណើរការ​​ផ្នែក ចំណេះ​ដឹង​ ​បញ្ញាញាណ​ ក៏​ដូច​គ្នា​ ហាក់​ចាប់​មាន​សកម្មភាព​យឺត​ជាងមុន។ ភាព​​ចាស់​របស់​ជាលិកា​​ក្នុង​សរីរាង្គ​កាយ​មនុស្ស​ចាប់​មាន​​ល្បឿនស្ទុះ​លឿន​ខ្លាំង​នៅ​អាយុ​ចន្លោះ​ពី​៤៤-ទៅ​៥៥​ឆ្នាំ។

ការ​សិក្សា​មួយ​ទៀត​ របស់​សកលវិទ្យាល័យ​អាមេរិក​Stanford បាន​រកឃើញ​ថា​ភាព​ចាស់របស់​មនុស្ស​​បាន​ពន្លឿន​​ខ្លាំង​ ជាបី​ដំណាក់កាល គឺ​នៅ​អាយុ​ ៣៤​ឆ្នាំម្តង ៦០​ឆ្នាំ​ម្តង និង​៧៨​ឆ្នាំម្តង​ទៀត។

តែ​គ្រប់​អ្នក​ជំនាញ សុទ្ធ​តែ​មាន​ជំហរ​ដូច​គ្នា​ទាំង​អស់ ថា មានក្បួន​រក្សា​ខ្លួន​ឱ្យ​នៅ​ក្មេង​បាន​យូរ។ អាយុ​គ្រាន់​តែ​ជា​តួលេខ? ក្មេង​ឬចាស់​ អាស្រ័យ​នៅ​លើ​ខ្លួន​យើង?

អាយុ​ស្ថិត​នៅ​លើ​ចិត្ត ! នេះ​ជា​ទស្សនៈ​របស់​លោកសាស្ត្រាចារ្យ​វេជ្ជសាស្ត្រ​ឯកទេសភាព​ចាស់នៃ​មនុស្ស Bertrand  Fougère នៅ​សកលវិទ្យាល័យ​និង​មន្ទីរពេទ្យ​ក្រុង​ទួរ តាមរយៈ​ការ​ចំណាយ​ចងក្រង​ជា​​សៀវភៅអប់​រំ​​​ ឧទ្ទិស​ដល់​សិល្បៈ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ចាស់​  ក្រោម​ចំណង​ជើងថា  L’âge, C’est dans la tête! On finira tous par vieillir autant s’y préparer jeune ឬ​អាច​បក​ប្រែ​ថា “អាយុ​​​ស្ថិត​នៅ​លើចិត្ត” ! យើង​នឹង​ចាស់​គ្រប់គ្នា​ ចឹង​គួរ​តែ​ត្រៀម​ខ្លួន​ពី​ក្មេង​ទៅ។  

សៀវភៅ​ស្តីពី​ “អាយុ​ស្ថិត​នៅលើចិត្ត” មាន​បំណង​ផ្តល់​សារ​ដ៏​សំខាន់​មួយ​ ទៅ​កាន់​មនុស្ស​លោក​ថា មនុស្ស​មិន​អាច​ចៀស​ចាស់​រួច​ទេ ដូច្នេះ​ត្រូវ​ត្រៀម​លក្ខណៈ​ឱ្យ​បាន​ល្អ និង​ ត្រូវ​យល់​ថា​ ភាព​ចាស់​ គឺ​ជា​គុណប្រយោជន៍​ ជា​សំណាង​របស់​មនុស្ស​។ ប្រសិនបើ​មិនអាច​នៅ​ដល់​​ចាស់បាន មាន​ន័យ​ថា​មាន​ហេតុអាក្រក់​មក​កាត់ ដូច​ជាឈឺ ឬ​ស្លាប់ ​តាំងពី​ក្មេង។ ​គ្រាន់​តែ​ថា​មនុស្ស​លោក​បច្ចុប្បន្ន ចង់​រស់​នៅ​ដល់​ចាស់​ ដោយ​ស្ថិត​នៅក្មេង​ជា​និច្ច៖ កម្លាំង​ជើង​ដើរ​យឺតៗ​មួយ​ៗទៅហើយ តែ​ចង់​ឱ្យ​ខ្លួន​ប្រាណ​មាន​សណ្ឋាន​ដូច​នៅ​អាយុ​៣០ឆ្នាំ ចង់​មាន​ជីវិត​ផ្លូវ​ភេទ​ដូចពី​ក្មេង តែលែង​អាច​ទៅ​រួច​ហើយ ... នេះ​ជា​ប្រសាសន៍ប្រៀប​​ធៀប​របស់​លោកសាស្ត្រាចារ្យ ដោយបញ្ជាក់​ថា ចាស់​ល្អ ជា​ចាស់​ដែល​បាន​ត្រៀម​លក្ខណៈ​សម្រប​ខ្លួន​ទៅ​តាម​វ័យ សម្រប​ខ្លួន​ទៅ​តាមការ​ប្តូរ​ផ្លាស់ ដែល​មិន​អាច​គេច​បាន។ បន្ថែមពីលើការ​ត្រៀមលក្ខណៈ​តាម​ផ្លូវ​ចិត្ត​ គេ​ក៏​ត្រូវ​​​ទ្រទ្រង់ផ្លូវ​កាយ ឱ្យ​បានល្អ​ដែរ ព្រោះ​​សរីរាង្គកាយ​​ល្អ ទើប​ក្បាល​ដើរ​​ស្រួល។​​

​ដូច​វេជ្ជបណ្ឌិត​បារាំង​ ​និង​ក្រុមគ្រូពេទ្យ​អាមេរិកដែរ បើ​តាម​លោកសាស្ត្រាចារ្យ​ Fougère សរីរាង្គកាយមនុស្ស​ចាប់​ផ្តើម​ប្តូរផ្លាស់​ (ចាស់) នៅ​ពេល​​ចូលវ័យខ្ទង់​សាម​។ មនុស្ស​ពេញ​មាន​សុខភាព​ល្អ ដល់​កំរិត​កំពូល​​នៅ​ពេល​សរីរាង្គ​កាយ​លូត​លាស់​ឡើង​ពេញ​ល្អ​ដល់​កំរិត​កំពូល នៅអាយុ​៣០​ឆ្នាំ។ បន្ទាប់​ពី​ឡើង​ដល់កំរិត​កំពូល​ហើយ វា​នឹង​ធ្លាក់​ចុះ​មក​វិញ តាម​សម្រួល ដោយយឺតៗ ឬ​ដោយ​រអិលលឿន ​អាស្រ័យ​ទៅ​លើបរិយាកាស​ជុំ​វិញ​​ជាក់​ស្តែង។ ​​មាន​ន័យ​ថា​​ សុខភាព​មនុស្ស​ នឹង​ចាប់​ចុះ​ថយបន្តិច​ម្តងៗ ទៅ​តាមការ​ចម្រើន​វ័យដែរ។ លោកសាស្ត្រាចារ្យ​ Fougère បាន​ពន្យល់​ថា បាតុភូត​​បាត់​បង់​ម៉ាស​សាច់ដុំ ឆ្អឹង ជា​ឧទាហរណ៍​ ប្រព្រឹត្ត​ទៅ​ដោយ​សន្សឹមៗ​ដោយ​គ្មានអ្នកចាប់​អារម្មណ៍​ឡើយ ព្រោះ​នៅ​ពេល​ចម្រើន​វ័យ​ចូល​ដល់​ជាង​៣០ឆ្នាំ​​ មិន​ថា​ស្ត្រីឬបុរស​ទេ ច្រើន​តែ​មានអារម្មណ៍​ថា​ឡើង​ទម្ងន់។ តែ​តាមការពិត​នោះ មក​ពី​សាច់​ដុំ​ល្អ​បាន​រួម​ចុះ ឯ​សាច់​ដុំ​ខ្លាញ់​បាន​ដុះ​ឡើង​មក​បិទ​បាំង​​មិន​ឱ្យ​ឃើញ​ការ​បាត់បង់​សាច់​ដុំ​ល្អ។

​ចាប់​ពី​៣០​ឆ្នាំឡើងទៅ ទំហំ​សាច់​ដុំ​​ចាប់​ស្រក បន្តិច​ម្តងៗ​រហូត​បាត់​បង់​ដល់​ទៅ​៥០% នៅ​អាយុ​៨០​ឆ្នាំ​ប្រសិន​បើ​យើង​មិន​ប្រឹង​បញ្ចេញ​សកម្មភាពរាងកាយ។ បើ​​គ្មាន​ភាព​សកម្ម​ ពុំ ​បញ្ចេញ​ចលនា​ទេ​ នោះ​តួនាទីរបស់​សរីរាង្គកាយ​​ទាំង​អស់ នឹង​ធ្លាក់​ចុះ​ ទៅ​តាម​វ័យ។

ចំពោះ​ការ​ចងចាំ។ នៅ​ពេល​ចាស់​ សរីរាង្គ​​ខួរក្បាលក៏​ចាស់​ទៅ​តាម​វ័យ​ពី​មួយ​ថ្ងៃទៅមួយ​ថ្ងៃ​ដែរ ប៉ុន្តែ​ពុំ​មានមែន​ន័យ​ថា​ចាស់​ទៅ​ភ្លេចច្រើន ត្រូវ​វង្វេង​វង្វាន់​នោះ​ទេ​។ ខួរ​ក្បាល​​របស់​មនុស្ស​ចាស់ ប្រៀប​ដូច​ជា​ទូរសៀវភៅ​មួយ ​ដែលញុក​ទៅ​ដោយ​សៀវភៅ​ច្រើន​ឡើងៗ​ ទុក​គ​យូរៗ​ទៅ​ច្រើន​ពោរពាស​ ដែល​ច្បាស់​ជា​ពិបាក​រក​ឃើញ​នៅ​ពេល​ចង់​បាន ព្រោះ​ភ្លេច​មិន​ដឹង​សៀត​កន្លែងណា។ តែ​បើ​ចេះ​រៀប​ទុក​ដាក់ ឱ្យ​មាន​សណ្តាប់​ធ្នាប់​នោះគេ​នឹង​មិន​ភ្លេច​ឡើយ។ ឯការ​ភ្លេចភ្លាំង​ជា​ជំងឺ​រវង្វេង​វង្វាន់​បាត់​បង់​ខួរក្បាល​វិញ គឺ​ជា​ជំងឺ។ ដើម្បី​បញ្ចៀស​ជំងឺ​ប៉ះពាល់​​នឹង​ខួរក្បាល​នេះ ត្រូវ​ការពារ​ខ្លួន​តាំងពី​ក្មេង ពី​ការ​ប៉ះទង្គិច​ ឱ្យ​គ្រាំ​ក្បាល។ ការ​លេងកីឡាប្រដាល់​ កីឡា​ជល់​ប៉ះក្បាល​ ដួល​ត្រូវ​ក្បាល​សុទ្ធ​សឹងជា​ហានិភ័យ​​នាំ​ឱ្យ​មានគ្រោះ​កើត​ជំងឺទាក់ទង​នឹង​ប្រព័ន្ធប្រសាទ ខួរក្បាល​នៅ​ពេល​ចាស់។

​ចាស់​ទៅ​នៅ​ក្មេង ត្រូវ​ឱ្យ​ពេល​នៅ​ក្មេង​មាន​សុខភាព​ល្អ​ និង​ជីវិត​ល្អ។ ចាស់​មាន​សុខភាព​ល្អ ត្រូវ​មានសមត្ថភាព​៦​យ៉ាង គឺ​សមត្ថភាព​ ​ចងចាំ ​ធ្វើ​ចលនា ទទួល​ទាន​អាហារ មើល​ឃើញ​ ស្តាប់​យល់ និងសមត្ថភាព​គ្រប់គ្រង​​​អារម្មណ៍។

ដើម្បីរក្សា​​សមត្ថភាព​ទាំង​៦នេះ ការ​ធ្វើ​ចលនា​សកម្មភាពកាយ​សម្បទា សកម្មភាព​ផ្លូវកាយ​ ជា​​សរសរទ្រូងសំខាន់​ជាង​គេ​។ ធ្វើ​ចលនា​ផ្លូវកាយ ជា​ទម្រង់នៃ​ការ​​ហាត់ប្រាណធ្វើកីឡា​បែប​ប្រឹង​ស៊ូ​យូរផង បែប​ធន់និង​ពង្រឹង​សាច់​ដុំផង ព្រោះ​វា​អាច​ជា​ថ្នាំបង្ការ​ជំងឺ​ផ្សេងៗ​ជា​ច្រើន ដូច​ជា ជំងឺមហារីក ជំងឺសរសៃ​ឈាម​បេះ​ដូង ជំងឺ​រ៉ាំរ៉ៃ និង​ជា​ថ្នាំ​ជំនួយ​អារម្មណ៍ ជំនួយ​ដំណេក ជំនួយ​ចំណង់​អាហារ​។ ចំណីអាហារ​ក៏​មិន​ត្រូវ​ធ្វេស​ប្រហែស ! ទទួល​ទាន​តែ​អាហារ​ឧស្សាហកម្ម កែច្នៃ ហ្វាសហ្វូដ រាល់​ថ្ងៃ​នៅពេល​ក្មេង​មិន​អាច​ជួយ​ឱ្យ​ក្លាយ​ជាមនុស្សចាស់​មាន​សុខភាព​ល្អ​បាន​ទេ​។

ចំណែក​ដំណេក​វិញ ចាស់​ទៅ​មិន​មែន​ត្រូវការ​សំរាន្ត​តិច​ទេ តែ​នៅ​ពេល​ចាស់ សំរាន្ត​យប់​ចេះ​តែ​​ឧស្សាហ៍ភ្ញាក់ ព្រោះ​វដ្ត​ដំណេក​ខ្លី​និងស្រាល​​ងាយ​ភ្ញាក់។ ត្រូវ​រក្សា​ដំណេក​ឱ្យ​បាន​យ៉ាង​តិច​៦ម៉ផង​ក្នុងមួយថ្ងៃ។ ៦ទៅ​៨​ម៉ោង​ជា​រយៈ​ពេល​ត្រឹម​ត្រូវ​។ តែបើ​សំរាន្ត​ថ្ងៃ​ពីរ​ម៉ោង​ហើយ យប់​បាន​ត្រឹម​បួន​ម៉ោង​ក៏​អាច​គ្រប់។ មនុស្ស​ជា​សត្វរស់ជា​ហ្វូង ដូច្នេះ​ត្រូវ​រក្សា​ទំនាក់ទំនង​សង្គម​។ ភាព​ឯកា​និង​ការរស់​តែ​ឯង​ ជា​មហន្តរាយ​ធំ​ណាស់​សម្រាប់​មនុស្ស​ចាស់៕

...more
View all episodesView all episodes
Download on the App Store

នាទីសុខភាពនិងអនាម័យBy RFI ខេមរភាសា / Khmer


More shows like នាទីសុខភាពនិងអនាម័យ

View all
TED Talks Daily by TED

TED Talks Daily

10,927 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

107 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

Learning English For Work by BBC News

Learning English For Work

43 Listeners

抖音热歌排行榜精选千首合辑|最好听热门歌单 by 煌煌星上兔

抖音热歌排行榜精选千首合辑|最好听热门歌单

47 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

T.w留声机 by 电子止痛药

T.w留声机

7 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners