ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFI នៅរាត្រីនេះ គឺលោក ឌី រ៉ាដូ អ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យ។ ខេត្តជាប់ព្រំដែនថៃមួយនេះនៅតែបន្តទទួលពលករខ្មែរសម្រុកមកពីប្រទេសថៃវិញដែលមិនទាន់ថមថយនៅឡើយ ពោលចន្លោះពី៣០០ទៅ៤០០នាក់ក្នុងមួយថ្ងៃ។ ជាតុល្យការគឺមានពលករជាង២ពាន់នាក់ឆ្លងកូវីដ១៩ ក្នុងចំណោមពលករដែលមកពីប្រទេសថៃវិញ ក្នុងនោះជាសះស្បើយជាង៥រយនាក់។ នៅចំពោះមុខនេះ អាជ្ញាធរខេត្តក៏បានបង្កើតមណ្ឌលចត្តាឡីស័កបន្ថែមរហូតដល់២០កន្លែងសម្រាប់ឲ្យពួកគេស្នាក់នៅបណ្តោះអាសន្នមុននឹងអនុញ្ញាតឲ្យទៅផ្ទះរៀងៗខ្លួន។