នាទីសុខភាពនិងអនាម័យ

ភេសជ្ជៈផ្អែម​​ប៉ូវ​កម្លាំង​អាច​បង្កគ្រោះថ្នាក់​ដល់​សុខភាពយ៉ាងណា?


Listen Later

នៅថ្ងៃទី​៣​វិច្ឆិកា ​សប្តាហ៍​មុន លោកនាយករដ្ឋមន្ត្រី​ហ៊ុន​ម៉ាណែត បាន​បញ្ជា​ឱ្យ​ក្រសួង​អប់​រំ​ ពង្រឹង​វិធានការ​ហាមឃាត់​ការ​លក់​ ចែកចាយ ផ្សព្វផ្សាយ​ និង​​ទទួល​ទាន​ភេសជ្ជៈ​ផ្អែម​​ នៅ​ក្នុង​សាលារៀន​រដ្ឋ​និង​ឯកជន ដើម្បី​លើក​កម្ពស់​​សុខភាព​។ តើ​ភេសជ្ជៈ​ផ្អែម ឬ​និយាយ​ជា​រួម ជាតិ​ស្ករ​​ បង្កគ្រោះ​ថ្នាក់​ដល់​សុខភាព​យ៉ាងណា?

ប្រៃ​ធ្វើ​ឱ្យ​ឡើង​ឈាម ខ្លាញ់​ធ្វើ​ធាត់​ ចុះ​ផ្អែម? បើ​មិន​ឱ្យ​បរិភោគ​ចេក​​មួយ​អាទិត្យ​ក៏មិន​អី ! មិន​បរិភោគ​សាច់​ក្រក​មួយ​ខែ​ក៏​បាន! ឱ្យ​តម​គ្រាប់​ស្វាយចន្ទីកន្លះ​ខែ គ្មានអ្វី​​លំបាកសោះ! ចុះ​បើ​ត្រូវ​ខ្វែង​ឈប់​បរិភោគ​គ្រឿង​​ផ្អែម ភេសជ្ជៈ​ផ្អែម ប៉ូវកម្លាំង តើ​អ្នក​ធ្វើ​បាន​ទេ?! ចម្លើយ​តាម​បែប​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ បើ​មិន​ទទួល​ទាន​ជាតិ​ផ្អែម​សោះ អ្នក​នឹង​មាន​អារម្មណ៍​មួរហ្មង​ ខ្វល់​ខ្វាយ បាក់​ទឹក​ចិត្ត មាន​វិបត្តិ​ដំណេក ប្រៀប​ដូច​ជា​ខ្វះ​ជាតិ​ញៀន​អ្វីម្យ៉ាង​ដូច្នោះ។

មាន​មនុស្ស​ច្រើន​ណាស់ ដែល​ចូល​ចិត្ត​ស្ករ​សូកូឡា ស្ករគ្រាប់ ការ៉េម គ្រឿង​ផ្អែមៗ ... យុវជន​យុវនារី ក្មេង​ជំទង់​ស្រីប្រុស​សម័យ​ថ្មី វក់​វី​នឹង​ភេសជ្ជៈ​ផ្អែម ភេសជ្ជៈ​ប៉ូវ​កម្លាំង​ យ៉ាង​ខ្លាំង​... ពេញ​និយម​​ពេក​ រហូត​មិន​ខ្វល់​ មិន​បាន​គិតផង​ថា​ជាតិ​ស្ករ​ផ្អែម ក្នុង​អាហារ​ទាំងអស់​​នេះ​ អាក្រក់​សម្រាប់​សុខភាព។

​ចំណី​អាហារ នំ មាន​​ជាតិ​ផ្អែម ឬ​និយាយ​ជា​ទូទៅ ស្ករ បង្ក​ឱ្យ​មាន​ដង្កូវ​ស៊ីធ្មេញ ជំងឺរលាក​រ៉ាំរ៉ៃ ជំងឺ​ទឹកនោមផ្អែម​ ជំងឺ​ថ្លើម ជំងឺ​សម្ពាធឈាម ជំងឺ​សរសៃ​ឈាម​បេះដូង ឬ​ជំងឺ​ធាត់ និង​​​មាន​ឥទ្ធិពល​ខ្លាំងណាស់​ទៅ​លើ​ខួរក្បាល។ បើ​មាន​ទោស​ច្រើន​ម្លឹងៗ ហេតុអ្វី​បាន​ជា​គេ​នាំ​គ្នា​ផលិត​និងនៅ​តែបន្ត​បរិភោគ​ស្ករ​ទៀត?

មាន​នាទី​ជា​អ្នក​ចុច​ភ្ជោច​ប្រព័ន្ធ​ប្រសាទ​ខួរ​ក្បាល​ផ្នែករីករាយ​​ទទួល​បាន​ទទួល​រង្វាន់​ ស្ករ​ជាតិ​ផ្អែម ស្ករ ប្រៀប​ដូច​ជា​គ្រឿង​ញៀន ដាក់​ចូល​មាត់​កាលណា ស្ករ នឹង​ទៅ​រំញោច​រំដោះ​អរមូន​ដូប៉ាមីន​ ដែល​ជា​អរមូន​រីករាយ​។ ដូច្នេះ​កាន់​តែ​ញ៉ាំច្រើន​ យើង​កាន់​តែ​ចូល​ចិត្ត​ ចង់​បរិភោគ​ទៀត។ ក្រុមហ៊ុន​ឧស្សាហកម្ម​ចំណីអាហារ​បាន​យល់​អំពី​បាតុភូតនៃ​គ្រឿងញៀន​ស្រទន់​​នេះ ទើបលួច​​បញ្ចូល​ជាតិ​ផ្អែម​ស្ករ ទៅ​ក្នុង​ផលិតផល​ចំណី​អាហារ​ទាំង​ឡាយ រាប់​ទាំង​អាហារ​ប្រៃ​ផង។

ជា​លទ្ធផល​ មនុស្ស​សម័យ​បច្ចុប្បន្ន បរិភោគ​ស្ករ ច្រើន​ហួស​កំរិត​ដែល​បេះ​ដូង​អាច​ទ្រាំទ្រ​បាន។ បើ​តាម​អនុសាសន៍​របស់​អង្គការ​សុខភាពពិភពលោក មនុស្ស​ម្នាក់ៗ​ត្រូវ​ការ​ស្ករ​បន្ថែម​ប្រមាណ​២៥​ក្រាម​ក្នុង​មួយ​ថ្ងៃ ឬ​ស្មើ​នឹង​៦​ស្លាបព្រាកាហ្វេ។ តែ​ភេសជ្ជៈ​ផ្អែមមួយកំប៉ុង៣៣០​មីល្លីលីត្រ​ មាន​ផ្ទុក​ជាតិ​ស្ករ​លើស​សេចក្តី​ណែនាំ​របស់​ភ្នាក់ងារ​​សហប្រជាជាតិ​ស្រេចបាត់​ទៅហើយ។

ជាង​នេះ​ទៅ​ទៀត ជាតិ​ផ្អែម ស្ករ​នៅ​ក្នុង​ភេសជ្ជៈ​ ជា​ប្រភេទ​ស្ករ​មាន​សកម្មភាព​លឿន ដែល​អាច​ជ្រៀប​ចូល​ក្នុង​សរីរាង្គ​បាន​យ៉ាង​លឿន​រហ័ស ជា​ហេតុ​ធ្វើអត្រា​​ជាតិ​ស្ករក្នុង​ឈាម ​បុកឡើង​ខ្ពស់​ ក្នុង​ពេល​តែ​មួយ​ប៉ប្រិច​ភ្នែក។

ភេសជ្ជៈ​ប៉ូវ​កម្លាំង តើ​វា​ពិត​ជា​ជួយ​លើក​កម្លាំង​មែនឬ?

ភេសជ្ជៈ​ផ្អែម​មាន​ច្រើន​ម៉ាក ច្រើនទម្រង់ណាស់ ដាក់​លក់​យ៉ាង​ពោរពាស​ ក្នុង​ហាង​ ក្នុង​តូប​ គ្រប់​ទិសទី​ទាំងអស់។ ទីផ្សារ​ភេសជ្ជៈ​ប៉ូវកម្លាំង​បាន​ស្ទុះ​ឡើង​យ៉ាង​ខ្លាំង និង​ប្រមូល​ចំណូល​បាន​ច្រើន​ណាស់ ដល់​ទៅ​ជាង​៦០០​លាន​អឺរ៉ូ​នៅ​ឆ្នាំ​២០២៤​នៅ​ប្រទេស​បារាំង។ ក្មេងៗ​ជា​ផ្ទាំងស៊ីប​នេះ​ភេសជ្ជៈ​នេះ​ខ្លាំង​ជាង​គេ ព្រោះ​អ្នក​ទទួល​ទាន​ចំនួន​ជាង​ពាក់កណ្តាល​ មាន​អាយុ​ប្រមាណ​ពី​១៨ទៅ​៣៥​ឆ្នាំ។ ប៉ុន្តែមិន​ដូច​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​​ ភេសជ្ជៈ​ប៉ូវ​កម្លាំង នេះ ជា​គ្រាប់​បែកស្ករ​​ប្រឆាំង​សុខភាព ជា​ភេសជ្ជៈ​ផ្តល់​ថាមពល​ប្រហោង។

ហេតុ​ដូច្នេះ​ហើយ​បាន​ជាសំឡេង​ប្រឆាំង​បាន​ផ្ទុះ​លាន់​ឡើង​នៅ​សភា​បារាំង។ នៅថ្ងៃសុក្រ​ទី​៧​វិច្ឆិកា សភាបារាំង​បាន​អនុម័ត​ច្បាប់​យក​ពន្ធ​លើ​ភេសជ្ជៈ​ផ្អែម ប៉ូវ​កម្លាំង​ មាន​ជាតិ​អាល់កុល ​ក្នុង​កម្មវត្ថុ​រារាំង​ការ​ដុះដាល​នៃ​ទីផ្សារ​ភេសជ្ជៈ​ផ្អែម​ថ្មី មាន​ជាតិ​រំញោច​រំភើប​ និង​ជាតិ​ស្ករ​ ហើយ​ដែល​អាច​យក​ទៅ​​​​លាយជា​មួយ​ស្រាខ្លាំង។

គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ថា​​សុរា ឬ​អាល់កុល អាក្រក់​ចំពោះ​សុខភាព ថា​ជា​កត្តា​នាំ​ឱ្យ​ មាន​​គ្រោះ​កើត​ជំងឺ​មហារីក ជំងឺ​សរសៃ​ឈាម​បេះ​ដូង ជំងឺ​នៅ​ប្រព័ន្ធរំលាយ​អាហារ​ (ក្រពះ​ពោះវៀន) ព្រមទាំង​អាការៈ​ជំងឺ​ស្រាលៗ​ជា​ច្រើន​ដូច​ជា អស់​កម្លាំង​រ៉ាំរ៉ៃ មាន​វិបត្តិ​ដំណេក​ វិបត្តិ​ខួរ​ក្បាលឬការចងចាំ។ ចំណែក​ភេសជ្ជៈប៉ូវ​កម្លាំង មាន​ជាតិ​​ផ្អែម​ ស្ករ​ខ្ពស់​ហើយ មាន​សារធាតុ​រំញោច​ញ័រ​ច្រើន​មុខ​ទៀត។

គ្រោះ​ថ្នាក់​ខ្លាំង​បំផុត​នៃ​ភេសជ្ជៈ​ប៉ូវ​កម្លាំង គឺ​ជាតិ​ស្ករ ដែល​ជា​ថ្នាំពុល​សម្រាប់​សរីរាង្គកាយ  ដោយ​​បំផុស​ឱ្យ​មាន​ភាព​ច្របូក​ច្របល់បាត់​សណ្តាប់​ធ្នាប់​ក្នុង​ខ្លួន​។ ក្នុង​មួយកំប៉ុង​ ២៥០ម.ល. មាន​ជាតិ​ស្ករ​ដល់​ទៅ​ប្រមាណ២៧​ក្រាម ឬ​ត្រូវ​ជា​ប្រមាណ​ ៥ទៅ​៩​ដុំ (៩កញ្ចប់​ស្ករកាហ្វេ)។ បន្ទាប់​មក​គឺ​ជា​ជាតិ​កាហ្វេអ៊ីន។ បរិភោគ​ភេសជ្ជៈ​ផ្អែម​មួយកំប៉ុង​​ប្រៀប​​ដូច​ផឹកជាតិ​កាហ្វេអ៊ីន ស្មើ​នឹង​​កាហ្វេអេចប្រេសូ​ពីរពែង។ ជាតិ​កាហ្វេអ៊ីន​អាច​ដាស់​ភ្ជោច​សរីរាង្គ​​ឱ្យញ័រ​រញ្ជួយ​។ បើមាន​ត្រឹម​កាហ្វេអ៊ីន​​ដូច​កាហ្វេ​ខ្មៅ​ មិន​ជា​ថ្វី​ទេ! តែ​បញ្ហានៃ​ភេសជ្ជៈ​ផ្អែម គឺ​បណ្តុំ​នៃ​សារធាតុ​ភ្ជោច​​ដ៏​ច្រើន​មុខ​លាយ​ចម្រុះ​គ្នា។ សារធាតុ​ខ្លះ ដូច​យ៉ាង​សារធាតុ​តូរីន​ Taurine ប្រភេទ​អាស៊ីតអាមីណេ​ម្យ៉ាង​ដែល​មាន​នៅក្នុង​ខ្លួន​ស្រាប់សម្រាប់​ជួយ​ប៉ូវ​បំប៉ន​សាច់​ដុំ និង​បេះដូង​ហើយ ហើយ​ត្រូវ​ស្រូប​ចូល​បន្ថែម​ទៅ​កក​ផ្តុំ​ឱ្យ​​ថ្លើម​ ក្រលៀន​ចម្រាញ់​ចម្រោះ​ ប្រឹង​ធ្វើការ​ដោយ​ឥត​ប្រយោជន៍ ដែល​នាំ​ឱ្យ​ខូច​សណ្តាប់​ធ្នាប់​សុខភាព។ ភេសជ្ជៈ​ខ្លះ​មាន​ថែម​ទាំង​សារធាតុ​ខ្លះ Guarana និង​ផលិតផល​ប៉ូវ​ផ្សេង​ទៀត។ ល្បាយ​​ភេសជ្ជៈប៉ូវ​កម្លាំង មាន​ជាតិ​​ផ្អែម​ ដែល​បើ​លាយ​ជាមួយ​ស្រា​ទៅ​នឹង​បិទ​បាំង​ជាតិ​អាល់កុល ធ្វើ​ឱ្យ​អ្នក​បរិភោគដែល​ភាគ​ច្រើន​ជា​ក្មេងទើប​ចាប់​ពេញ​វ័យ (​១៦-២៥​ឆ្នាំ) ​ផឹក​បាន​ស្រួល​និង​បាន​ច្រើន។ អ្នក​បរិភោគ​ភេសជ្ជៈ​ផ្អែម​ ជា​យុវវ័យ​អាយុ​១៥-១៨​ឆ្នាំ​ចំនួន​៧%​បាន​ទទួល​ស្គាល់​ថាមាន​ផល​រំខាន​​ដល់​សុខភាព​ នៅ​ពេល​ផឹក​ទឹក​ប៉ូវ​នេះ​ចូល។

ចំពោះ​ផលប៉ះពាល់​ដល់​សុខភាព​វិញ ទីភ្នាក់ងារ​សន្តិសុខ​សុខាភិបាល​បារាំង បាន​រាប់​ឃើញ​មាន​ផល​រំខាន​ពាក់ព័ន្ធ​នឹង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ពីរ​ផ្នែក៖

  • ទីមួយ​មាន​ អារម្មណ៍​ថប់​ ណែន​ ឬ​ចុក​​ក្នុង​ទ្រូង ញ័រ​ខ្លួន​ បេះដូង​លោត​ញាប់ ឡើង​សម្ពាធ​ឈាម បញ្ហា​ចង្វាក់​ដែលអាច​ធ្វើ​ឱ្យ​បេះដូង​គាំង
  • ទីពីរបញ្ហា​ផ្លូវ​ចិត្ត​និង​អត្តចរិត ឆេវឆាវ ឆាប់​ខឹង កើត​ទុក្ខ ឆាប់​ស្លន់​ និង​រវើរវាយ

ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ចំពោះ​សុខភាព សូម​បរិភោគ​ភេសជ្ជៈ​ផ្អែម​ប៉ូវកម្លាំង ជា​លក្ខណៈ​ពិសេស ម្តង​ម្កាល​បំផុត ហើយ​តែ​មួយ​កំប៉ុង​ប៉ុណ្ណោះ ម្តង។ ចៀសវា​ង​កុំ​បរិភោគ​ភេសជ្ជៈ​នេះ នៅ​ពេល​មុន និង​កំពុង​ធ្វើ​សកម្មភាព​ហាត់​ប្រាណ​ បញ្ចេញ​កម្លាំង​កាយ​សម្បទា ព្រោះ​វា​អាច​បង្កើន​គ្រោះ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន។  បន្ទាប់​មក សូម​កុំ​ពិសា​ភេសជ្ជៈ​លើក​កម្លាំង​លាយ​ជាមួយ​សុរានិង អាល់កុល​​។ ស្ត្រី​មាន​ផ្ទៃពោះ កុមារ ឬ​អ្នក​មាន​បញ្ហា​សុខភាព​ជាប់​នឹង​ខ្លួន ដូច​ជា​បញ្ហា​បេះដូង ថ្លើម ប្រព័ន្ធប្រសាទ បញ្ហា​ផ្លូវ​ចិត្ត ឬ​ខ្សោយ​តម្រង​នោម មិនគួរ​ពិសា​ភេសជ្ជៈ​ផ្អែម​ប្រភេទ​ប៉ូវ​ដំឡើង​ថាមពល​នេះ​ទេ។

ថាមពល​ទទួល​បាន​ពី​​ភេសជ្ជៈ​នេះ មាន​ប្រភពចម្បង​​ចេញ​ពី​ជាតិ​ស្ករ កាហ្វេអ៊ីន និង​តូរីន​ និង​ជា​ថាមពល​សើៗ​ ដែលនឹង​រលាយ​បាត់​ទៅ​វិញ​ដោយ​ការ​​អស់​កម្លាំង​ជា​ខ្លាំង​នៅ​ប្រមាណ​ ​មួយ​ម៉ោង​ក្រោយ៕

...more
View all episodesView all episodes
Download on the App Store

នាទីសុខភាពនិងអនាម័យBy RFI ខេមរភាសា / Khmer


More shows like នាទីសុខភាពនិងអនាម័យ

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

110 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

单曲纯音乐(Single pure music) by 平凡的咖啡音乐

单曲纯音乐(Single pure music)

22 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

T.w留声机 by 电子止痛药

T.w留声机

7 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners