នាទីសុខភាពនិងអនាម័យ

"ភ្លេច" មាន​ប្រយោជន៍​សម្រាប់​សុខភាព​ខួរក្បាល?


Listen Later

ការ​ភ្លេច​អាច​រំខាន​ការ​រស់​នៅ​ប្រចាំថ្ងៃ​និង​គួរ​ឱ្យ​ខឹង​ខ្លួន​ឯង​ខ្លាំង​ណាស់​នៅពេល​ខ្លះ។ ​អ្នក​មាន​អាយុ​ច្រើន​វិញ បារម្ភ​នឹង​ខ្លាច​​ភ្លេចមែនទែន។ ការ​ភ្លេច​ជាបាតុភូត​ធម្មជាតិ ជា​​រឿង​ធម្មតា ព្រោះ​ខួរក្បាលត្រូវ​ការ​ភ្លេច។ ការ​ចងចាំមិនសុទ្ធ​តែ​ល្អ​ ដូចការ​គិត​និង​ប្រាកដ​ថា​ពិត​ដូច​ពេលកើត​ជាក់ស្តែងទេ។ ប៉ុន្តែពេល​ណា​គួរ​បារម្ភអំពីការ​ភ្លេច? តើ​ដូចម្តេចដែលហៅ​ថា​ភ្លេច​ធម្មតា និង​ភ្លេច​ជំងឺ?

នៅក្នុង​បរិបទ​នៃ​ភាព​ចាស់​ជរា​របស់​ប្រជាពលរដ្ឋ​នៅ​លើ​ភពផែន​ដី និង​កំណើន​ជំងឺ​វង្វេង​វង្វាន់អាល់ហ្សៃម៉ែរ ប្រាកដ​ណាស់​ដែល​ថា​ “ការ​ភ្លេច” ​ត្រូវ​ក្លាយ​ជា​ពាក្យ​គួរ​ឱ្យ​ខ្លាច និង​ក្លាយ​ជា​ពាក្យ​ដែល​មាន​​​​​អត្ថន័យ​ អវិជ្ជមាន ហើយ​ត្រូវ​បាន​គេ​ភ្ជាប់​ថា​ជា​​កំហុស ពាក់ព័ន្ធ​នឹង​ស្មារតី ជា Bug របស់ខួរក្បាល។ អ៊ីចឹង​ហើយ​បាន​ជា​មនុស្សលោក​បានប្រឹងប្រែងអភិវឌ្ឍ​​វិធី​ផ្សំ​គ្នា​ជា​ច្រើន ដូច​ជា​ធ្វើ​លំហាត់​បំប៉ន​​បញ្ញាញាណ​ផង ចំណីអាហារ​បំប៉ន​បន្ថែម​ផង និង​ប្រើ​ប្រាស់ថ្នាំ​ពេទ្យ ព្រមទាំង​បង្កើត​ឃ្លាំង​ស្តុក​ទិន្នន័យ​ទៀត ដើម្បី​កុំ​ឱ្យ​ភ្លេច។ មែនហើយ ពិត​ជា​ល្អ​ប្រពៃណាស់​បើ​យើង​នៅ​ចង​ចាំ​អ្វី​ដែល​បាន​ភ្លេចកាលពី​​ថ្ងៃ​មុន។ ​រកនឹក​មិន​ឃើញនូវ​​ពាក្យ​​អ្វី​មួយ​ពេល​កំពុង​សន្ទនា​ ពិត​គួរ​ឱ្យ​ខឹង​ខ្នាញ់​ខ្លួន​ឯង​ខ្លាំងណាស់​​។ អ្នក​មាន​ការ​ចងចាំ​ល្អ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អ្នក​មាន​បញ្ញាឆ្លាត​វាង​វៃ។ ផ្ទុយ​ទៅ​វិញ​ នៅ​ពេល​ចាប់​ផ្តើម​ភ្លេច គេ​តែង​គិត​ភ័យ​ភ្លាម ថា​ជាការ​ធ្លាក់​ចុះ​នៃ​សុខភាពផ្នែក​​ប្រព័ន្ធបញ្ញាញាណ។​

ប៉ុន្តែទស្សនៈ​មិន​ត្រឹមត្រូវ​ទេ។ យើង​អាច​ភ្លេច​កូនសោរ ភ្លេច​ឈ្មោះ​នរណាម្នាក់ នៅ​ពេល​ហត់​ខ្លាំង ឬ​អារម្មណ៍​មិនមូល។ ​តាមការពិត​ទៅ​នោះ ការ​ភ្លេច​ជា​បាតុភូត​ធម្មជាតិ  ​ជា​ដំណើរ​​​ដ៏​ចាំបាច់​សម្រាប់​ឱ្យ​ខួរក្បាលអាច​ចង​ចាំ​បាន​ល្អ។ ដំណើរ​ចងចាំ​និង​ភ្លេចដ៏​ស្មុគ​ស្មាញ​​នេះ ជាប្រធានបទ​នៃការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ច្រើន​ណាស់។​​ តើ​អ្នកវិទ្យាសាស្ត្រ​ប្រព័ន្ធប្រសាទ​សិក្សា​ឃើញ​យ៉ាងណា​អំពី​កម្លាំង​លុប​បំបាត់ការចងចាំ ឬ​ការ​ភ្លេ​ច​នេះ? ហើយ​​ហេតុ​អ្វី​បាន​ជា​យើងចេះ​តែ​​ភ្លេច ?

តើ​នឹង​មានរឿង​អ្វីកើត​ឡើង ប្រសិនបើ​អ្នក​នឹក​ឃើញ​ឬ​ចងចាំ​គ្រប់​យ៉ាង នូវ​អ្វី​ដែល​បាន​កើត​ឡើង ទាំងអស់ ពីមួយ​ម៉ោងទៅមួយ​ម៉ោង​ ? ចម្លើយ​របស់​អ្នកស្រាវជ្រាវ នោះ​គឺ​ជីវិត​អ្នក​ដូច​ធ្លាក់​នរក។ ការ​ភ្លេច​ អាច​ជា​សមត្ថភាព​ដ៏​សំខាន់ និង​​មាន​គុណប្រយោជន៍​ចាំបាច់​សម្រាប់​ជីវិតមនុស្សលោក។ បើ​តាមអ្នក​ស្រាវជ្រាវ ខួរក្បាល​តែង​តែ​ច្បិច​រើស​ព័ត៌មាន​ទើប​សម្រេច​ចិត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព។ បណ្តុះ​ការ​ភ្លេច​អាច​កាត់​បន្ថយ​ស្ត្រេស​ក្នុង​អារម្មណ៍​ និង​ធ្វើ​ឱ្យ​ការ​ចងចាំ​បាន​ប្រសើរ​ឡើង។ និយាយ​ជា​រួម ដើម្បី​អាចរៀប​ចំគំនិត និង​​រៀន​ចេះ យើង​ត្រូវ​ចេះ​រែង ជ្រើសរើស ច្រានចោល និង​រក្សា​ទុក​នូវ​អ្វី​សំខាន់​ប៉ុណ្ណោះ។

នៅក្នុង​ការសិក្សា​របស់​អ្នកស្រាវជ្រាវ​នៅ​ក្រុង​តូរ៉ង់តូ ប្រទេសកាណាដា លោក Paul Frankland និង​លោក​ Blake Richards ចេញ​ផ្សាយ​កាលពី​ឆ្នាំ២០១៧ បានសន្និដ្ឋានថា កម្មវត្ថុ​នៃការចងចាំ​ គឺ​ធ្វើ​ឱ្យ​អ្នកក្លាយ​ជាមនុស្សមាន​សមត្ថភាព​សម្រេច​ចិត្ត​បាន​ត្រឹមត្រូវ ទៅ​តាម​​ស្ថានការណ៍​ជាក់ស្តែង​ណាមួយ​។ ហើយ​ដើម្បី​អាច​ធ្វើ​បាន ទាល់​តែ​អ្នក​ចេះ​ភ្លេច​ព័ត៌មាន​ខ្លះ។ អ្នក​ស្រាវជ្រាវ​ទាំងពីរ​បាន​បន្ថែម​ទៀត​ថា វា​ជា​ការ​សំខាន់​ខ្លាំង​ណាស់​ដែល​ខួរក្បាលអាច​បំភ្លេច​​ចំណុច​តូច​តាច​ ល្អិតល្អោច​មិន​សំខាន់​ មិន​ត្រូវ​កាល​ ដើម្បី​អាច​ផ្ចង់​គិត​លើ​តែ​អ្វី​ដែល​នាំ​ឱ្យ​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​ល្អ។

បើ​នឹកឃើញ​គ្រប់​យ៉ាង ខួរក្បាលច្បាស់​ជា​ពេញ​ណែន​។ រក្សា​ទុក​គ្រប់​អនុស្សាវរីយ៍ គ្រប់​ការចង​ចាំ នឹងទៅ​ស៊ី​អស់​មេម៉ូរី ហើយ​អាច​នឹង​ធ្វើ​ឱ្យ​មាន​ការឈឺចាប់​ ដល់ស្លាប់​បាន​បើគិត​តាម​ផ្លូវ​មនោសញ្ចេតនា។ ដូច្នេះប្រសិនបើ​គេអាច​ហាត់​ពត់​ខួរក្បាលឱ្យ​ចេះ​ចង​ចាំ គេ​ក៏​អាច​បណ្តុះ​សមត្ថភាព​​ផ្នែក​ភ្លេច​បាន​ដែរ។ ចេះ​ជ្រើសរើស​បែងចែក​អ្វី​សំខាន់ ​អ្វី​មិន​សំខាន់​សម្រាប់​ទុក​ក្នុង​ខួរក្បាល ជួនកាល​ជា​ការ​ចាំបាច់ និង​ត្រូវការ​ការបង្ហាត់​បង្រៀន​ពី​គ្រូពេទ្យ​ជំនាញចិត្ត​សាស្ត្រ​ ដើម្បី​អាច​ជួយ​បន្ធូរ​បន្ថយ​អាការៈ​សញ្ញារោគ​បាក់​ទឹក​ចិត្ត ឬ​ដើម្បី​ជំនះ​ស្ត្រេស​ក្រោយ​ការ​បាក់​ស្បាត។

ភ្លេ​ច​ ដើម្បី​បង្កើន​ការ​ចងចាំ?

នៅក្នុង​ការ​សិក្សា​មួយ​ទៀតចេញផ្សាយ​ក្នុង​ទស្សនាវដ្តី The Journal of Applied Research in Memory and Cognition   អ្នកស្រាវជ្រាវ​បាន​ពន្យល់​ថា ការ​ភ្លេច​ លេច​​ឡើង ជា​ទូទៅ ​នៅ​ពេលណាយើងបាត់​ភាព​ប្រុងប្រយ័ត្ន ឬ​ក៏​ភាព​ប្រុង​ប្រយ័ត្ន​​ផ្តោតអាទិភាព​​ទៅ​លើចំណុច​​លម្អិត​ណា​មួយ​ ជា​ជាង​អ្វីមួយ​​ផ្សេងទៀត។ នៅ​ពេល​​ទទួលព័ត៌មាន​ថ្មីៗ ដោយ​មិន​អាច​ពន្យល់​ពី​មូលហេតុបាន ខួរក្បាល​តែង​តែ​ញែក​ចាប់​ព័ត៌មានមួយ​ឬ​ពីរ​​។ ពេលកំពុង​ចាប់​ព័ត៌មាន​នោះ ខួរក្បាល​អាច​ភ្លេច​វិភាគ​ថា​ជា​ព័ត៌មាន​បញ្ច្រាស​គ្នា​ ឬអាច​ភ្លេច​​ជា​ព័ត៌មាន​ដែល​បាន​វិភាគ​ត្រឹមត្រូវ។ អ្នក​ស្រាវជ្រាវ​បានសង្ខេប​ អំពី​ភាព​ចាំបាច់​នៃការ​ភ្លេច​ថាសម្រាប់​សុខភាពមនុស្ស ថា​មាន​បី​ផ្នែក ជាមួយ​នឹងគុណប្រយោជន៍​៧​យ៉ាង។

ទីមួយ​ ភ្លេច​ជា​ឆ្មាំ ការពារ ភាព​ស្ងប់​ស្ងាត់​និង​ស្ថិរភាព។ ដោយ​សារ​ការ​ភ្លេច យើង​អាច​បញ្ចៀស​ផលវិបាក​ប៉ះពាល់​ដល់​អារម្មណ៍​ បណ្តាលមកពី​​រឿង​អតីត​កាល​ដ៏អាក្រក់ ដ៏​ឈឺ​ចាប់បាន​ ព្រោះ​លែង​ចាំ​​ហេតុការណ៍​នោះ ឬ​​លែង​សូវ​ចាំ​ច្បាស់ ទើប​ស៊ាំ​លែង​មាន​​អារម្មណ៍​ឆាបឆួល​ខ្លាំង ហើយ​អាច​សម្រួល​ឱ្យ​មានការអភ័យ​ ព្រមទាំងអាច​​ជំនះ​គំនិតអវិជ្ជមាន​បាន និង​បើក​ចិត្ត​ទទួល​របស់​ថ្មី​។

ភ្លេច​ជាការ​រក្សា​ភាព​ច្បាស់​លាស់ ជម្រះ​អស់​នូវ​អ្វី​ដែល​មិនសំខាន់នៅ​ពេលខាងមុខ តែ​ជាការបើកផ្លូវ​ឱ្យ​មានបទ​ពិសោធន៍ថ្មី​ ការ​ចងចាំ​ព័ត៌មាន​ថ្មី​។ ជា​ចុងក្រោយ​ ភ្លេច​ជា​នវានុវត្តន៍ ដែល​ច្រាន និង​បោះបង់​ចោល​គំនិត​ចាស់ៗ ផ្តល់​ការ​ច្នៃប្រឌិត​ថ្មី ស្វែង​រក​ដំណោះស្រាយ​ថ្មី​ឱ្យ​បញ្ហា​ថ្មី​ ពោលគឺ​ផ្តល់សំណាង​ថ្មី​ដល់គ្រប់​ផ្នែកទាំងអស់។

ហេតុអ្វី​កាន់​តែ​ចាស់​ កាន់​តែ​ភ្លេចច្រើន?

មនុស្ស​គ្រប់រូប តែ​ចូល​ដល់​វ័យ​ចំណាស់​ហើយ តែង​ព្រួយ​បារម្ភ​អំពី​សមត្ថភា​ព​ចង​ចាំ​របស់​ខ្លួន។ ហើយ​ជា​ការ​ពិត​ដោយ​មិនអាច​ប្រកែក​បាន ដែល​ថា កាន់​តែ​ចាស់​ កាន់​តែ​ភ្លេច​ច្រើន​នោះ។ ប៉ុន្តែ​ ការ​ភ្លេច​នេះ មិន​មែន​មាន​ន័យ​ទាំង​ស្រុង​ថា មាន​បញ្ហា​ផ្នែក​ចង​ចាំ​ទេ។

ពេល​វេលា​កាន់​តែ​កន្លង យើង​កាន់​តែ​មាន​អនុស្សាវរីយ៍ កាន់​តែ​ច្រើន ដែល​យូរ​ទៅងាយ​ភ្លេច ហើយ​អាចច្រលំ ​ពិបាក​បែង​ចែក​រឿង​អតីត​ទាំងអស់​នោះ​ផង។ នេះ​ជា​រឿង​ធម្មតាទេ ព្រោះ​អ្វីៗ​សុទ្ធ​តែ​មាន​កំរិតសមត្ថភាព​​របស់​វា​។ សូម​ធ្វើការ​​ប្រៀបធៀប ជា​ឧទាហរណ៍​ ស្តីពី​​​រៀប​ចំ​ទុក​ដាក់​ឯកសារក្នុង​កុំព្យូទ័រ។ នៅ​ពេល​​ដំបូង ប្រព័ន្ធ​រៀប​ចំ​មាន​លក្ខណៈ​ច្បាស់​លាស់។ ឯកសារនីមួយៗ ថត​ទុក​ក្នុ​ងកន្លែង​ដ៏​ត្រឹម​ត្រូវ ងាយ​រក​ឃើញ​យក​មក​ប្រើវិញ។ ប៉ុន្តែ​នៅ​ពេល​មាន​ឯកសារ​កាន់​តែ​ច្រើនៗ យើង​ច្បាស់​ជា​កាន់តែ​ពិបាក​សម្រេច​ថាគួរ​​រៀប​ចំ​ថត​ទុក​ដាក់​ក្នុង​ផ្នែកណា។ ​ឯកសារច្រើន​នៅក្នុង​ផ្នែក​តែមួយ ដោយ​សារ​វា​ទាក់ទង​គ្នា។ យូរៗ​ទៅ​ គេ​កាន់​តែ​ពិបាក​រក​​ឯកសារ​ចង់​បាន​កាន់​តែ​ខ្លាំង ព្រោះ​ដោយ​មិន​ដឹង​ថា​ដាក់​ក្នុង​ផ្នែក​ណា ឬ​ជួន​ដោយ​មក​ពី​ដឹង​ថា​នៅ​កន្លែង​ណា​ហើយ​តែ​រក​មិន​ឃើញ​មក​ពី​វា​មានឯកសារ​ច្រើន​ចម្រុះគគ្នា ​​ជ្រុល​ពេក។ ​

យ៉ាង​ណា​មិញ​មនុស្ស​ចាស់​ក៏​ដូច​គ្នា។ នៅ​ពេល​ចាស់​ បញ្ហា​ភ្លេច​មិន​មែន​មក​ពី​គាត់​រក​នឹក​មិន​ឃើញ បាត់​ការ​ចងចាំ​ទេ តែ​មក​ពី​មនុស្ស​ចាស់​មិន​បាន​ផ្តុំ​ផ្ចង់​ការ​គិត​ការ​ចាំ​ទៅលើ​អ្វី​ដែល​គាត់​ត្រូវ​ចាំ។ ខួរ​ក្បាល​​ត្រូវ​ជម្រុះ​រឿង​ខ្លះ​ចេញ​ ជាពិសេស​រឿង​មិន​សូវ​សំខាន់ និង​ទុក​តែ​អ្វី​យើង​ចាប់​អារម្មណ៍​តែ​ប៉ុណ្ណោះ។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​​សាកល្បង​រក​នឹក​ចង​ចាំ​អនុស្សាវរីយ៍​ចាស់ៗ​ យើង​មិន​អាចរក​ឃើញ​នូវ​អ្វី​ដែល​យើង​ចង់បាន​នោះ។ ការ​ភ្លេច​បែប​នេះ មិនមែន​ជា​ឧបសគ្គ​ក្នុង​ការ​សម្រេច​ចិត្ត​ឡើយ។ បទ​ពិសោធន៍​ជីវិត និង​ភាព​វៀងវ័យ​របស់​មនុស្ស​ចាស់ អាច​បំពេញ​ការ​ភ្លេច​ម្តង​ម្កាលនេះ​​បាន​យ៉ាង​ងាយ។

ប៉ុន្តែ​ត្រូវបែង​ចែក​ឱ្យ​ដាច់​រវាង​ការ​ភ្លេច​ជា​ដំណើរ​ធម្មជាតិ និង​ការ​ភ្លេច​ជា​ជំងឺ​ដែល​កើត​មាន​ដោយ​ការ​​ខូច​ប្រព័ន្ធ​ប្រសាទ​ ឬក្នុង​ករណី​មាន​​ជំងឺភ្លេច​វង្វេងវង្វាន់។ អាការៈ​ភ្លេច​​របស់​មនុស្ស​ចាស់​ខ្លះ ​អាច​ជា​សញ្ញា​បញ្ជាក់​អំពី​ស្ថានភាព​សុខភាព​ធ្ងន់ធ្ងរ ដែល​ត្រូវរួសរាន់​​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​​ពេទ្យ។ ការ​ភ្លេច​អម​ដោយ​ការ​​​សួរ​ដដែល​ ជា​ឧទាហរណ៍​មួយ​ដែល​ដាស់​ឱ្យ​យើង​បាន​ដឹង​ថា មិនមែន​ជា​បញ្ហា​​ភ្លេច​ម្តង​ម្កាល ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ខ្វះ​ការ​ផ្ចង់​អារម្មណ៍​ ទើប​ត្រូវ​​សួរ​នោះ​ទេ។ ភ្លេច​ផ្លូវ ភ្លេច​ទីតាំង​ដែល​ធ្លាប់​ស្គាល់​ច្បាស់ ជា​ការ​ទម្លាយ​ឱ្យ​ដឹង​អំពី​ការ​ធ្លាក់​ចុះ​នៃ​សមត្ថភាព​សម្គាល់​ទិស។ ភ្លេចឈ្មោះ​នរណា​ម្នាក់​ពេល​និយាយ​គ្នា​ នៅតុបាយ ក៏​គ្មាន​អ្វី​គួរ​ឱ្យ​បារម្ភដែរ តែ​បើ​ភ្លេច​ពី​របៀប​កាន់​ស្លាប​ព្រា កាន់​សម ភ្លេច​បរិភោគបាយ នោះ​ទើប​ជា​បញ្ហា​ធ្ងន់ធ្ងរ៕

...more
View all episodesView all episodes
Download on the App Store

នាទីសុខភាពនិងអនាម័យBy RFI ខេមរភាសា / Khmer


More shows like នាទីសុខភាពនិងអនាម័យ

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

107 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

单曲纯音乐(Single pure music) by 平凡的咖啡音乐

单曲纯音乐(Single pure music)

22 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

T.w留声机 by 电子止痛药

T.w留声机

7 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners